ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុគន្ធ និសា ពោល​ពាក្យ​ទាំង​សោកស្តាយក្រោយ​ផេ​ក​របស់​នាង​ត្រូវ​គេ​លួច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តារាចម្រៀង​ស្រី​បែប​ស្រគត់ស្រគំ ថែម​ទាំង​មាន​រូប​សម្រស់​ស្រស់​សោភា​ផង​ដែរ​នោះ អ្នក​នាង សុគន្ធ និសា បាន​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​របស់​នាងសោកស្តាយ​ជំនួស ក្រោយ​រូប​នាង​បង្ហាញ​ពី​អារម្មណ៍បាត់បង់​ផេ​ក​ផ្លូវការ​របស់​ខ្លួន ដោយ​មាន​ជនអនាមិក​លួច​យក​បាន​។…

រាជធានី​ភ្នំពេញ ​៖ តារាចម្រៀង​ស្រី​បែប​ស្រគត់ស្រគំ ថែម​ទាំង​មាន​រូប​សម្រស់​ស្រស់​សោភា​ផង​ដែរ​នោះ អ្នក​នាង សុគន្ធ និសា បាន​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​របស់​នាងសោកស្តាយ​ជំនួស ក្រោយ​រូប​នាង​បង្ហាញ​ពី​អារម្មណ៍បាត់បង់​ផេ​ក​ផ្លូវការ​របស់​ខ្លួន ដោយ​មាន​ជនអនាមិក​លួច​យក​បាន​។

ការ​បង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​នេះ ស្រប​ពេល​នេះ​តារា​ស្រី​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស អ្នក​នាង សុគន្ធ និសា បាន​បង្ហោះ​សារ​ភ្លាម​ៗ​ក្រោយ​ពី​មាន​គេ​គ្រប់​គ្រង់​ផេ​ក​របស់​នាង ដែល​មាន​ចំនួន​អ្នក like រហូត ៣៦ ម៉ឺន​នាក់ ត្រូវ​បាន​បាត់​ជា​លើក​ទី​២​ថា « Page ខ្ញុំ​ត្រូវ​បាន​គេ ហេ​គ​ហើយ »​។


យ៉ាងណាមិញ បន្ទាប់​ពី​ឃើញ​សារ​បង្ហោះ​បែប​នេះ​រួច​មក មាន​មហាជន និង​អ្នកគាំទ្រ​របស់​នាង​ជា​ច្រើន​សម្តែង​អារម្មណ៍​សោកស្តាយ និង​ជា​ពិសេសមិត្តភក្តិ​នៅ​ក្នុង​សិល្បៈ ជា​ច្រើន​បាន​សម្តែង​ការ​សោកស្តាយ​ផង​ដែរ ដោយ​បាន​បង្ហាញ​ពី​អារម្មណ៍​យ៉ាង ខឹងសម្បារ​ជំនួស​នាង និង​បាន​ជូនពរយក​បាន​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។


គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​ការ​បញ្ចា​ក់​របស់​តារាចម្រៀង​ស្រី​អ្នក​នាង សុគន្ធ និសា តាម​យៈ​ការ​ខម​មិន ពេល​នេះ​ផេ​ក​របស់​នាង​មិន​ទាន់​យក​បាន​មក​វិញ​នោះ​ទេ ពីព្រោះ​តែ​ត្រូវ​តែ​ចំណាយ​ពេល​ច្រើន និង​លុយ​ជា​ច្រើនទៀត ដើម្បី​ស្នើរ​សុំ verify ពី​ខាង​ហ្វេ​ស​ប៊ុ​ក​ទើប​អាចយ​កមក​វិញ​បាន ប៉ុន្តែ​ពេល​នេះ​មិន​ទាន់់​ដឹង​យ៉ាងម៉េច​នោះ​ទេ ៕

កែសម្រួលដោយ