ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ភូមិ​វប្បធម៌​ប្រកាស​ក្ស័យធន តារាចម្រៀង ណុ​ប បា​យ៉ា​រិ​ទ្ធ បាន​បង្ហាញ​អារម្មណ៍​យ៉ាង​ក្ដុកក្ដួល​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កាលពី​ថ្ងៃ​ទី ១២ ខែតុលា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ សារៈមន្ទីរ​ភូមិ​វប្បធម៌​កម្ពុជា ខេត្តសៀមរាបបាន​ប្រកាស​ក្ស័យធន អំពី​ក្រុមហ៊ុន ដែល​មិន​អាច​មាន​លទ្ធភាព…

រាជធានី​ភ្នំពេញ ​៖ កាលពី​ថ្ងៃ​ទី ១២ ខែតុលា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ សារៈមន្ទីរ​ភូមិ​វប្បធម៌​កម្ពុជា ខេត្តសៀមរាបបាន​ប្រកាស​ក្ស័យធន អំពី​ក្រុមហ៊ុន ដែល​មិន​អាច​មាន​លទ្ធភាព ដើម្បី​បន្ត​ការ​បើក​អាជីវកម្ម​មួយ​នេះ​បាន និងត្រូវ​បិទទ្វារ​ឈប់​ដំណើរការ​ទាំងស្រុង​ ចាប់ពីថ្ងៃ​ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាង​មុខ​នេះ​ ។

បន្ទាប់​ពី​លឺដំណឹង​មួយ​នេះ ​បាន​ធ្វើ​អោយ​ប្រជាជន​ខ្មែរ មានការ​សោកស្តាយ និង​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​លែង​បាន​ទៅ​ទស្សនា​កម្សាន្ត​នៅ​ទីនោះ​តទៅ​ទៀត ក្នុង​រយៈពេល​១៧​ឆ្នាំ កន្លង​មកនេះ ដោយនៅ​ក្នុង​នោះ​ក៏​មាន​តារាចម្រៀង​ប្រុស​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ ដែល​ជា​ប្រជាពលរដ្ឋ​ម្នាក់ បាន​សម្តែង​ការ​សោកស្តាយ និង​ការ​បាត់បង់​ភូមិ​វប្បធម៌​យ៉ាង​អាឡោះអាល័យ​ ។

ដោយនៅ​ក្នុង​តារាចម្រៀង​ប្រុស​រូប​នេះ បាន​បង្ហោះ​សារ​រៀបរាប់​យ៉ាង​ក្ដុកក្ដួល​អួល​ដើម​-​កតាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា « លា​ហើយ «​ភូមិ​វប្បធម៌​» ១៧ឆ្នាំ ដែល​អ្នក​បាន​បំពេញ​តួនាទី និង​បេស​កម្ម​របស់​ខ្លួន​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​សិល្បៈ​ខ្មែរ​ទៅ​កាន់​កូន​ខ្មែរ​ជំនាន់​ក្រោយ និង ភ្ញៀវ​ទេសចរ​ទូ​ទាំង​ពិភពលោក អ្នក​គឺជា​ចំណែក​មួយ​ក្នុង​ការ​សាបព្រោះ​បណ្តុះ​ថ្នាល​សិល្បៈ​ដល់​យុវជន យុវនារី​ខ្មែរ​ជា​ច្រើន​ដែល​ជា​បុគ្គលិក​ផ្នែក​សម្តែង របាំ សៀ​ករ​ហ័ស្ស​កម្ម​ឱ្យ​មានចំណេះ​ជំនាញ​ផ្នែក​សិល្បៈ ហើយ​បាន​យកចំណេះ​ជំនាញ​នេះ​មក​ធ្វើ​ជា​ការងារ​ប្រចាំ​ថ្ងៃ​សម្រាប់​ចិញ្ចឹមជីវិត ដោយសារ​តែ​ស្ថានភាព​ជំងឺ​ផ្លូវដង្ហើម​ដែល​ឆ្លង​ជាស​កល «​កូ​វី​ដ ១៩» បាន​ធ្វើ​ឱ្យ​អ្នក​ជួប​នៅ​ផល​លំបាក រហូត​សម្រេចចិត្ត​លា​ប្រជាជន​ខ្មែរ និង ភ្ញៀវ​ទេសចរ​ទូ​ទាំង​ពិភពលោក​ដោយ​ក្តី​អាល័យ ។

យ៉ាងណាមិញ តារាចម្រៀង​ប្រុស​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ ក៏​បាន​លើក​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​បងប្អូន និង​បុគ្គលិក​គ្រប់​ផ្នែក​ទាំងអស់​នៅ​ក្នុង​ភូម​វប្បធម៌ អោយ​រឹង​មាំ និង​បន្ត​ស្វែងរក​ការងារ​ថ្មី ដើម្បី​ជីវិត​ផង​ដែរ​។

កែសម្រួលដោយ