ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​គ្រូ​ដោះ​អំពើ​! ឱ្យ​ម្តាយ​នាំ​កូន​មក​ប្រសិទ្ធី តែ​ប្រើ​ល្បិច​ម៉ា​ស្អាត​ចាប់​នាង​អី​ៗ​​សម្រេច

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គ្រូ​ដោះ​អំពើ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​លើក​ដែក ចាប់​វាយ​ខ្នោះ ខណៈ​ពេល​ដែល​ម្តាយ​របស់​នារី​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ថា គ្រូ​ដោះ​អំពើ​រូប​នេះ​បាន​ប្រើ​ល្បិច​ដោះ​អំពើ​ឱ្យ​កូន​របស់​គាត់ រួច​ធ្វើ​សកម្មភាព​បំពាន​សេពសន្ថវៈ​រហូត​បាន​សម្រេច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០…

ខេត្តកណ្តាល ៖ គ្រូ​ដោះ​អំពើ​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​លើក​ដែក ចាប់​វាយ​ខ្នោះ ខណៈ​ពេល​ដែល​ម្តាយ​របស់​នារី​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ថា គ្រូ​ដោះ​អំពើ​រូប​នេះ​បាន​ប្រើ​ល្បិច​ដោះ​អំពើ​ឱ្យ​កូន​របស់​គាត់ រួច​ធ្វើ​សកម្មភាព​បំពាន​សេពសន្ថវៈ​រហូត​បាន​សម្រេច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ វេលា​ចន្លោះ​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ចំណុច​ន​ផ្ទះ​ជនសង្ស័យ​ស្ថិត​ក្នុងភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ហើយ​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០​។

ជនសង្ស័យ​ដែល​ជា​គ្រូ​ដោះ​អំពើ​ខាងលើ​ឈ្មោះ យឿ​ន យឿ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្តាល​។ ចំណែក​នារី​រង​គ្រោះ​អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​ស្រុក​កៀនស្វាយ មាន​ម្តាយ​អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រីឯ​ឪពុក​វិញ​បាន​លែងលះ​គ្នា​ហើយ​។

មន្ត្រី​នគរបាល​ស្រុក​លើក​ដែក​បានឱ្យ​ដឹង​ថា កាលពី​វេលា​កើតហេតុ​ខាងលើ ម្តាយ​របស់​ជន​រង​គ្រោះ​បាន​មក​ដោះ​អំពើ​នៅផ្ទះ​របស់​ជនសង្ស័យ ហើយ​បន្ទាប់​មក​ជនសង្ស័យ​បាន​ប្រាប់​ម្តាយ​ជន​រង​គ្រោះ​ឱ្យ​នាំ​កូនស្រី​ដែល​ជា​ជន​រង​គ្រោះ​មក​ដោះ​អំពើ បើ​មិន​មក​ដោះ​អំពើ នឹង​ប្រសិទ្ធី​ទេ អំពើ​នោះ​នឹង​ឡង​មក​លើ​កូន​ហើយ​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ម្តាយ​របស់​ជន​រង​គ្រោះ​ក៏​នាំ​ក្មេង​ស្រី​ជា​ជន​រង​គ្រោះ​មក​ផ្ទះ​ជន​សង្ស័យ​ដែល​ជា​គ្រូ​ដោះ​អំពើ លុះ​ពេល​មក​ដល់​ជនសង្ស័យ​ក៏​នាំ​ក្មេង​ស្រី​រង​គ្រោះ និង​ម្តាយ​ឡើង​លើ​ផ្ទះ ហើយ​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​ដោះ​អាវ​ចេញ​រួច​ឱ្យ​ស្លៀក​សារុង ហើយ​ឱ្យ​ម្តាយ​ជន​រង​គ្រោះ​នៅ​ឱ្យ​ឆ្ងាយ​ប្រហែល​៤​ទៅ​៥​ម៉ែត្រ ដោយ​អង្គុយ​តាំងសមាធិ រួច​ឱ្យ​បែរមុខ​ចេញ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ​ជនសង្ស័យ​ដែល​ជា​គ្រូ​ដោះ​អំពើ​ក៏​ធ្វើ​សកម្មភាព​បំពាន​សេពសន្ថវៈ​ទៅ​លើ​ជន​រង​គ្រោះ​បាន​សំរេច​តែ​ម្ដង ដោយ​គំរាម​មិន​ឱ្យ​ស្រែក​នោះ​ទេ បើ​មិន​ដូច្នោះ​ទេ​អំពើ​នឹង​កាច់​ស្លាប់​ទាំង​គ្រួសារ​។ ក្រោយ​ពី​កើតហេតុ​រួច​ជន​រង​គ្រោះ​ពុំ​បាន​ប្រាប់​ម្តាយ​ខ្លួន​ឱ្យ​ដឹង​ឡើយ​។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ដល់​ថ្ងៃ​១៣ ខែតុលា ម៉ោង​១១​ព្រឹក ពេល​ម្តាយ​ជន​រង​គ្រោះ​ចេញពី​ធ្វើការ​រោងចក្រ ជន​រង​គ្រោះ​បាន​ប្រាប់​នូវ​រឿងរ៉ាវ​ដែល​គ្រូ​ដោះ​អំពើ​រូប​នេះ​បាន​ចាប់​បំពាន​មក​លើ​រូប​ខ្លួន ។ ហើយ​មូលហេតុ​ដែល​ប្រាប់​ម្តាយ​នេះ ដោយសារ​តែ​ជន​រង​គ្រោះ​ពិបាកចិត្ត​ខ្លាំង​ពេក ព្រោះ​ខ្លាច​មានកូន​ទើប​ដាច់​ចិត្ត​ប្រាប់​ទៅ​នូវ​ហេតុការណ៍​ខាងលើ​ឱ្យ​ម្តាយ​ដឹង​តែ​ម្តង​។ ក្រោយ​ពេល​ម្តាយ​ជន​រង​គ្រោះ​បានដឹង​ហើយ ក៏​នាំ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក​តែ​ម្តង​។

ក្រោយ​ពី​សាកសួរ​ជន​រង​គ្រោះ​រួច​មក កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ព្រែក​ដាច់ ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក​ភ្លាម​ៗ និង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ