ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សាធារណការ​ខេត្ត បាន​រំដោះ​យក​ដី​ចំណី​ផ្លូវ​នៅ​ក្នុង​ទីប្រជុំជន​ឃុំ​ស្រអែម

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្រោយ​មានកា​រំលោភ​យក​ធ្វើ​អាជីវកម្ម មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ បាន​ចាប់ផ្តើម​រំដោះ​យក​ដី​ចំណី​ផ្លូវ និង​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​នេះ​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ឡើង​វិញ ត្រង់​ចំណុច​ទីប្រជុំជន ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ…

ខេត្តព្រះវិហារ ៖ ក្រោយ​មានកា​រំលោភ​យក​ធ្វើ​អាជីវកម្ម មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ បាន​ចាប់ផ្តើម​រំដោះ​យក​ដី​ចំណី​ផ្លូវ និង​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​នេះ​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ឡើង​វិញ ត្រង់​ចំណុច​ទីប្រជុំជន ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ ដែល​កន្លង​ទៅ​ប្រជាពលរដ្ឋ បាន​រំលោភ​យក​ដី​ចំណី​ផ្លូវ​នេះ សាងសង់​តូប​លក់ដូរ​អាណា​ធិ​ប​តេ​យ្យ នាំ​ឲ្យ​បាត់បង់​សោភ័ណ​ភាព​ផ្លូវ​ឆ្ពោះទៅ​ប្រាសាទព្រះវិហារ​។

លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា កាលពី​ពេល​កន្លង​ទៅ ការ​រំលោភ​យក​ដី​ចំណី​ផ្លូវជាតិ​លេខ​៦២ របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន ត្រង់​ចំណុច​ទីប្រជុំជន​ឃុំ​ស្រអែម​នេះ​គ្មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​ត្រឹមត្រូវ ដូច​ជា​ការ​សាងសង់​តូប​លក់ដូរ ប្រកប​អាជីវកម្ម​ផ្សេង​ៗ រហូត​ដល់​ចិញ្ចើម​ផ្លូវ និង​ការ​ចត​យានយន្ត​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ដែល​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើ​ដំណើរ ទៅ​កាន់​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ មានការ​កកស្ទះ លំបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ទៅ​មក​ប្រចាំ​។

លោក​ថា កន្លង​ទៅ​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​តែងតែបាន​ធ្វើការ​ណែនាំ និង​ដាក់​បម្រាម​ដល់​អ្នក​ដែល​រំលោភ​យក​ដី​ចំណី​ផ្លូវ​ធ្វើ​អាជីវកម្ម ត្រូវ​បញ្ឈប់​សកម្មភាព​លក់ដូរ​ប្រកប​អាជីវកម្ម លើ​ដី​ចំណី​ផ្លូវ​តទៅ​ទៀត តែ​ពលរដ្ឋ​មួយ​ចំនួន​តូច មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ឡើយ​។ តែ​ទោះជា​បែប​នេះ​ក្តី លោក សំ លាង​ទ្រី បន្ត​ថា មន្ទីរ​ជំនាញ​ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន នៅ​តែ​បន្ត​ណែនាំ​ដល់​អាជីវករ​ទាំងអស់​ឲ្យ​ចូលរួម​ក្នុង​ការ​ថែរក្សា​សណ្តាប់ធ្នាប់ និង​បញ្ឈប់​ការ​រំលោភ​ដី​ចំណី​ផ្លូវ​បន្ត​ទៀត ដោយ​គិត​ចាប់ពី​ដើមខែ​តុលា ឆ្នាំ​២០២០​នេះ មន្ទីរ​ជំនាញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ធ្វើការ​ឈូស​ឆាយ សម្អាត ស្តារ​លូ និង​រំដោះ​យក​ដី​ចំណី​ផ្លូវ ដើម្បី​កែសម្រួល​សោភ័ណ​ភាព នៅ​ក្នុង​ទីប្រជុំជន​ឃុំ​ស្រអែម​នេះ​ឡើង​វិញ​។

ម្យ៉ាងវិញទៀត ដើម្បី​កែប្រែ​តាម​ដងផ្លូវ​ក្នុង​ទីប្រជុំជន​ឃុំ​ស្រអែម​នេះ​ឲ្យ​មាន​ភាព​ទាក់ទាញ និង​ងាយស្រួល​ធ្វើ​ចរាចរណ៍​របស់​អ្នកដំណើរ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍ ទៅ​កាន់​ប្រាសាទព្រះវិហារ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ស្រអែម បាន​សម្តែង​ការ​សប្បាយ​រីករាយ​បន្ទាប់​ពី​ជំនាញ បាន​ប្រើ​វិធានការ​ក្តៅ​ក្នុង​ការ​រំដោះ​យក​ដី​ចំណី​ផ្លូវ​ក្នុង​ទីប្រជុំជន​មួយ​នេះ​មក​វិញ ដើម្បី​សម្អាត និង​កែសម្រួល​សោភ័ណ​ភាព​ឲ្យ​មាន​ភាព​ទាក់ទាញ ជា​ពិសេស​ទប់ស្កាត់​បាន​ចំពោះ​បុគ្គល​ទាំងឡាយ​ដែល​តែងតែ​ឆ្លៀតឱកាស​យក​ដី​ចំណី​ផ្លូវ​សាធារណៈ​មក​ធ្វើ​អាជីវកម្ម​៕ ដោយ ៖ ទ្រី វិច្ឆិកា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ