ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម​តែ​​១៤​ថ្ងៃ​! ជំនន់​ទឹកភ្លៀង​ឆក់​យក​ជីវិត​មនុស្ស​​ជាង​១០​នាក់​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖​ ក្នុង​រយៈពេល​១៤​ថ្ងៃ​ ជំនន់​ទឹកភ្លៀង​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ចំនួន​១២​នាក់ ក្នុង​ចំណោម​ខេត្ត​ចំនួន​៥​ដែល​រង​ប៉ះពាល់​ខ្លាំង​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។ ​លោក​សុទ្ធ គឹ​ម​កុ​ល​មុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​១៤​ខែតុលា…

​រាជធានី​ភ្នំពេញ ​៖​ ក្នុង​រយៈពេល​១៤​ថ្ងៃ​ ជំនន់​ទឹកភ្លៀង​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ចំនួន​១២​នាក់ ក្នុង​ចំណោម​ខេត្ត​ចំនួន​៥​ដែល​រង​ប៉ះពាល់​ខ្លាំង​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។

​លោក​សុទ្ធ គឹ​ម​កុ​ល​មុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​១៤​ខែតុលា ឆ្នាំ​២០២០​ថា​គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​មាន​អ្នក​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង​ចំនួន​១២​នាក់ ក្នុង​ខេត្ត​ចំនួន​៥ ។

​អ្នកនាំពាក្យ​បាន​រៀបរាប់​ថា​ អ្នក​ដែល​បាត់បង់ជីវិត​​ទាំង​១២​នាក់ រួម​មាន​ ១-​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​​មានអ្នក​បាត់បង់ជីវិត​ចំនួន​៥​នាក់ ​ក្នុងនោះ​ក្មេង​ចំនួន​២​នាក់ និង​មនុស្ស​ធំ​ចំនួន​៣​នាក់ ។ ចំពោះ​មូលហេតុ​ដែល​បណ្តាលឲ្យ​​​បាត់បង់ជីវិត គឺ​លង់ទឹក​ពេល​​ចេញពី​សាលារៀន មួយ​ករណី លង់ទឹក​​បាត់បង់ជីវិត​ចំនួន​២​ករណី ទឹក​គួ​ច​ពេ​ល​ដើរ កំសាន្ត​ជា​ក្រុម មួយ​ករណី និង​ចិ​ញ្ចាត់​​ត្រី​រអិល​ជើង​ធ្លាក់ទឹក​មួយ​ករណី​។

២-នៅ​ខេត្ត​ព្រះ​សីហ​នុ​​មានអ្នកបាត់បង់ជីវិត​ចំនួន​២​ករណី ក្នុងនោះ​ក្មេង​ម្នាក់​បាន​បាត់បង់ជីវិត​ដោយសារ​របូត​ពី​ដៃ​ឪពុក​ធ្លា​ក់​ចូល​ទឹក និងមនុស្សធំម្នាក់ទៀត​​ដើររអិលធ្លាក់​​ប្រឡាយ​​ទឹក​គួ​ច ។

៣-នៅ​ខេត្ត​​ពោធិ៍សាត់​​មានអ្នក​បាត់បង់ជីវិត​ចំនួន៣​នាក់ (​ក្មេង​១​នាក់ និង​ធំ​២​នាក់​) ករណី​ចុះ​លេង​ទឹក​ប្រឡាយ​ពេល​ហូរ​ខ្លាំង, ករណី​មាន​ជំងឺ​ធ្លាក់​ចូ​ល​ទឹក​លង់​បាត់បង់ជីវិត​ និងករណី​​រអិល​ជើង​ធ្លាក់ទឹក​លង់​​​បាត់បង់ជីវិត​​។

៤-នៅ​ខេត្ត​ប៉ៃលិន​​មានអ្នក​បាត់បង់ជីវិត​​ម្នាក់​​ ជា​ពលករ​ឆ្លង​ទឹក​អូរ​ព្រំ​ដែនទឹក​គួ​ច និង​៥-​នៅ​ខេត្តកំពង់ធំ​មានអ្នក​បាត់បង់ជីវិត​ក្មេង​​ម្នាក់​បាន​លង់ទឹក​នៅ​សាលារៀន​។

​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ទៀត​ថា​ជំនន់​ទឹកភ្លៀង​បាន​ធ្វើ​ឲ្យ​ខេត្ត​ចំនួន​១៩​ប៉ះពាល់​ខួច​ខាត ស្មើនឹង​៦៨​ក្រុង​/ ស្រុក​/ ខណ្ឌ​/ សង្កាត់​រួម​មាន​៖​ខេត្តពោធិ៍សាត់ ខេត្ត​ប៉ៃលិន ខេត្ត​បន្ទា យ​មាន​ជ័យ រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្ត​ឧត្ត​មាន​ជ័យ ខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី ខេត្ត​ព្រះ​សីហ​នុ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្ត​កំពង់​ឆ្នាំ និង​ខេត្តកំពង់ធំ​។

​លោក​បាន​បន្ថែម​ក្នុង​ចំណោម​ខេត្ត​ទាំងនេះ​ជំនន់​ទឹកភ្លៀង​បាន​ប៉ះពាល់​ប្រជាជន​ប្រមាណ​៣៩,៧០២​គ្រួសារ ស្មើ​ប្រមាណ​១៥៨,៨០៨​នាក់ ប្រជាជន​ស្លាប់​១២​នាក់​(​ក្មេង​៥​នាក់​) ។ ផ្ទះ​ប៉ះពាល់​ប្រមាណ​៣៩,៤៨៥​ខ្នង ផ្ទះ​ខូ​ត​ខាត​៣០​ខ្នង សាលារៀន​លិច​ទឹក​៤០២​កន្លែង ស្រូវ​លិច​ទឹក​ប្រមាណ​១១៦,៧៦៤​ហិ​កតា ក្នុង​នេះ​ខូចខាត​ប្រមាណ​៤,៩៤៦​ហិ​កតា ។

​ជាមួយ​គ្នា​នោះ​ដែរ ​អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា ​ជំនន់​ទឹកភ្លៀង​នេះ​ក៏​បាន​ប៉ះពាល់​ដល់​ដំណាំ​រួម​ផ្សំ​លិច​ទឹក​មាន​ប្រមាណ​៥៥,៣៣៥​ហិ​កតា ក្នុង​នេះ​ខូចខាត​ប្រមាណ​៦,២៨៦​ហិ​កតា ។ ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួ​ស​ក្រហម ប៉ះពាល់​ប្រមាណ​១៩៧,១៧១​ម៉ែត្រ ។ ផ្លូវលំ​លិច​ទឹក​ប្រមាណ​២៦២,៥២០​ម៉ែត្រ និង​៣១​ខ្សែ ។ ស្ពាន​លិច​ទឹក​ប្រមាណ​២៤​កន្លែង ទំនប់​ប៉ះពាល់​ប្រមាណ​២១,១៤២​ម៉ែត្រ ប្រឡាយ​មេ ប្រឡាយ​រង ប្រឡាយ​ស្រោចស្រព ប៉ះពាល់​ប្រមាណ​២៤៤,៣១៣​ម៉ែត្រ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ