ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​កងពលតូច​លេខ​70​ត្រួត​ពិនិត្យ​​ការ​សាកល្បង​បា.ញ់​គ្រាប់​ពិត​របស់​​យោធិន

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ស្ពឺ ៖ លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជាមេបញ្ជាការ​កងពលតូច​លេខ​៧០ កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០…

ខេត្តកំពង់ស្ពឺ ៖ លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា
មេបញ្ជាការ​កងពលតូច​លេខ​៧០ កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០ បាន​អញ្ជើញ​ទៅ​សំ
ណេះ​សំ​ណា​ល វាយតម្លៃ​ការងារ និង​ត្រួតពិនិត្យ​ការ​សាកល្បង​បាញ់​គ្រាប់​ពិត​របស់​យោធិន ដែល​​កំពុង​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​យោធា​ចា​រ្យ​ជំនាន់​ទី​២ បំពេញ​ក្រប​ខណ្ឌ​ឲ្យ​សាលា​នាយទាហាន​ចំណុះ​កងទ័ព​ជើង​គោក នៅ​មូលដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ​តេ​ជោ​សែន ភ្នំ​ធំ​ម្រះព្រៅ កងពលតូច​លេខ​៧០ ខេត្តកំពង់ស្ពឺ ។

លោក​ឧត្តមសេនីយ៍ឯក​មាន​ប្រសាសន៍​ថា ការងារ​ហ្វឹកហ្វឺន​បាន​ដើរតួ​នាទី​ជា​យុទ្ធសាស្ត្រ​យ៉ាង​សំខាន់​សម្រាប់​ការពារ​ជាតិ តាម​រយៈ​ការ​ផ្តល់​ចំណេះ​ដឹង និង​ពុទ្ធិ​ដល់​កងទ័ព ជា​ពិសេស​យោធិន​វ័យក្មេង​ដែល​ជា​អ្នក​បន្តវេន​ជំនាន់​ក្រោយ ។

លោក​បាន​បន្ថែម​ថា ផែនការ​ហ្វឹកហ្វឺន​បាន​បន្ត​ជំរុញ​ឲ្យ​យោធិន​មាន​សមត្ថភាព និង​គុណ​ភាព​ហ្វឹ​ន​ហ្វឺ​ន បង្កើន​សមត្ថភាព​ដល់​កងទ័ព​ឲ្យ​បាន​យល់​ដឹង​កាន់តែ​ច្បាស់ និង​ស្ទាត់ជំនាញ ក្នុង​ការ​បញ្ជា​បាញ់​គ្រាប់​ពិត​ឲ្យ​បាន​ល្អ និង​ចំ​គោលដៅ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​សម្ភារ គ្រឿង​បំពាក់​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ចាំបាច់​តាម​ភារកិច្ច​ដែល​បាន​ចាត់​តាំង របស់​កង​យោធពលខេមរភូមិន្ទ ប្រកប ដោយ​ការ​ទទួលខុស​ត្រូវជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ