ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​បុរស​ភេទ​ទី​៣​ចូល​ទិញ​ខ្សែ​.​ក​ក្នុង​ផ្សារ ចុង​ក្រោយ​ផ្អើល​ក្រុម​អាជីវករ​តាម​ក្របួច

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ភេទ​ទី​៣​ម្នាក់​ក្នុង​ចំណោម​​បក្ខពួក​២​នាក់ ត្រូវ​ក្រុម​អាជីវករ​លក់ដូរ​ផ្សា​រលើ ក្រុងព្រះសីហនុ ចាប់ខ្លួន​បាន រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាម​ច្បាប់ ពាក់ព័ន្ធ​ករណី​ឆក់​ខ្សែ​.​ក…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ភេទ​ទី​៣​ម្នាក់​ក្នុង​ចំណោម​​បក្ខពួក​២​នាក់ ត្រូវ​ក្រុម​អាជីវករ​លក់ដូរ​ផ្សា​រលើ ក្រុងព្រះសីហនុ ចាប់ខ្លួន​បាន រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាម​ច្បាប់ ពាក់ព័ន្ធ​ករណី​ឆក់​ខ្សែ​.​ក ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​តូប​លក់​គ្រឿង​អ​ល័​ង្កា​រ​ផ្សា​រលើ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ សុខ លី ហៅ​ស អាយុ​១៩​ឆ្នាំ ជា​ភេទ​ទី​៣ មុខរបរ និង​អា​ស័​យ​ដ្ឋា​ន​ស្នាក់​នៅ​មិន​ពិត​ប្រា​ដ ។ ចំណែក​ម្ចាស់​តូប​មានឈ្មោះ គ្រិ​ន យ៉ា​ន ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ។

តាម​សម្ដី​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ថា មុន​កើតហេតុ មាន​ជនសង្ស័យ​២​នាក់ បាន​ចូល​ទៅ​ទិញ​ខ្សែ​.​ក​របស់​គាត់​១​ខ្សែ ខណៈ​ពេល​ដែល​គាត់​ជា​ម្ចាស់​តូប​កំពុង​តែ​សរសេរ​វិក្កយបត្រ ស្រាប់​តែ​ជនសង្ស័យ​២​នាក់​នោះ​បាន​ឆក់​យក​ខ្សែ​.​ក​របស់​គាត់ រួច​រត់គេច​ខ្លួន​តែ​ម្តង​។

ជន​រង​គ្រោះ​បន្ត​ថា ភ្លាម​ៗ​នោះ​គាត់​ជា​ម្ចាស់​តូប​បាន​ស្រែ​កថា «​ចោរ​ៗ» ទើប​ធ្វើ​ឱ្យ​ក្រុម​អាជីវករ​លក់​ក្នុង​ផ្សារ និង​ប្រជាពលរដ្ឋ បាន​ជួយ​ដេញ​តាម​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ចំណែក​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​បាត់ ។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន ក៏​ប្រគល់​ឲ្យ​សមត្ថកិច្ច រីឯ​វត្ថុ​តាង​ចាប់​យក​ខ្សែ​.​ក​ប្លា​ទី​ន​១​ខ្សែ​ទំងន់​៨,៥​ជី ជា​របស់​ជន​រង​គ្រោះ ក៏​បាន​ប្រគល់​ជូន​ម្ចាស់​តូប​វិញ ។ ចំណែក​ជនសង្ស័យ​ជាំ​ភេទ​ទី​៣​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ