ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ព្រានព្រៃ​ម្នាក់​អនុវត្ត​តាម​អំណាច​សាលក្រម ពាក់ព័ន្ធ​ប្រមាញ់​សត្វព្រៃ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​វេ​ល​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ផែន​យុត្តិធម៌​ក្រុង​សំរោង ខេត្ត​ឧត្ត​មាន​ជ័យ សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​កូន​ក្រៀល…

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​វេ​ល​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ផែន​យុត្តិធម៌​ក្រុង​សំរោង ខេត្ត​ឧត្ត​មាន​ជ័យ សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​កូន​ក្រៀល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សត្យា រ៉ូ​ម៉េ​អ៊ូ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ចុះ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ​ម្នាក់ ដែល​ជា​អ្នក​ព្រានព្រៃ​។

តាម​អំណាច​សាលក្រម​លេខ ០០១/២០​ចុះ ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​លោក ស៊ឹ​ម ពិចិត្រ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តឧត្តរមានជ័យ បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ដុំ ឈិ​ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈូក​មាស សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ជាប់ចោទ​ពី​បទ​.​ប្រមាញ់​សត្វព្រៃ និង​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ ខុសច្បាប់​ក្នុង​តំបន់​ការពារ ប្រព្រឹត្ត​នៅ​ចំណុច​ខាងត្បូង​ស្ពាន​អូរ​ផាល ស្ថិត នៅ​ភូមិ​ឈូក​មាស សង្កាត់​កូន​ក្រៀល ក្រុង​សំរោង កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២០​។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ដើម្បី​សាកសួរ និង​កសាង​សំណុំ រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ