ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនជាតិ​ចិន​៤​នាក់ និង​គ្រឿងញៀ.ន​ជាង​២​តោន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បង្ហោះ​ជា​ផ្លូវការ​ថា នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ប្រមូល​វត្ថុ​តាង​កសាង​សំណុំរឿង​រួម​នឹង​ជនសង្ស័យ​៤​នាក់ បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បង្ហោះ​ជា​ផ្លូវការ​ថា នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ប្រមូល​វត្ថុ​តាង​កសាង​សំណុំរឿង​រួម​នឹង​ជនសង្ស័យ​៤​នាក់ បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ពាក់ព័ន្ធ​គ្រឿងញៀន​ទម្ងន់ ២១០៦ គីឡូក្រាម ២១៥,៨៩​ក្រាម និង​សារធាតុ​គីមី​ផ្សំ ៦០០ គីឡូក្រាម ដែល​បង្ក្រាប​បាន​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ ៣​គោលដៅ និង​នៅ​រាជធានី​ភ្នំពេញ ៤​គោលដៅ មាន​តម្លៃ ១០​លាន​ដុល្លារ​អា​មេ​រិ​ក​។​

ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្ដ​ន​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ចង្អុល​ដឹកនាំ​ផ្ទាល់​ពី​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ដឹក​ជញ្ជូន ជួញដូរ​ឆ្លង​ដែន និង​រក្សា​ទុក​កែ​ច្នៃ​គ្រឿងញៀន​ខុសច្បាប់ នៅ​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២០​។

កិច្ច​ប្រតិបត្តិការ​នេះ មន្ត្រី​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ និង​បច្ចេកទេស ព្រមទាំង​មានការ​សម្របសម្រួល​ដី​ក​នាំ​ពី​ឯកឧត្ដម​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ខេត្តព្រះវិហារ ខេត្ត​ព្រះ​សីហ​នុ បាន​ដំណើរការ​ស្រាវជ្រាវ បង្ក្រាប​ករណី​ដឹក​ជញ្ជូន ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ពី​ប្រទេស​ឡាវ ឆ្លងកាត់​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ចិន​(​តៃវ៉ាន់​) បង្ក្រាប​គោលដៅ​ចំនួន ៧​ផ្សេង​ៗ​គ្នា ជា​បន្តបន្ទាប់​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ ៣​គោលដៅ និង​នៅ​រាជធានី​ភ្នំពេញ ៤​គោលដៅ​។

ជា​លទ្ធផល​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ជនសង្ស័យ​៤​នាក់ ភេទ​ប្រុស ជនជាតិ​ចិន (​តៃវ៉ាន់​)៖ ១.​ឈ្មោះ ចិន ជឺ​ជា (CHEN CHIH CHIEH) ហៅ JACKY ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​តៃវ៉ាន់​លេខ 05196333 (​អ្នកបញ្ជា​ការ​ដឹក​ជញ្ជូន​) ២.​ឈ្មោះ ចាង ឈិ​ជឺ (Zhan Qi Zhi) ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ កាន់​លិខិតឆ្លងដែន​លេខ 313641977 (​អ្នក​ដឹក​ជញ្ជូន​) ៣.​ឈ្មោះ យ៉ូ​វ យ៉ាវ​ជុង (YU Yao Tsung) ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ កាន់​លិខិតឆ្លងដែន​លេខ 352875960 (​អ្នក​ដឹក​ជញ្ជូន​) ៤.​ឈ្មោះ ឈិ​ន ប៉ាវ​ជី​ន (Chen Pao Jiun) ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ លិខិតឆ្លងដែន​គ្មាន (​អ្នក​ដឹក​ជញ្ជូន​)​។

ដោយឡែក​ជនសង្ស័យ​ម្នាក់​ទៀត ឈ្មោះ វូ ឈី​សុ​ន (WU Chi Hsun) ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ កាន់​លិខិតឆ្លងដែន​លេខ 303650596 បាន​កាន់​គ្រឿងញៀន លួច​សម្រូត​តាម​បង្កាន់ដៃ​អគារ ហើយ​ធ្លាក់​បណ្ដាល​ឲ្យ​ស្លាប់​។ ប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​ចាប់​យក​បាន​វត្ថុ​តាង​រួម​មាន ៖-​គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន (Heroin) ទម្ងន់ ១៨៩​គ​.​ក្រ ៥៨០​ក្រាម​។ រថយន្ត ២​គ្រឿង ទូរស័ព្ទ​ដៃ ១០​គ្រឿង​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា តាម​រយៈ​ការ​ពន្លាត​ករណី​នេះ យើង​បាន​ស្រាវជ្រាវ​រក​ឃើញ ករណី​រក្សា​ទុក និង​ប៉ុនប៉ង​ផលិត​កែ​ច្នៃ​គ្រឿងញៀន ដែល​ពាក់ព័ន្ធ​ករណី​ដែល​បាន​បង្ក្រាប​រួច​ហើយ កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២០​។

លទ្ធផល​ឃាត់ខ្លួន​បាន​ជនសង្ស័យ ១​នាក់ ឈ្មោះ ចិន ជឺ​ជា (CHEN CHIH CHIEH) ហៅ JACKY ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់​។ វត្ថុ​តាង​ចាប់​យក​រួម​មាន ៖ -​គ្រឿងញៀន​ប្រភេទ​កា​ទី​ណូ​ន (Methcathinone) ចំនួន ៧៦​បាវ ស្មើ​ទម្ងន់ ១៩០០​គីឡូក្រាម -​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៥៩,៩៤​ក្រាម​។ -​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (WY) ទម្ងន់ ២,៣៦​ក្រាម​។ -​គ្រឿងញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី អឹ​ម​ឌី​ម៉ា (MDMA) ទម្ងន់ ២៦៧៥,៦០​ក្រាម​។ -​គ្រឿងញៀន​កេ​តា​មីន (Ketamine) ទម្ងន់ ៦២០,៩៩​ក្រាម -​គ្រឿងញៀន​ប្រភេទ នី​មេតា​ហ្សេ​ប៉ា​ម ទម្ងន់ ១៣២៧៥ ក្រាម​។ -​សារធាតុ​គីមី​ប្រភេទ ភី​អឹ​ម​ខេ (​អឹ​ម​ឌី​ភី​ធូ​ភី​) មេ​ទីល​គ្លី​ស៊ី​ដេ​ត PMK(MDP2P) Methyl Glycidate ចំនួន​២៤​បាវ ស្មើ​ទម្ងន់ ៦០០ គីឡូក្រាម (​តារាង​៤)​។

-​សារធាតុ​ផ្សំ អេតាណុល ៣៧​កា​ដុ​ង ស្មើ​ទម្ងន់ ៧០៣ គីឡូក្រាម​។ -​សារធាតុ​ផ្សំ ០៤​កញ្ចប់ ទម្ងន់​១០​គីឡូក្រាម (​មិន​ច្បាស់លាស់​)​។​-​សារធាតុ​ផ្សំ កាហ្វេ​អ៊ី ទម្ងន់ ១០០៣,៩៤​ក្រាម​។ -​សារធាតុ​ផ្សំ DEXTROSE ទម្ងន់​២៤៤,៧៦​ក្រាម​។ -​ម៉ាក​ស៊ី​ន​ផលិត​កែ​ច្នៃ ០១​ឈុត​។ សរុប​វត្ថុ​តាង​ចាប់​យក​រួម​មាន ៖ គ្រឿងញៀន​ទម្ងន់ ២១០៦ គ​.​ក្រ ២១៥,៨៩​ក្រាម និង​សារធាតុ​គីមី​ផ្សំ ៦០០ គ​.​ក្រ ដែល​សរុប​ជា​ទឹកប្រាក់ មាន​តម្លៃ​១០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ករណី​នេះ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​ដែល​នៅ​សេសសល់ និង​សហការ​ជាមួយ​សមត្ថកិច្ច នៃ​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ​បង្ក្រាប​ឧក្រិដ្ឋជន​ជា​មេខ្លោង​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ