ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​អំពាវនាវ​ដល់​ពលរដ្ឋឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ចំពោះ​ជំនន់​ទឹកភ្លៀង​នេះ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៣ ខែតុលា​នេះ សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បន្ថែម​ទៀត ដោយសារ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ស្ថានភាព​ទឹកបាន​នឹង​កំពុង​ហូរ​ធ្លាក់​មក​ពី​ព្រំដែន​កម្ពុជា​-​ថៃ​(​មានការ​បើក​ទំនប់​អាង​អូ​ខៃ​ដ​ន ក្រុង​ប៉ោយ​ប៉ែ​ត​) និង​ទឹកធ្លាក់​មក​ពី​ខេត្តបាត់ដំបង​តាម​ស្ទឹង​ប​វេ​ល មង្គល​បូ​រី…

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៣ ខែតុលា​នេះ សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បន្ថែម​ទៀត ដោយសារ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ស្ថានភាព​ទឹកបាន​នឹង​កំពុង​ហូរ​ធ្លាក់​មក​ពី​ព្រំដែន​កម្ពុជា​-​ថៃ​(​មានការ​បើក​ទំនប់​អាង​អូ​ខៃ​ដ​ន ក្រុង​ប៉ោយ​ប៉ែ​ត​) និង​ទឹកធ្លាក់​មក​ពី​ខេត្តបាត់ដំបង​តាម​ស្ទឹង​ប​វេ​ល មង្គល​បូ​រី ធ្វើ​ឲ្យ​ស្ថានភាព​ទឹក​មានការ​កើនឡើង​គួរ​ឲ្យ​មានការ​ព្រួយបារម្ភ និង​យកចិត្តទុកដាក់​ខ្ពស់ នៅ​ភូមិសាស្ត្រ​មួយ​ផ្នែក​នៃ​ក្រុង​សិរី​សោភ័ណ និង​ឃុំ​មួយ​ចំនួន ក្នុងស្រុក​មង្គល​បូ​រី ដែល​នៅ​ជាប់​តាម​ដងស្ទឹង​មង្គល​បូ​រី និង​កន្លែង​ផ្សេង​ៗ​ទៀត​ផ្នែក​ខាងក្រោម​។

ក្នុង​នាម​អាជ្ញាធរ​ខេត្ត​សូម​ធ្វើការ​អំពាវនាវ​ជា​ថ្មី​បន្ថែម​ទៀត ដល់​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ សូម​មានការ​យកចិត្តទុកដាក់ ប្រុង​ប្រយ័ត្ន​ខ្ពស់ បើ​មាន​បញ្ហា​អ្វី​កើតឡើង ត្រូវ​រាយការណ៍​មក​កាន់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា ជា​ពិសេស​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​ថែទាំ​សុខភាព និង​រស់នៅ​ប្រកបដោយ​អនាម័យ ដើម្បី​ចៀសវាង​កើត​មាន​ជំងឺ​តម្កាត់​ផ្សេង​ៗ៕ ដោយ ៖ ណុ​ប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ