ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​​ជួយ​ឲ្យ​មនុស្ស​នៅ​វ័យក្មេង​ចាប់ផ្តើម​កសាង​ទ្រព្យ​ទោះ​ពេល​សេដ្ឋកិច្ច​មាន​សភាព​មិនល្អ

3 ឆ្នាំ មុន

សម្រាប់​មនុស្ស​ជា​ច្រើន​ដែល​បាន​បាត់បង់​ការងារ និង​ទទួល​រង​ការ​លំបាក​ក្នុង​ការ​រក​ចំណូល​ក្នុង​កំឡុង​ពេល​នេះ ការ​កសាង​ទ្រព្យ​ប្រហែលជា​មិនមែន​ជា​អ្វី​ដែល​ពួក​គេ​គិត​ជា​រៀងរាល់ថ្ងៃ​ទេ​។ ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ ផា​ទ្រី​ស វ៉ា​ស៊ី​ង​តុ​ន (Patrice Washington) បាន​និយាយ​ថា អ្នក​អាច​ជួយ​ឲ្យ​ខ្លួន​ចាក​ចេញពី​បំណុល…

សម្រាប់​មនុស្ស​ជា​ច្រើន​ដែល​បាន​បាត់បង់​ការងារ និង​ទទួល​រង​ការ​លំបាក​ក្នុង​ការ​រក​ចំណូល​ក្នុង​កំឡុង​ពេល​នេះ ការ​កសាង​ទ្រព្យ​ប្រហែលជា​មិនមែន​ជា​អ្វី​ដែល​ពួក​គេ​គិត​ជា​រៀងរាល់ថ្ងៃ​ទេ​។ ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ ផា​ទ្រី​ស វ៉ា​ស៊ី​ង​តុ​ន (Patrice Washington) បាន​និយាយ​ថា អ្នក​អាច​ជួយ​ឲ្យ​ខ្លួន​ចាក​ចេញពី​បំណុល និង​ឈាន​ទៅ​រក​ការ​កសាង​ទ្រព្យសម្បត្តិ​បាន​។

អ្នកស្រី​បាន​បន្ត​ថា ការ​កសាង​ទ្រព្យ​មិន​ចាំបាច់​ទាមទារ​ឲ្យ​អ្នកមាន​គោលដៅ​ក្លាយជា​សេដ្ឋី​ទេ​។ លើស​ពី​នេះ​ទៅ​ទៀត វា​ទាមទារ​ឲ្យ​មនុស្ស​មាន​ផ្នត់គំនិត​ត្រឹមត្រូវ​។
ខាងក្រោម​គឺជា​យុទ្ធសាស្ត្រ​សំខាន់​ៗ​ដែល​អ្នកស្រី​ផ្តល់​យោបល់​ឲ្យ​អ្នក​សាកល្បង​ប្រសិនបើ​អ្នក​ចង់​ចាប់ផ្តើម​កសាង​ទ្រព្យ​សម្រាប់​ថ្ងៃ​អនាគត​៖

១. អនុគ្រោះ​ដល់​ខ្លួនឯង
ដើម្បី​អាច​ដើរទៅ​មុខ​បាន អ្នក​ត្រូវ​តែ​ពិនិត្យ​មើល​ស្ថាន​ការ​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​របស់​អ្នក និង​អនុគ្រោះ​ខ្លួនឯង​ចំពោះ​បំណុល​ដែល​អ្នក​កំពុង​មាន និង​កំហុសឆ្គង​ផ្សេង​ៗ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ខាតបង់​ថវិកា​។ ការ​ស្តីបន្ទោស​ខ្លួនឯង​នឹង​មិន​អាច​ជួយ​ឲ្យ​អ្នក​កសាង​ទ្រព្យ​បាន​លឿន​ទេ​។ ផ្ទុយ​មក​វិញ វា​មាន​តែ​អាច​ទាញ​អ្នក​ទម្លាក់​ទៅ​វិញ​ទេ​។

២. កុំ​រត់​ពី​បំណុល​ដែល​អ្នកមាន
បន្ទាប់​មក​ទៀត អ្នក​ត្រូវ​តែ​ប្រឈម​មុខ​នឹង​បំណុល​ដែល​មាន​ជាប់​ខ្លួន​។ តើ​អ្នក​ជំពាក់​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ? តើ​អ្នកមាន​ប្រាក់​ចំណូល​ប៉ុន្មាន? តើ​អ្នក​អាច​កែសម្រួល​ការ​ចាយវាយ​កម្រិត​ណា​ដើម្បី​អាច​ចាប់ផ្តើម​សងបំណុល​របស់​អ្នក​វិញ​បាន? ប្រសិនបើ​អ្នក​អាច​ប្រឈម​មុខ​នឹង​ការ​ពិត​ជាក់ស្តែង​នេះ​កាន់តែ​លឿន អ្នក​ក៏​អាច​នឹង​ក្រោក​ចេញពី​បំណុល​ដែល​មាន​លឿន​ដែរ​។

៣. សុំ​ជំនួយ​ពី​អ្នកជំនាញ
ក្នុង​ពេល​ដែល​អ្នក​ព្យាយាម​សម្រប​ខ្លួន​ទៅ​នឹង​ស្ថាន​ការ​នេះ អ្នក​ត្រូវ​តែ​ព្យាយាម​ប្រមូល​ព័ត៌មាន​បាន​ល្អ និង​គួរ​ឲ្យ​ទុកចិត្ត​បាន​ពី​មនុស្ស​ដែល​មានចំណេះ​ដឹង និង​បទ​ពិសោធន៍​ផ្នែក​នេះ​។ ការ​មាន​បំណុល​ជាប់​ខ្លួន​មិនមែន​ជា​រឿង​ដែល​គួរ​ឲ្យ​មាន​មោទនភាព​ទេ ប៉ុន្តែ​អ្នក​មិន​ត្រូវ​កាត់​ផ្តាច់ខ្លួន​ពី​អ្នក​ដទៃ​ឡើយ​។ អ្នក​ត្រូវ​ដឹង​ថា​មនុស្ស​ជា​ច្រើន​កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ការ​ដូច​អ្នក​ដែរ ដូច្នេះ​អ្នក​មិន​ចាំបាច់​លំបាក​តែ​ម្នាក់ឯង​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ