ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mata បដិសេធ​២០​លាន​អឺ​រ៉ូ​មួយ​ឆ្នាំ​ពី​ក្លិប​នៅ​អា​រ៉ាប់​ប៊ី​សា​អូឌីត ដោយ​សារ​​មូលហេតុ​មួយ

3 ឆ្នាំ មុន

អង់គ្លេស ៖ កីឡាករ Juan Mata បាន​ច្រាន​ចោលការ​ផ្តល់​ជូន​ទំហំ​ទឹកប្រាក់​ដ៏​ធំ​សម្បើម​មួយ ពី​ក្លិប​នៅ​អា​រ៉ាប់​ប៊ី​សា​អូឌីត ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ ដោយ​រូបគេ​ជឿជាក់​ថា ខ្លួន​នឹង​ឈ្នះ​ពានរង្វាន់​ជាមួយ​ក្រុម…

អង់គ្លេស ៖ កីឡាករ Juan Mata បាន​ច្រាន​ចោលការ​ផ្តល់​ជូន​ទំហំ​ទឹកប្រាក់​ដ៏​ធំ​សម្បើម​មួយ ពី​ក្លិប​នៅ​អា​រ៉ាប់​ប៊ី​សា​អូឌីត ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ ដោយ​រូបគេ​ជឿជាក់​ថា ខ្លួន​នឹង​ឈ្នះ​ពានរង្វាន់​ជាមួយ​ក្រុម Manchester United នៅ​រដូវ​កាល​នេះ​។

ខ្សែបម្រើ​ប្រយុទ្ធ​អេ​ស្ប៉ា​ញ​វ័យ​៣២​ឆ្នាំ​រូប​នេះ នៅ​មិន​ទាន់​បាន​បង្ហាញ​សម្រាប់​ការ​ប្រកួត​ក្នុង​លី​គជា​មួយ​បិសាច​ក្រហម​រដូវ​កាល​នេះ​ឡើយ​ទេ ដោយ​គ្រាន់តែ​បាន​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​ពានរង្វាន់ EFL Cup តែ​ប៉ុណ្ណោះ​។ ខណៈ​ដែល​បច្ចុប្បន្ន Man UTD មាន​ខ្សែបម្រើ​ជា​ច្រើន​ដូច​ជា Fred, Bruno Fernandes, Paul Pogba, Nemanja Matic និង Donny van de Beek ។

យោង​តាម​កាសែត AS របស់​អេ​ស្ប៉ា​ញ​បាន​ទ​ម្លា​យ​ឱ្យ​ដឹង​កាលពី​ស​ប្តា​ហ៍​មុន​ថា ក្លិប​មក​ពី​អា​រ៉ាប់​ប៊ី​សា​អូឌីត​បាន​ចូល​ចែចូវ​ខ្សែបម្រើ​រូប​នេះ ដើម្បី​ឱ្យ​រូបគេ​ចាក​ចេញពី Man Untied ខណៈ​ដែល​កុងត្រា​របស់​គេ​នៅ​សល់​តែ ១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។

ប្រភព​ដដែល​បន្ថែម​ទៀត សំណើ​ដែល​ផ្តល់​មក​កាន់ Mata បាន​អះអាង​ថា កិច្ចសន្យា​លើ​ដំបូង​មាន​តម្លៃ ១៦​លាន​អឺ​រ៉ូ​ក្នុង​មួយ​ឆ្នាំ​។ ទោះជា​យ៉ាងណា​ភ្នាក់ងារ និង​ឪពុក​របស់​កីឡា​ករ​រ​រូប​នេះ បាន​បដិសេធ​សំណើ​មួយ​នេះ ហើយ​ការ​ផ្តល់​ជូន​លើក​ទី​២ បាន​ដំឡើង​ដល់ ២០​លាន​អឺ​រ៉ូ​ក្នុង​មួយ​ឆ្នាំ​។ ប៉ុន្តែ​រូបគេ​នៅ​តែ​បន្ត​បដិសេធ ដោយ​ចង់​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ដោយ​ជឿជាក់​ថា ខ្លួន​នឹង​ឈ្នះ​ពានរង្វាន់​ជាមួយ Man United នៅ​រដូវ​កាល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ