ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មេខ្លោង​រុករាន​ព្រៃ​នៅ​មណ្ឌលគិរី

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ទីបំផុត មេខ្លោង​រុករាន​ដី​ព្រៃ​នៅ​ខេត្តមណ្ឌលគិរី ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​នៅ​ឯ​ខេត្តកំពត កាលពី​ថ្ងៃ​ទី​១៣តុលា ឆ្នាំ​២០២០ រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តក្រចេះ​ដើម្បី​បន្ត​នីតិវិធី ។ ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹង​ថា…

ខេត្តមណ្ឌលគិរី ៖ ទីបំផុត មេខ្លោង​រុករាន​ដី​ព្រៃ​នៅ​ខេត្តមណ្ឌលគិរី ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​នៅ​ឯ​ខេត្តកំពត កាលពី​ថ្ងៃ​ទី​១៣តុលា ឆ្នាំ​២០២០ រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តក្រចេះ​ដើម្បី​បន្ត​នីតិវិធី ។

ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹង​ថា មន្ត្រីយោធា​ម្នាក់​ឈ្មោះ ចាន់ ធី ដែល​ជា​មេដឹកនាំ​ការ​ទន្ទ្រាន​ដី​ព្រៃ​នៅ​ចំណុច​ភ្នំរ​ហាំ ក្នុងភូមិ​ពូ​ឆបឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី បាន​ត្រូវ​ចាប់ខ្លួន ក្រោយ​ពី​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បើក​ការ​ស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ ស្រាវជ្រាវ​ជីកឫសគល់​ឈាន​ដល់​ការ​កំណត់​អត្តសញ្ញាណ​របស់​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​នាក់ ។

ប្រភព​ដដែល​បន្ត​ថា ក្នុង​សំណុំរឿង​ដ៏​កក្រើក​នេះ គណៈកម្មការ​បាន​រក​ឃើញ​មាន​អ្នក​ពាក់ព័ន្ធ​ជាង​១០​នាក់ ឃាត់ខ្លួន​បាន​៥​នាក់​ហើយ ឯ​អ្នក​នៅ​សល់​ពី​នេះ​កំពុង​គេចខ្លួន ហើយ​ភាគច្រើន​ពួក
គេ​ជា​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ។

ជន​ពាក់ព័ន្ធ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នា​ពេល​កន្លង​មក​រួម​មាន ៖
១-​ឈ្មោះ ចាន់ ធី ជា​មន្ត្រី​យោធា
២-​ឈ្មោះ ពៅ សុធា​រ៉ា​ន់ ជា​មន្ត្រី​នគរបាល
៣-​ឈ្មោះ ហង់ ជុង ជា​មន្ត្រី​នគរបាល
៤-​ឈ្មោះ ម៉ា ម៉េ​ង​ធី ជា​ចាងហ្វាង​កាសែត​ព្រហ្ម​ខ័​ន្ធ​អន​ឡាញ និង
៥-​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ។

សូម​រំឭក​ថា គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍ ហ៊ូ សា​គុណ និង​ឧត្តមសេនីយ៍ឯក ហុង វិ​ណុ​ល បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដី​ព្រៃ​មួយ​កន្លែង ដែល​ត្រូវ​គេ​ឈូស​ឆាយ​រាប់រយ​ហិ​កតា នៅ​ចំណុច​ភ្នំ​ក្បាល​ខ្មោច និង​ភ្នំរ​ហាំ ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងភូមិ​ពូ​ឆប ឃុំ​ដាក់​ដាំ ស្រុកអូរ​រាំង ខេត្តមណ្ឌលគិរី ក្រោយ​ពី​ឃាត់ខ្លួន​មនុស្ស​មួយ​ចំនួន​ដាក់​ពន្ធនាគារ ដែល​ជាប់​ពាក់ព័ន្ធ​នឹងករណី​រុករាន​ដី​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ ។

គេ​សង្កេត​ឃើញ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមា​ណ​ជាង​១០០​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ បាន​បើក​ប្រតិបត្តិការ​ដ៏​ធំ​ដោយ​ប្រើប្រាស់​រថយន្ត​រាប់​សិប​គ្រឿង ចុះ​ទៅ​កន្លែង​កើត​មាន​ករណី​រុករាន​ដី​ព្រៃរបស់​រដ្ឋ​ដ៏​ធំ​សម្បើម​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ