ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានកូន​ស្រី​ធំ​ហើយ សុខ សោ​ម៉ា​វ​ត្តី ប្រាប់​ថា​ចង់​មានកូន​ប្រុស១ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង និង​ជា​ពិធី​ការិនី​ស្រី​ល្បីឈ្មោះ​មួយ​រូប អ្នក​នាង សុខ សោ​ម៉ា​វ​ត្តី បាន​ធ្វើ​អោយ​មហាជន​ និង​ជា​ពិសេស អ្នក​នៅ​ក្នុង​សិល្បៈ លួច​ច្រណែន​ទៅ​ដល់​រូប​នាង…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង និង​ជា​ពិធី​ការិនី​ស្រី​ល្បីឈ្មោះ​មួយ​រូប អ្នក​នាង សុខ សោ​ម៉ា​វ​ត្តី បាន​ធ្វើ​អោយ​មហាជន​ និង​ជា​ពិសេស អ្នក​នៅ​ក្នុង​សិល្បៈ លួច​ច្រណែន​ទៅ​ដល់​រូប​នាង នៅ​ក្មេង​សោះ​មានកូន​ស្រី​ធំ​ពេញ​រូប​នាង​ជិត​ប៉ុន​ខ្លួន បណ្តើរ​រាល់ថ្ងៃ​បែប​នេះ​។

ដោយឡែក​មួយ​រយៈ​ចុង​ក្រោយ​នេះ មហាជន និង​អ្នកគាំទ្រ​របស់​នាង​តែងតែ​ឃើញ អ្នក​មេម៉ាយ​ស្រី​វ័យក្មេង​រូប​នេះ តែងតែ​បង្ហាញ​ក្ដី​ស្រលាញ់​ជាមួយ​កូនស្រី​បណ្ដូលចិត្ត​របស់​នាង​ជា​និច្ច បើ​ទោះបីជា មមាញឹក​នឹង​ការងារ​សិល្បៈ​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​ឆ្លៀតពេល​ផ្តល់​ភាព​កក់ក្តៅ​ទៅ​ដល់​កូនស្រី​ជា​ប្រចាំ​។

ស្រាប់តែ​កាល​ពី​ពេល​ម្សិលមិញ​នេះ តារា​ស្រី​រូប​នេះ​បាន​បង្ហោះ​រូបភាព​យ៉ាង​ស្រស់​ស្អាត​ជា​ច្រើន​សន្លឹក ជាមួយ​កូនស្រី​ជាទី​ស្រឡាញ់់ និង​បាន​និយាយ​បែប​លេងសើច​អំពី​គម្រោង​ចង់បាន​កូនប្រុស​មួយទៀត​ថា « ភ្លេចខ្លួន​កូន​ចង់​ប៉ុន​ម៉ែ​ហើយ បាន​មួយ​នឹង​ជា​បេះដូង​ថ្លើម​ប្រមាត់ តែបើ​បាន​ប្រុស​មួយទៀត​មិនដឹង​ល្អ​ម៉េច​ទេ »​។


យ៉ាងណាមិញ ក្រោយ​ពេល​ឃើញ​សារ​បែប​នេះ មហាជន និង​ហ្វេ​ន​ៗ​សង្ស័យ​ថា អ្នក​នាង និង​គូស្នេហ៍​កំលោះ​សង្ហា​លោក​លី វ៉ា​ហេ​ទ អាច​នឹង​មាន​ដំណឹង​ល្អ​ឆាប់​នេះ ពីព្រោះ​បើ​តាម​គម្រោង​សុខ សោ​ម៉ា​វ​ត្តី ធ្លាប់​បាន​បញ្ចា​ក់ថា មាន​បំណង​នឹង​ចូល​រោងការ នៅ​ក្នុង​ឆ្នាំ ២០២១ ខាង​មុខ​នេះ ៕

កែសម្រួលដោយ