ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​វិធី​បើកមុខ​ជំនួញ​សត្វ​ចិញ្ចឹម​ដ៏​ជោគជ័យ

9 ឆ្នាំ មុន

ការ​រក​ស៊ី​ផ្នែក​សត្វ​ចិញ្ចឹម​គឺជា​ឱកាស​ដ៏​ប្រសើរ​បំផុត​សម្រាប់​អ្នក​ស្រឡាញ់​ចូល​ចិត្តសត្វ ។ ម្យ៉ាងទៀត​មាន​កិច្ចការជំនួញ​ច្រើន​ណាស់​ដែល​អ្នក​អាច​បើក​ជួញដូរ​បាន​ដោយ​អាស្រ័យ​លើ

ការ​រក​ស៊ី​ផ្នែក​សត្វ​ចិញ្ចឹម​គឺជា​ឱកាស​ដ៏​ប្រសើរ​បំផុត​សម្រាប់​អ្នក​ស្រឡាញ់​ចូល​ចិត្តសត្វ ។ ម្យ៉ាងទៀត​មាន​កិច្ចការជំនួញ​ច្រើន​ណាស់​ដែល​អ្នក​អាច​បើក​ជួញដូរ​បាន​ដោយ​អាស្រ័យ​លើ​កម្រិត​នៃ​ចំណេះដឹង​ក៏​ដូច​ជា​ចំណាប់អារម្មណ៍​របស់​អ្នក ។  ដូចនេះ​សូម​ណែនាំ​ពី​វិធី​បើកមុខ​ជំនួញ​លក់​ផលិតផល​សត្វ​ចិញ្ចឹម ឬ​ផ្ដល់​សេវាកម្ម​សត្វ​ចិញ្ចឹម​ឱ្យ​បាន​ជោគជ័យ​ដូច​តទៅ ៖

១-​ធ្វើការ​សម្រេចចិត្ត​នូវ​ប្រភេទ​ជំនួញ​សត្វ​ចិញ្ចឹម​ដែល​អ្នក​ចង់​បើក ។ ក្នុង​នោះ​មាន​សេវាកម្ម​ជា​ច្រើន​ដែល​អាច​ស្នើ​ឬ​ផ្ដល់​ជូន​ម្ចាស់​សត្វ​ចិញ្ចឹម​បាន​ដូច​ជា ការ​ថែទាំ​សត្វ​ចិញ្ចឹម​ជាដើម​។ អ្នក​ក៏​អាច​ផ្ដល់​នូវ​ឱកាស​លក់រាយ​ចំពោះ​សត្វ​ចិញ្ចឹម​ទាំងនោះ​ដែរ ហើយ​ក៏​គួប​ផ្សំ​ទាំង​ហាង​ឬ​ស្ដង់​លក់​អាហារ​របស់​ពួក​គេ​វា​កាន់តែ​ប្រសើរ​។​កំណត់​នូវ​ឱកាស​ដែល​អ្នក​ត្រូវការ​ប្រកប​របរ​នោះ ។

២-​ឈ្វេងយល់​នឹង​ហ្វឹកហ្វឺន​ឱ្យ​បាន​ច្រើន​នោះ​អ្នក​ប្រាកដជា​អាច​ផ្ដល់​នូវ​សេវាកម្ម​កាន់តែ​ប្រសើរ​ដល់​អតិថិជន ។ ជាក់ស្ដែង​ប្រសិនជា​អ្នក​បង្ហាត់​សត្វ​សុនខ​នោះ អ្នក​ច្បាស់​ជា​មាន​បច្ចេកទេស​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ឬ​យល់​ច្បាស់​ពី​សត្វ​ចិញ្ចឹម​នោះ ។

៣-​រៀបចំ ឬ​គូសវាស​នូវ​គម្រោង​ជំនួញ​ដែល​បង្ហាញ​ពី​ទិស​ដៅ​សំខាន់​ៗ​នៃ​អាជីវកម្ម​នោះ​។ ក្នុង​នោះ​រាប់​ទាំង​វិធីសាស្ត្រ​ដែល​អ្នក​នឹង​ប្រើប្រាស់​ក្នុង​ការ​សម្រេច​ឱ្យ​បាន​តាម​ការ​គ្រោងទុក ។ កំណត់​ថា​អ្នក​នឹង​ចាយប្រាក់​លើ​មុខរបរ​នេះ​យ៉ាងម៉េច ហើយ​វាយតម្លៃ​ឬ​ប៉ាន់​ប្រមាណ​ទុក​នូវ​ពេល​ដែល​អ្នក​រំពឹង​ថា​នឹង​សម្រេច​បាន​ទិស​ដៅ​របស់​ខ្លួន ។

៤-​ស្វែងរក​ទុន​ប្រសិនជា​បច្ចុប្បន្ន​អ្នក​ពុំ​ទាន់​មាន​គ្រប់គ្រាន់​សម្រាប់​ការ​ចាប់ផ្ដើមរ​កសី​ុ​ពាក់ព័ន្ធ​នឹង​សត្វ​ចិញ្ចឹម ។ ដោយឡែក​តាម​ប្រភេទ ឬ​ទំហំ​អាជីវកម្ម​ដែល​អ្នក​បម្រុង​នឹង​បើក​នេះ​អ្នក​នឹង​ចាំបាច់​ត្រូវ​ទិញ​សម្ភារ​បរិក្ខារ​ឬ​ក៏​គ្រឿង​ផ្គត់ផ្គង់​ផ្នែក​រដ្ឋបាល​ជាដើម ។ អ្នក​ក៏​ប្រហែលជា​ចាំបាច់​ជួល​ទីតាំង​មួយ​ប្រសិនជា​អ្នក​ចង់​បើក​ដំណើរការ​កន្លែង​សមគួរ ឬ​ត្រូវប៉ាន់​មួយ​នោះ ។

៥-​ស្រាវជ្រាវ​ពី​តម្លៃ​ហាងឆេងរ​បស់ដៃ​គូប្រជែង​របស់​អ្នក ។ អ្នក​ប្រាកដជា​មិន​ចង់​លក់​ឬ​ផ្ដល់​សេវា​ធូរ​ថ្លៃ​ប៉ុន្មាន​ឡើយ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ អ្នក​ក៏​មិន​ចង់ឱ្យ​តម្លៃ​ខ្ពស់​ពេក​ដែរ​។ ដូចនេះ​ត្រូវ​ស្វែងរក​កញ្ចប់​តម្លៃ​មួយ​ដែល​អាច​ទទួលយក​បាន​ទាំង​កម្រៃ​និង​ការ​ប្រកួតប្រជែង ។

៦-​ការ​ជ្រើសរើស​ទីតាំង​សម្រាប់​បើក​អាជីវកម្ម​នោះ​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​គឺ​ប្រាកដ​ណាស់​ជា​តំបន់​ដែល​មាន​ស្ថានភាព​ចរាចរណ៍​មមាញឹក​ពោល​គឺ​មនុស្ស​ចេញចូល​ឆ្លងកាត់​ច្រើន ប៉ុន្តែ​ទោះជា​យ៉ាងណា វា​ក៏​អាស្រ័យ​តាម​ស្ថានភាព​ជាក់ស្ដែង​និង​លទ្ធភាព​របស់​អ្នក​ដែរ ។

៧-​បង្កើត​ឬ​ត្រៀម​ថវិកា​សម្រាប់​ការ​ធ្វើ​ទីផ្សារ និង​ផ្សព្វផ្សាយ​ជំនួញ​ថ្មី​របស់​អ្នក ៕