ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​ក្របួច​ជនសង្ស័យ​៣​នាក់ ក្រោយ​ប៉ូលិស​​ក្រុង​សែន​មនោ​រម្យ​​ឆ្មក់​ចូល​ក្នុង​ផ្ទះ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់ បាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​និង​ដក​ហូត​បាន​សារធាតុ​ញៀន ព្រមទាំង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​ជា​ច្រើន ។ លោក​វរសេនីយ៍ឯក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ…

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់ បាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​និង​ដក​ហូត​បាន​សារធាតុ​ញៀន ព្រមទាំង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​ជា​ច្រើន ។

លោក​វរសេនីយ៍ឯក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​​១​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ កម្លាំង​កា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សែន​មនោ​រម្យ និង​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ពាន​មាន​ជ័យ ដឹក
នាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ស៊ុម សោ​ភ័​ណ្ឌ ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែនការ​ងារ
ប្រឆាំង​គ្រឿងញៀន និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក មាស វ​ឌ្ឍ​នា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី​ជួញ​ដូរ រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​នៅផ្ទះ​លេខ​១០ ស្ថិត​ក្នុងភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ។

ជនសង្ស័យ​ចំនួន​៣​នាក់​គឺ ៖ ១-​ឈ្មោះ អាត សុធា​រ៉ា ហៅ​ម៉ា​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​នៅ​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ, ២-​ឈ្មោះ ម៉ៅ រ​ដ្ឋា ហៅ​តុញ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ និង​៣-​ឈ្មោះ ឈិ​ន ម៉េ​ង​ឡុ​ង ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ប​ច្ចុ
ប្បន្ន​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ។

លោក​អធិការ​បន្ត​ថា ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន សារធាតុ​សង្ស័យ​ថា​ជា​សារធាតុ​ញៀន ដែល​មាន​សណ្ឋាន​ជា​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៨​កញ្ចប់ ទូរស័ព្ទ​ដៃ​៩​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១ កាបូប​លុយ​ចំនួន​២ ប្រាក់​៥០៧.៦០០​រៀល និង​២​ដុល្លារ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​២​សន្លឹក អត្តសញ្ញាណប័ណ្ណ​នាយទាហាន​១​សន្លឹក ដែកកេះ​១៩ កន្ត្រៃ​៥ ដប​ទឹកបរិសុទ្ធ​កែ​ច្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀន​ចំនួន​២ កែវ​សម្រាប់​ជក់​ថ្នាំ​ញៀន​ចំនួន​៣ ថង់​វេច​ខ្ចប់ និង​ទុយោ​មួយ​ចំនួន​ទៀត ។

ជនសង្ស័យ ត្រូវ​បាន​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ