ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​​សំណង់​ម្នាក់​លើក​ដែក​ប៉ះខ្សែកាបបែកផ្កាភ្លើង​ឆក់​រលាកពេញខ្លួន​

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មាន​​ហេតុកា​រណ៍​​ភ្ញាក់​ផ្អើល​​មួយ​​​កើត​ឡើង​ ខណៈ​យុវជ​ន​​ជា​​ជាងសំ​ណង់​​ម្នាក់ កំពុង​​​​សាង​សង់​​ផ្ទះ​​លើក​​​សំ​យ៉ឹ​ង​ដែក​​​បម្រុង​ទល់​​សរ​សរ​មិន​ប្រយ័ត្ន​ជ្រុល​​ទៅ​ប៉ះ​​នឹង​ខ្សែ​កាប បណ្តាល​ឱ្យ​​ចរន្ត​អគ្គិស​នី​ឆ្លង​​រហូត​បែក​ផ្កាភ្លើង​ឆក់​​ឆាបឆេះ​ពេញ​ខ្លួន​​

រាជធានីភ្នំពេញ ៖ មាន​​ហេតុកា​រណ៍​​ភ្ញាក់​ផ្អើល​​មួយ​​​កើត​ឡើង​ ខណៈ​យុវជ​ន​​ជា​​ជាងសំ​ណង់​​ម្នាក់ កំពុង​​​​សាង​សង់​​ផ្ទះ​​លើក​​​សំ​យ៉ឹ​ង​ដែក​​​បម្រុង​ទល់​​សរ​សរ​មិន​ប្រយ័ត្ន​ជ្រុល​​ទៅ​ប៉ះ​​នឹង​ខ្សែ​កាប បណ្តាល​ឱ្យ​​ចរន្ត​អគ្គិស​នី​ឆ្លង​​រហូត​បែក​ផ្កាភ្លើង​ឆក់​​ឆាបឆេះ​ពេញ​ខ្លួន​​ ដែល​​​ហេតុការណ៍​​​នេះ​​​កើតឡើងកាលពី​វេលា​ម៉ោង​២​រសៀល​​ថ្ងៃ​ទី​​២៣ ​មេសា ​២០១៥ ស្ថិត​នៅ​​ចំណុច​​ផ្ទះល្វែង​​មួយ​​កន្លែង ​តាម​បណ្តោយ​ផ្លូវ​​លេខ​​៣៧១ ក្រុម​៤ ភូមិ​ក្បាល​​ទំនប់ សង្កាត់​បឹង​​ទំពុន ខណ្ឌ​មាន​ជ័យ ។

ប្រភព​បានឱ្យ​ដឹងថា យុវ​ជន​រង​គ្រោះ​​មិន​ត្រូវ​​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ព្រោះ​ក្រោយ​ឆាបឆេះ​​ខ្លួន​​ហើយ​​នោះ ត្រូវ​​បាន​គេ​
ដឹក​​បញ្ជូន​តាម​រ៉ឺ​ម៉ក់​យក​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​​ៗ​តែ​ម្តង ។

ប្រភព​​ពី​ប្រជាពលរដ្ឋ​បានឱ្យ​​ដឹង​ថា ដំបូង​ឡើយ​​គេ​​​​ឃើញ​យុវជន​រង​គ្រោះ​​កំពុង​ទាញ​ដែក​វែង​​មួយ​​ឡើង​​ទៅ​លើ ដោយ​មិនដឹង​ថា មាន​​បំណង​អ្វី​​នោះ​ទេ ខណៈនោះ​ស្រាប់តែ​ជ្រុល​​ទៅ​ប៉ះ​នឹង​ខ្សែកាប បណ្តាលឱ្យ​​ចរន្ត​អគ្គី​ស​នីឆក់​ខ្លួនឯង​រហូត​បែក​ផ្កាភ្លើងលាន់​សំឡេ​ង​​ដូច​​គ្រាប់​បែក​ បង្ក​ទៅ​ជា​អណ្តាតភ្លើង​ឆាបឆេះ​​​ពេញ​ខ្លួន​តែ​ម្តង​​ ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព