ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជអាជ្ញា​រង​សម្រេច​ហើយ ថៅកែ​ស្រី​ស្អាត​មុខស្រស់​ប្រើ​ហិ.ង្សា​លើ​អ្នក​បម្រើ​​នៅផ្ទះ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ម្ចាស់ផ្ទះ​យក​វែក​សម្ល…

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ម្ចាស់ផ្ទះ​យក​វែក​សម្ល និង​កា​បិត​ប៉័ងតោ វាយ​ធ្វ​បាប​យ៉ាង​ឃោរឃៅ​លើ​អ្នកបំរើ​ក្រោម​បទ​ចោទ «​ទារុណកម្ម និង​អំពើ​ឃោរឃៅ​» តាម​មាត្រា​២១០ នៃ​ក្រមព្រហ្មទណ្ឌ ។ ហើយ​ចំពោះ​សំណុំរឿង​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​លោក​ចៅក្រម ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​នៅ​រសៀល​នេះ​ផង​ដែរ ។

ជន​ត្រូវ​ចោទ​ខាងលើ​ឈ្មោះ ដាំង រស្មី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មេផ្ទះ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ផាត សុ​រី​ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នកបំរើ​នៅ​តាម​ផ្ទះ មានស្រុក​កំណើត​នៅ​ខេត្តកំពង់​ធំ​។ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ មាន​ឪពុក​ឈ្មោះ សោម ផាត អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ និង​មា្ត​យ​ឈ្មោះ សន សុក ភេទ​ស្រី អាយុ​៤៧​ឆ្នាំ​។

គួរ​បញ្ជាក់​ថា តាម​មាត្រា​២១០ នៃ​ក្រមព្រហ្មទណ្ឌ បទល្មើស «​ធ្វើ​ទារុណកម្ម និង​អំពើ​ឃោរឃៅ​» ចែង​ថា ការ​ធ្វើ​ទារុណកម្ម ឬ​អំពើ​ឃោរឃៅ​ដែល​ប្រព្រឹត្ត​ទៅ​លើ​បុគ្គល​ណាមួយ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចាប់ពី​៧ (​ប្រាំពីរ​) ឆ្នាំ រហូត​ទៅ ១៥ (​ដប់​ប្រាំ​) ឆ្នាំ ។

គួរ​រំលឹក​ថា បើ​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២០ មីង​ប​ង្តើ​តរបស់​ជន​រង​គ្រោះ​ដែល​មានមុខរ​បរជា​កសិករ​មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​បាន​នាំ​ក្មួយ (​ជន​រង​គ្រោះ​) មក​ធ្វើការ​ជា​អ្នកបំរើរ​នៅផ្ទះ​របស់​ឈ្មោះ​ដាំង រស្មី នៅ​ភូមិ​ថ្មី សង្កាត់ តា​ខ្មៅ ក្រុង​តា​ខ្មៅ ។ ពេល​ដែល​រូប​នាង​មក​ធ្វើការ​ជា​អ្នកបំរើ​នៅផ្ទះ ថៅកែ​ស្រី​រូប​នេះ​តែងតែ​វាយដំ​មក​លើ​រូប​នាង​រហូត គឺ​យក​វែក​សម្ល​វាយ​ក្បាល វាយ​មុខ បណ្តាល​ឱ្យ បែក​ហូរ​ឈាម ពេល​ខ្លះ​ទៀត​បានកា​បិត​ប៉័ងតោ​វាយ​ក្បាល និង​ដាច់​មុខ ធ្វើ​ឱ្យ​យ​បែក​ហូរ​ឈាម​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​មិន​បាន​នាំ​នាង​ទៅ​ពេទ្យ ឬ​ទិញ​ថ្នាំ​ឱ្យ​នាង​លេប​ទេ ថែម​ទាំង​បង្ខំ​ឱ្យ​នាង​ធ្វើ​ការងារ​ផ្ទះ ទោះបី​ជានា ឈឺ​ក៏​ដោយ ។

គួរ​រំលឹក​ទៀត​ថា ៖ ស្រី​ស្អាត​មុខស្រស់ ចូល​ចិត្ត​ប្រើ​ហិង្សា​លើ​អ្នកបម្រើ​នៅផ្ទះ ទ្រាំ​លែង​បាន​នាង​តូច​រត់​ចេញ​មក​ប្តឹង

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ