ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​១​មេ​ធំយ៉ាងយូរ ធ្វើឱ្យបងប្អូន​នៅ​​ក្រុង​តា​ខ្មៅ​ទឹ​ក​ជន់​លិច​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖​ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា ភ្លៀង​១​មេ​ធំបាន​ធ្លាក់​​អស់​​​ជា​ច្រើន​ម៉ោង ចាប់ពី​តាំងពី​ល្ងាច​ថ្ងៃ​ទី​១៣ ​តុលា ​មកនោះ គឺ​​បាន​ធ្វើ​អោយ​ផ្លូវ​មួយ​ចំនួន​នៅ​ជុំវិញ​ក្រុង​​តា​ខ្មៅ​លិច​ធ្ងន់ធ្ងរខ្លាំង ប៉ុន្តែទោះបីជាយ៉ាងណា ពលរដ្ឋ​នៅ​តែ​អាច​ធ្វើ​ដំណើរ​បានជា​ធម្មតា​​ទេ…

ខេត្ត​កណ្តាល​ ៖​ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា ភ្លៀង​១​មេ​ធំបាន​ធ្លាក់​​អស់​​​ជា​ច្រើន​ម៉ោង ចាប់ពី​តាំងពី​ល្ងាច​ថ្ងៃ​ទី​១៣ ​តុលា ​មកនោះ គឺ​​បាន​ធ្វើ​អោយ​ផ្លូវ​មួយ​ចំនួន​នៅ​ជុំវិញ​ក្រុង​​តា​ខ្មៅ​លិច​ធ្ងន់ធ្ងរខ្លាំង ប៉ុន្តែទោះបីជាយ៉ាងណា ពលរដ្ឋ​នៅ​តែ​អាច​ធ្វើ​ដំណើរ​បានជា​ធម្មតា​​ទេ នេះបើ​​អាជ្ញាធរ​បាន​អះអាង​ប្រាប់​​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​តុលា ​នេះ ។

លោក​វរ​សេនី​យ៍​ត្រី យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​​​​ថា ផ្លូវ​សំខាន់​ៗ​នៅ​ក្រុង​តា​ខ្មៅ​​មួយ​​ចំនួន​កំពុង​ជោរ​​ជន់​លិច និង​ផ្លូវលំ​តាម​បណ្តារ​សង្កាត់​នៅ​ជុំវិញ​ក្រុង​តា​ខ្មៅក៏​​ជន់លិចដូចគ្នា ។ ផ្ទះប្រជាពលរដ្ឋមួយចំនួនត្រូវទឹក​ជន់លិច​​រហូតដល់ត្រឹម​ជង្គង់​ក៏មាន ប៉ុន្តែ​​​​បងប្អូន​​នៅ​អាច​​ធ្វើ​ដំណើរ​បានជា​ធម្មតានោះទេ ។

​ប្រភពបន្តថា អាជ្ញាធរ​​មានការ​​មមារ​ញឹក​ខ្លាំង​ក្នុង​ការ​ជួយ​សង្គ្រោះ និង​គិតគូរ​ពី​បញ្ហា​នេះ​និងការកកស្ទះចរាចរណ៍ផងដែរ ។ ផ្លូវ​ដែល​ត្រូវ​បាន​ទឹកភ្លៀង​ធ្លាក់​មក​អោយ​ជន់​លិច​នោះ ទី​១-ផ្លូវ​២១ ចាប់ពី​ផ្សា​ឡាក់​គី រហូត​ដល់​មុខ​សាលា​វេ​ស្លេ​ន ។ ទី​២-​ផ្លូវ​៧​មក​រា និង​ផ្លូវ​ទី​៣​-ក្រោយ​សាលា​សេរីភាព ដែល​ស្ថិត​នៅ​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល។

អត្ថបទសរសេរ ដោយ