ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ តាម​ចាប់​ឆ្មាំ​កាំភ្លើង​ម្នាក់

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ លោក​វរសេនីយឯក សែ​ម ស៊ី​ថា អធិការ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​បញ្ជាក់​ថា បុរស​ម្នាក់​ឈ្មោះ សុខ កៀត…

ខេត្តស្ទឹងត្រែង ៖ លោក​វរសេនីយឯក សែ​ម ស៊ី​ថា អធិការ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​បញ្ជាក់​ថា បុរស​ម្នាក់​ឈ្មោះ សុខ កៀត អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ក្រមួន ឃុំ​អន្លង់ ជ្រៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​យក​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់ បន្ទាប់​បុរស​នោះ​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​បាញ់​ទៅ​លើ​បងថ្លៃ​របស់​ខ្លួន គ្រា​ឈ្លោះប្រកែក​គ្នា​ក្នុង​វង់​ផឹកស្រា កាលពី​ពេល​ថ្មី​ៗ​នេះ​។

លោក​អធិការ​ស្រុក​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ​សូ សើយ ត្រូវជា​បងថ្លៃ​ជនសង្ស័យ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​។

លោក​បន្ថែម​ថា ករណី​នេះ​បាន​កើតឡើង​នៅ​ភូមិ​អន្លង់​ក្រមួន ឃុំ​អន្លង់​ជ្រៃ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​០៩ តុលា ដោយសារ​ជន​ដៃដល់​បាន​យក​អាវុធ​កែ​ច្នៃ​បាញ់​ជន​រង​គ្រោះ ហើយ​រត់​ចូល​ព្រៃ​បាត់​។ បច្ចុប្បន្ន​សមត្ថកិច្ច​ពុំ​មិន​ទាន់​ឃើញ​ទេ ព្រោះ​នៅ​ភូមិសាស្ត្រ​នោះ សម្បូរ​ទៅ​ដោយ​ព្រៃ ហើយ​កំពុង​មាន​ជំនន់​ទឹកភ្លៀង​ផង​។

ពេល​នេះ លោក​សូ សើយ ជា​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​១៣ តុលា​នេះ​ថា ខ្លួន​ត្រូវ​ឈ្មោះ​សុខ កៀត ជា​ប្អូនថ្លៃ​យក​កាំភ្លើង​កែ​ច្នៃ​បាញ់​ចំនួន​៣​គ្រាប់ ត្រូវ​ពីក្រោយ​ខ្នង និង​ជិត​គល់​ចង្កេះ​។

ហើយ​ជនសង្ស័យ​បាន​ផលិត​កាំភ្លើង​ច្នៃ​សំរាប់​បាញ់​ជ្រូកព្រៃ លុះ​ថ្ងៃ​កើតហេតុ​នោះ​បាញ់​បាន​ជ្រូកព្រៃ​មួយ រួច​ក៏​នាំ​គ្នា​ធ្វើ​ជ្រូក​នោះ​ហូប ក៏​កើត​មាន​ជម្លោះ​ពាក្យ​សម្តី​តូច​ធំ​ដាក់​គ្នា​តិចតួច ស្រាប់តែ​ប្អូនថ្លៃ​រូប​នេះ​យក​កាំភ្លើង​មក​បាញ់​តែ​ម្តង រួច​រត់​ចូល​ព្រៃ​បាត់​។

អ្នក​ភូមិ​អន្លង់​ក្រមួន​បាន​នាំ​គ្នា​និយាយ​ថា ជនសង្ស័យ​រូប​នេះ​ធ្លាប់​ជាប់ពន្ធ​នាគា​ចំនួន​ពីរ​លើក​មក​ហើយ ព្រោះតែ​ប្រើ​អំពើ​ហិង្សា​បែប​នេះ ពួក​គាត់​សង្ឃឹមថា​ទោះ​គេចខ្លួន​យ៉ាងណា​ក៏​ដោយ ព្រោះ​ថា (​ជុង​មិន​ដែល​ភ្លេច​កុក​ទេ មាន​តែ​កុក​ទេ​ដែល​ភ្លេច​ជុង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ