ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​ជូនដំណឹង​មន្ទីរ​ទេសចរណ៍ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​ពី​ឥទ្ធិពល​ព្យុះ​ទី​១៦

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍ សូម​ជម្រាប​ជូនដំណឹង​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ មេត្តា​ជ្រាប​ថា ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍ សូម​ជម្រាប​ជូនដំណឹង​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ មេត្តា​ជ្រាប​ថា ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ ស្ថានភាព​អាកាសធាតុ​ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត​លាតសន្ធឹង​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​នៅ​លើ សមុទ្រ​ចិន​ខាងត្បូង បាន​កើត​ព្យុះ​ទី​១៦ (Tropical Torm) ឈ្មោះ Nangka ហើយ​ព្យុះ​នេះ​នឹង​ចូល​ទៅ​ឈូង​សមុទ្រ​តុងកឹង ឆ្លងកាត់​កោះ​ហៃណាំ និង​បន្ត​ចូល​ទៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​១៥ ខែតុលា ។

នៅ​ថ្ងៃ​ទី​១៦-១៧ ខែតុលា មាន​ព្យុះ​ថ្មី​ទី​១៧ ឈ្មោះ Saudel ដែល​មានកំ​លាំង​ខ្លាំង ព្យុះ​នេះ​នឹង​ចូល​ប្រទេស​វៀតណាម ត្រង់​ចំនុច Qui Nhon រួច​បន្ត​ឥទ្ធិពល​ចូល​មក​ប្រទេស​កម្ពុជា តាម​ខេត្តរតនគិរី នៅ​ថ្ងៃ​ទី​១៨-១៩ ខែតុលា ក្នុង​កម្លាំង​ជា​វិ​សម្ពាធ និង​សម្ពាធ​ទាប ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន​នៅ​តំបន់​វាលទំនាប​ទំនាប​កណ្តាល តំបន់​ជួរ​ភ្នំ​ដងរែក តំបន់​ខ្ពង់រាប តំបន់​មាត់សមុទ្រ ជា​ពិសេស​ខេត្ត​នៅ​ភាគ​ពាយ័ព្យ ។

ដូច្នេះ​ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ សូម​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ មេត្តា​បញ្ជូន​ព័ត៌មាន​ទៅ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ទាំងឡាយ​ដែល​អាច​កើតឡើង​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ