ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់ទឹកភ្លៀង! ពលរដ្ឋ​ជាង​៣០០​គ្រួសារ​​ទទួលអំណោយ​សង្គ្រោះ​បន្ទាន់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​នៅ​សង្កាត់​ចំនួន​៤​នៃ​ខណ្ឌដង្កោ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ព្រែក​ត្នោ​ក​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា​នេះ ដើម្បី​ជួយ​សម្រាល​បន្ទុក​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក​។ លោក ឃួ​ង​ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ក្រោម​ឱវាទ​បាន​ដឹក​ជញ្ជូន​អំណោយ​មនុស្សធម៌​មាន​ជា​ស្បៀងអាហារ​មួយ​ចំនួន​ទៅ​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣២១​គ្រួសារ​ដែល​កំពុង​រង​គ្រោះ ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត…

រាជធានី​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​នៅ​សង្កាត់​ចំនួន​៤​នៃ​ខណ្ឌដង្កោ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ព្រែក​ត្នោ​ក​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា​នេះ ដើម្បី​ជួយ​សម្រាល​បន្ទុក​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក​។

លោក ឃួ​ង​ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ក្រោម​ឱវាទ​បាន​ដឹក​ជញ្ជូន​អំណោយ​មនុស្សធម៌​មាន​ជា​ស្បៀងអាហារ​មួយ​ចំនួន​ទៅ​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣២១​គ្រួសារ​ដែល​កំពុង​រង​គ្រោះ ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​សង្កាត់​ទៀន​ចំនួន​៤៧​គ្រួសារ សង្កាត់​សាក់​សំពៅ​ចំនួន​១០៧​គ្រួសារ សង្កាត់ ស្ពានថ្ម ចំនួន​៥៤​គ្រួសារ​និង​សង្កាត់​គង​ន​យ​ចំនួន​១១៣​គ្រួសារ​។

ក្នុង​ឱកាស​នោះ លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ជំនួយ​មនុស្សធម៌​ទាំងនេះ​នឹង​បាន​ជួយ​ដោះស្រាយ​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​បាន​មួយ​កម្រិត ខណៈ​ដែល​ពួក​គាត់​រង​គ្រោះ​ដោយ​ទឹកជំនន់​នេះ​បាន​ជួប​ការ​លំបាក​ជា​ច្រើន​។

លោក ឃួ​ង ស្រេង បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​សណ្ដរ​ស្ទឹង​ព្រែក​ត្នោត ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បន្ថែម​ទៀត ទាំង​បញ្ហា​សុខភាព និង​កុមារ​តូច​ៗ​ចាស់ជរា​ដើម្បី​ការពារ​បញ្ហា​ប្រឈម​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ជាយថាហេតុ​។

លោក​បញ្ជាក់​ថា ការ​ដោះស្រាយ​ជាបឋម​នេះ គឺ​ការ​ចែក​មី និង​ទឹក​សុទ្ធ​ជូន​ពួក​គាត់ បន្ទាប់​មក គឺ​ចែក​អង្ករ​ដើម្បី ជួយ​ដោះស្រាយ​ជីវភាព​ជូន​ពួក​គាត់ ខណៈ​ដែល​យើង​ជួយ​សង្គ្រោះ​ពួក​គាត់​រួច​ផុត​ពី​ទឹក​ហើយ ហើយ​ត្រូវ តែ​ជួយ​ដោះស្រាយ​ស្រាយ​ជីវភាព​ជូន​ពួក​គាត់ សូម​អរគុណ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន ប្រធាន​ក​បាទ​ក្រហម​កម្ពុជា ដែល ដែល​ផ្តល់​ជា​ថវិកា និង​អង្ករ​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​។

ឆ្លៀតឱកាស​នេះ​ក៏​សូម​អរគុណ​ដល់ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ដែល​បាន​បំពេញ​សកម្មភាព​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​។

លោក ឃួ​ង ស្រេង បាន​ដាក់​បទបញ្ជា​ដល់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ ត្រៀមកម្លាំង​ប្រចាំការ ដើម្បី​ជួយ​អន្តរាគមន៍ និង​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព ខណៈ​នៅ​ពេល​ទំនប់​សណ្ត​​ស្ទឹង​ព្រែក​ត្នោត​មួយ​ចំនួន​បាន​បាក់​ធ្លាយ ហើយ​ហូរ​ទឹក​គួ​ច​យ៉ាង​លឿន ធ្វើ​ឲ្យ​ប៉ះ​​ពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៥០០​គ្រួសារ និង​លិច​ផ្ទះសម្បែង​ជា​ច្រើន​ខ្នង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ