ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សារធាតុ​គីមី​លើ​ពពុះ​សណ្តែក​​កំពុង​តាំង​លក់​ក្នុង​ផ្សារ​អង្គតាសោម

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែ ​៖ នៅ​ព្រឹក​ថ្ងៃ​​ថ្ងៃ​ទី​១៣ តុលា ​​នេះ លោក លី សេរី​សម្បត្តិ ប្រធានសាខា​កាំ​កុង​ត្រូល​ខេត្ត ​(​ក​.​ប​.​បខេត្ត…

ខេត្តតាកែ ​៖ នៅ​ព្រឹក​ថ្ងៃ​​ថ្ងៃ​ទី​១៣ តុលា ​​នេះ លោក លី សេរី​សម្បត្តិ ប្រធានសាខា​កាំ​កុង​ត្រូល​ខេត្ត ​(​ក​.​ប​.​បខេត្ត )​ សហការ​ជាមួយ​​​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​កម្លាំង​សមត្ថ​កិច្ច​បាន​​​ចុះ​ពិនិត្យ​លើ​គ្រឿងឧបភោគ បរិភោគ​មួយ​ចំនួន នៅ​ក្នុង​ផ្សារ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

លោក​លី សេរី​សម្បត្តិ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​(​ក​.​ប​.​ប ខេត្ត​)​បានអោយ​ដឹង​ថា​ជំនាញ​យើង​ធ្វើ​តេស្ត​​បឋម​ទៅ​លើស​រសៃ​គុយទាវ​បាញ់​កាញ់ ទឹកម្ទេស ពពុះសណ្តែក ស​សៃ​គុយទាវ តែ​ក្នុង​នោះ ​មន្ត្រី​បាន​រក​ឃើញ​មាន​ផ្ទុក​សារធាតុគីមី​ប៉ូ​រ៉ា​ក់លើ​ប្រភេទ​ទំនិញ​ពពុះសណ្តែក​តែ​មួយ​មុខ​ទេ ​ដែល​ធ្វើ​អោយ​អ្នកទិញ​យក​ទៅ​បរិភោគ​អាច​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ក្នុង​ខណៈ​ពេល​ដែល​មុខទំនិញ​ប្រភេទ​ពពុះសណ្តែក​នេះ​កំពុង​មាន​តម្រូវការ​ច្រើន ​ក្នុង​ទិញ​ពពុះសណ្តែក​ដើម្បី​យក​ទៅ​ធ្វើ​មុខម្ហូប​អាហារ​បរិភោគ​ផង​
នោះ ។

ក្រោយ​ពី​រក​ឃើញ​ប្រភេទ​ទំនិញ​ពពុះសណ្តែក​នេះ​ដែរ​ លោក លី សេរី​សម្បត្តិ ប្រធាន​សាខា ក​.​ប​.​ប ខេត្តតាកែវ បាន​បញ្ជាក់​អោយ​ដឹង​ថា​ពពុះសណ្តែក​នេះ​គឺ​មន្ត្រី​ជំនាញ​យើង​បាន​ធ្វើ​តេ ស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​នៅ​សា​ធាតុគីមី​បូ​រ៉ា​ក់​ដែល​ជា​ហេតុ​ធ្វើ​អោយ​ប៉ះពាល់​សុខភាព​របស់​អ្នក​បរិភោគ​ដូច្នេះ​មន្ត្រី​ជំនាញ​របស់​លោក​សម្រេច​ធ្វើការ​ដកហូត​ពពុះសណ្តែក​ដែល​ដាក់​តាំង​លក់​លើ​តូប​ចាប់​ហ៊ួ​យ​ក្នុង​ផ្សារ​ធំ​តាកែវ ។

ក្នុង​នោះ​ដកហូត​បាន​ទំនិញ​ពពុះសណ្តែក​ជិត​ជាង​០៦ គីឡូ ក្រាម ដើម្បី​យក​មក​ដុះ​កំទេច​ចោល​ហើយ​លោក​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​អាជីវករ​យើង​ទាំងអស់​កុំ​ព្រោះតែ​ផល​ចំណេញ​របស់​ខ្លួន​រួច​ដាក់​សា​ធាតុគីមី​នៅ​លើ​ចំណីអាហា​របស់​ខ្លួន​នេះ​ជា​ទ​ង្វើ​មិនល្អ​សោះ​ព្រោះ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ទទួលទាន​វា​បាន​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង​ដូច្នេះ​សូម​បងប្អូន​អាជីវករ​យើង​គួ​តែ​បោះបង់​គំ​និត្យ​នេះ​ចោល​រួច​គីត​គួ​រឿង​សុខភាព​ដល់​អ្នកទិញ​យក​ទៅ​ទទួលទាន​ទើប​ល្អ​ប្រសើ​បំផុត ។

​​

អត្ថបទសរសេរ ដោយ