ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​តែ​មួយ​ឆក់​យក​ជីវិត​នារី​២​នាក់ ម្នាក់​ជិះទូក​ត្នោត និង​ម្នាក់​ទៀត​ឆ្លង​ប្រឡាយ​ធ្លាក់​​ស្រះ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នារី​២​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​ថ្ងៃ​តែ​មួយ តែ​ក្នុង​ករណី​២​ផ្សេង​គ្នា ដោយ​ក្មេង​ស្រី​ម្នាក់​ទៅ​រៀន ហើយ​ក៏​នាំ​គ្នា​ជិះទូក​ត្នោត​លេង​ធ្វើ​ឱ្យ​លិច​បាត់ បណ្តាល​ឱ្យ​លង់ទឹក​បាត់បង់​ជីវិត​តែ​ម្តង ចំណែក​នារី​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ឆ្លងកាត់​ប្រឡាយ​ដែល​មានទឹក​ហូរ​ខ្លាំង ធ្វើ​ឱ្យ​នារី​រង​គ្រោះ​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ បណ្តាល​លង់ទឹក​បាត់បង់​ជីវិត​ផង​ដែរ​។…

ខេត្តកំពង់ស្ពឺ ៖ នារី​២​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​ថ្ងៃ​តែ​មួយ តែ​ក្នុង​ករណី​២​ផ្សេង​គ្នា ដោយ​ក្មេង​ស្រី​ម្នាក់​ទៅ​រៀន ហើយ​ក៏​នាំ​គ្នា​ជិះទូក​ត្នោត​លេង​ធ្វើ​ឱ្យ​លិច​បាត់ បណ្តាល​ឱ្យ​លង់ទឹក​បាត់បង់​ជីវិត​តែ​ម្តង ចំណែក​នារី​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ឆ្លងកាត់​ប្រឡាយ​ដែល​មានទឹក​ហូរ​ខ្លាំង ធ្វើ​ឱ្យ​នារី​រង​គ្រោះ​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ បណ្តាល​លង់ទឹក​បាត់បង់​ជីវិត​ផង​ដែរ​។ ក្រោយ​កើតហេតុ​នេះ​កើតឡើង សមត្ថ​កិច្ច​ជំ​បាញ​បាន​ចុះ​ស្រង់​ក្មេង​ស្រី​រង​គ្រោះ និង​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​រាម​ប្រពៃណី​ផង​ដែរ​។

ដោយ​ករណី​ទី​១- មាន​ក្មេង​ស្រី​ម្នាក់​បាន​មក​រៀន​នៅ​វត្ត​អង្គ​តា​ភេ​ម ហើយ​ក៏​នាំ​គ្នា​ជិះទូក​ត្នោត​លេង​​នៅ​ក្នុង​ស្រះ​ទឹក ដែល​មាន​គ្នា​ចំនួន​៥​នាក់ ខណៈ​ពេល​កំពុង​ជិះទូក​ត្នោត​លេង​សុខ​ៗ ក៏​ស្រាប់​លិច​ទូក​តែ​ម្តង ធ្វើ​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​លង់ទឹក​បាត់បង់​ជីវិត ចំណែក​៤​នាក់​ទៀត​បាន​ហែល​រត់​រួច ហេតុការណ៍​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ស្រះ​ទឹក​វត្ត​អង្គ​តា​ភេ​ម ស្ថិត​នៅ​ភូមិ​ក្បាលដំរី ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

ប្រភព​ដដែល​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ​សុ​ន ចរិយា ភេទ​ស្រី អាយុ​១៣​ឆ្នាំ ដែល​មាន​ទីលំនៅ​ភូមិ​ក្បាលដំរី ឃុំ​ទឹកល្អក់​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ មាន​ឪពុក​ជា​គ្រូបង្រៀន​ឈ្មោះ តុ​ប ជ្រុ​ន និង​អ្នកគ្រូ​ឈ្មោះ ហ៊ុន សុ​ជាតិ ជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​វត្ត​ក្រាំង​គម្ពីរ ឃុំ​ស្រង់ ស្រុក​គងពិសី ។

យោង​តាម​សាច់ញាតិ​ក្មេង​ស្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​នាង​បាន​ចេញពីផ្ទះ​ដើម្បី​ទៅ​រៀន​ដូច​សព្វដង លុះ​ពេល​ទៅ​ដល់​សាលា នាង​និង​មិត្តភក្តិ​៤​នាក់​ទៀត​ក៏​នាំ​គ្នា​ជិះទូក​ត្នោត​លេង ប៉ុន្តែ​គាប់​ជូន​ទូកត្នោត​ក៏​លិច​ធ្វើ​ឱ្យ​នាង​លិចទៅ​តាម​ទូក​បាត់ ចំណែក​មិត្តភក្តិ​នាង​៤​នាក់​ទៀត​បាន​ហែល​ទឹក​មក​គោក​វិញ​បាន​។ បន្ទាប់​ពី​កើតហេតុ មិត្ត​របស់​នាង​បាន​ស្រែក​ឱ្យ​គេ​ជួយ ខណៈ​ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​អន្តរាគមន៍​រាវរក​ដែរ តែ​អ្វី​ៗ​បាន​ហួសពេល​អស់​ទៅ​ហើយ​។ ក្រុម​គ្រួសា​ពិតជា​មានការ​សោកស្តាយ​ណាស់​ដែល​បាត់បង់​កូនស្រី​ច្បង ក្នុង​ករណី​លង់ទឹក​ស្រះ​នេះ​។ ហើយ​ក្នុង​នាម​ជា​សាច់ញាតិ​សូម​បួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​នាង​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

ដោយឡែក​ករណី​ទី​២- គឺ​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ មាន​គេ​ប្រទះ​ឃើញ​សាកសព​នារី​ម្នាក់​អណ្តែត​ក្នុង​ស្រះ​ទឹក ស្ថិត​នៅ​ភូមិ​ព្រៃ​ដងទឹក ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ជន​រង​គ្រោះ​មានឈ្មោះ ចេ​ន​នី ពាលី ភេទ​ស្រី អាយុ​20​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​វែង ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

បើ​តាម​ការ​បំភ្លឺ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ស៊េរី​2020 ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1Q1377 ដោយ​នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ឆ្លងកាត់​ប្រឡាយ​ដែល​មានទឹក​ហូរ​ខ្លាំង លុះ​ពេល​ជិះ​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​នារី​រង​គ្រោះ​បាន​ធ្លាក់​ចូល​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង នៅ​ភូមិ​ព្រៃ​ដងទឹក ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី បណ្ដាល​ឲ្យ​លង់ទឹក​បាត់បង់​ជីវិត​នៅ​ក្នុង​ស្រះ​ទឹកតែ​ម្តង ដោយ​គ្មាន​អ្នក​ណា​ម្នាក់​ជួយ​ទាន់​ឡើយ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សព​នារី​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ