ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុយ​ពី​ព្យុហយាត្រា​យោធា​! ពលរដ្ឋ​កូរ៉េ​ខាង​ជើ​ង ​សុទ្ធតែ​ពាក់​ម៉ាស​ពេល​​ប្រមូល​​​ផ្ដុំ​គ្នា​ធំ​មួយ

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ពលរដ្ឋ​កូរ៉េ​ខាងជើង​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​១២​តុលា​បាន​ប្រមូលផ្ដុំ​គ្នា នៅ​ទីលាន​គី​ម​អ៊ី​ល​ស៊ុ​ង​ក្រុង​ព្យុ​ង​យ៉ាង ដើម្បី​សម្ដែង​ការ​គាំទ្រ​របស់​ពួក​គេ​ចំពោះ​រដ្ឋាភិបាល ដែល​ផ្ទុយ​ពី​ក្នុង​ព្យុហយាត្រា​យោធា កាលពី​២​ថ្ងៃមុន​នេះ​ដែល​ប្រព្រឹត្ត​ទៅ ដោយ​អ្នកចូលរួម​ទាំង​អស់​មិន​បាន​ពាក់​ម៉ាស​ឡើយ​។ ការ​ប្រមូលផ្ដុំ​មនុស្ស​ដ៏​ច្រើន​នោះ…

ប្រទេស​កូរ៉េ​ខាងជើង ៖ ពលរដ្ឋ​កូរ៉េ​ខាងជើង​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​១២​តុលា​បាន​ប្រមូលផ្ដុំ​គ្នា នៅ​ទីលាន​គី​ម​អ៊ី​ល​ស៊ុ​ង​ក្រុង​ព្យុ​ង​យ៉ាង ដើម្បី​សម្ដែង​ការ​គាំទ្រ​របស់​ពួក​គេ​ចំពោះ​រដ្ឋាភិបាល ដែល​ផ្ទុយ​ពី​ក្នុង​ព្យុហយាត្រា​យោធា កាលពី​២​ថ្ងៃមុន​នេះ​ដែល​ប្រព្រឹត្ត​ទៅ ដោយ​អ្នកចូលរួម​ទាំង​អស់​មិន​បាន​ពាក់​ម៉ាស​ឡើយ​។

ការ​ប្រមូលផ្ដុំ​មនុស្ស​ដ៏​ច្រើន​នោះ ត្រូវ​បាន​រៀបចំ​ដោយ​អាជ្ញាធរ​កំណត់​ពី​ការ​ចាប់ផ្ដើម​យុទ្ធនាការ​៨០​ថ្ងៃមួយ ជា​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​ធំ សំដៅ​ជម្រុញ​សេដ្ឋកិច្ច​របស់​ប្រទេស ដែល​កំពុង​ជួប​ការ​លំបាក មុន​ពេល​រៀបចំ​ធ្វើ​សមាជ​ពិសេស​មួយ​របស់​បក្ស​កាន់​អំំ​ណា​ច​គឹ​បក្ស​ពលករ​កូរ៉េ​នា​ខែមករា​ខាង​មុខ​នេះ​។

ការ​ប្រមូលផ្ដុំ​មនុស្ស​ធំ​បែប​នោះ​តែង​កើត​មាននៅ​កូរ៉េ​ខាងជើង ខណៈ​ជិត​ដល់​ព្រឹត្តិការណ៍​ធំ​ណា​មួយ​។ កង​ទាហាន ពលករ​និង​និស្សិត បាន​ប្រមូលផ្ដុំ​គ្នា​នា​ថ្ងៃ​ទី​១២​តុលា​នោះ ដោយ​គ្រប់​គ្នា​សុទ្ធតែ​ពាក់​ម៉ាស និង​ដោយ​លើក​ពាក្យស្លោក​នានា​ដូច​ជា​ពាក្យ​ថា យើង​ដើរ​តាម​ជំហាន​របស់​មេដឹកនាំ​របស់​យើង សម​មិត្ត​គី​ម​ជុង​អ៊ុ​ន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ