ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោម​ចៅ​ទី​១ ត្រូវ​ទឹក​ជន់​លិច​ខ្លាំង​រហូត​មាន​អ្នកចម្លង​ទូក​យក​លុយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ភ្លៀង​បាន​ធ្លាក់​រាល់ថ្ងៃ​ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​តំបន់​ទំនាប​ជា​ច្រើន​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ចំនួន​៣ នៅ​ជាយ​ប៉ែក​ខាងលិច និង​ខាងត្បូង​រាជធានី​ភ្នំពេញ ដូច​ជា ខណ្ឌ​ពោធិ៍​សែន​ជ័យ ដង្កោ និង​កំ​បូល ។…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ភ្លៀង​បាន​ធ្លាក់​រាល់ថ្ងៃ​ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​តំបន់​ទំនាប​ជា​ច្រើន​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ចំនួន​៣ នៅ​ជាយ​ប៉ែក​ខាងលិច និង​ខាងត្បូង​រាជធានី​ភ្នំពេញ ដូច​ជា ខណ្ឌ​ពោធិ៍​សែន​ជ័យ ដង្កោ និង​កំ​បូល ។

ដោយឡែក​ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ត្រូវ​បាន​ទឹក​ជន​លិច​ខ្លាំង ហើយ​អ្វី​ដែល​កោះសន្តិភាព​ទទួល​បាន​ពី​ប្រជាពលរដ្ឋ​នៅ​ផ្សារ​ត្រពាំង​ថ្លឹង​ប្រាប់​ថា ខណៈ​ដែល​ទឹក​លិច​ផ្ទះសម្បែង និង​ផ្លូវថ្នល់​អស់​មាន​អ្នក​រកស៊ី​ដាក់​ទូក​ចម្លង​ច្រើន​គ្រឿង ដោយ​គិតថ្លៃ​ក្នុង​ម្នាក់​២​ពាន់​រៀល ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ទឹកបាន​លិច​ខ្លាំង ចាប់ពី​វេលា​ល្ងាច ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ បន្ទាប់​ពី​មាន​ភ្លៀង​១​មេ​យ៉ាង​ចាស់ដៃ ពេល​នោះ​ពួក​គាត់​មិន​អាច​ដើរ​កើត​ហើយ​ក៏​មិន​អាច​ជិះ​ម៉ូតូ​ទាប​ៗ​កាត់ទឹក​រួច​ក៏​បាន​ជួល​ទូក​ចម្លង​ជិះ​ចេញពីផ្ទះ​ទៅ​កាន់​កន្លែង​នានា​ដែល​ត្រូវ​ទៅ​ដោយ​មនុស្ស​១​នាក់​២​ពាន់​រៀល​បូក​រួម​ជាមួយ​ម៉ូតូ​២​ពាន់​រៀល​ទៀត​៤​ពាន់ ហើយ​ទៅ​៤​ពាន់​រៀល និង​មក​៤​ពាន់​រៀល ។

លុះ​រហូត​មក​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា បន្ទាប់​ពី​ការ​ចុះ​ពិនិត្យ​ឃើញ​ពី​ការ​លំបាក​របស់​អ្នក​ភូមិ​ខាងលើ ទើប​អាជ្ញាធរ សង្កាត់​ចោម​ចៅ​ទី​១ រួម​ជាមួយ​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​ខណ្ឌ និង​រាជ​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហ​ការណ៍​ជាមួយ​កម្លាំង​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ កងពលតូច​លេខ​៧០ បាន​ចុះ​ជួយ​អន្តរាគមន៍ ដោយ​ខាង​អង្គភាព​៧១១​មាន​កម្លាំង​ប្រមាណ​៤០​នាក់ បាន​នាំ​យក​ទូក​ជា​ច្រើន​គ្រឿង​ចម្លង​ប្រជាពលរដ្ឋ ចំណែកឯ​ក្រុម​អ្នក​ដែល​រកស៊ី​ដាក់​ទូក​ចម្លង​យក​លុយ​នោះ​បាន​ដកថយ​បាត់​អស់ ។

មន្ត្រី​មួយ​រូប​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​មាន​ធ្លាក់​ភ្លៀង​ខ្លាំង​ជាប់​រាល់ថ្ងៃ​បាន​ធ្វើ​ឲ្យ​ទឹកបាន​លិច​ភូមិ​ត្រពាំង​ថ្លឹង​យ៉ាង​ខ្លាំង ជា​ពិសេស​នៅ​ក្នុង​ផ្សារ​ត្រពាំង​ថ្លឹង មិន​ត្រឹមតែ​លិច​ផ្លូវ​ប៉ុណ្ណោះ​ទេ តែ​បាន​លិច​ចូល​ដល់​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​តែ​ម្ដង ។

ចំណែក​នៅ​តាម​ផ្លូវត្រូវ​ទឹក​លិច​កន្លែង​ខ្លះ​ត្រឹម​ជង្គង់ និង​កន្លែង​ខ្លះ​ទៀត​រហូត​ត្រឹម​ចង្កេះ​ទៅ​ហើយ​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ប្រជា​ពេល​រដ្ឋ​លំបាក​ធ្វើ​ដំណើរ​តាម​រថយន្ត ឬ​ម៉ូតូ​ទាប​ៗ បើ​រថយន្ត​ត្រូវ​ចូល​ទឹក រីឯ​ម៉ូតូ​ត្រូវ​រលត់​ម៉ាស៊ីន​មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ ។ ហើយ​នៅ​ខណៈ​ដែល​មិន​ទាន់​មាន​អន្តរាគមន៍​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ព្រមទាំង​កម្លាំង​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ គឺ​មាន​ក្រុម​អ្នក​រកស៊ី​ដាក់​ទូល​ចម្លង​មែន តែ​នៅ​ពេល​កម្លាំង​ទៅ​ដល់​ក្រុម​នោះ​បាន​ដកថយ​បាត់​អស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ