ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​​លិច​ពន្ធនាគារ​ដាក់​អ្នកទោស​ជាង​១​ពាន់​នាក់ តែ​៨០០​នាក់​ត្រូវ​ជម្លៀស​​ចេញ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បាន​រង​នូវ​ការ​លិច​ទឹកជំនន់​ទឹកភ្លៀង និង​ទឹក​ហូរ​ជ្រាប​ចូល​ក្នុង​បន្ទប់​ពិរុទ្ធជន និង​ទណ្ឌិត កាលពី​យប់​ថ្ងៃ​ទី​១២ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២០​ម្ល៉េះ…

ខេត្តបន្ទាយមានជ័យ ៖ ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បាន​រង​នូវ​ការ​លិច​ទឹកជំនន់​ទឹកភ្លៀង និង​ទឹក​ហូរ​ជ្រាប​ចូល​ក្នុង​បន្ទប់​ពិរុទ្ធជន និង​ទណ្ឌិត កាលពី​យប់​ថ្ងៃ​ទី​១២ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២០​ម្ល៉េះ ។ លុះ​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា នេះ​ដែរ ក៏​មាន​វត្តមាន​លោ​កប៉ាល់ សំ​អឿ​ន​, លោក​ជំទាវ នូ​ម សោភ័ណ​, លោក​អ៊ី ឡុ​ង អ្នកតំណាង​រាស្ត្រ​មណ្ឌល​បន្ទាយ​មាន​ជ័យ និង​ព្រះរាជ​អា​ជ្ញ​អម​សាលាដំបូង​ខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ក្នុង​ពន្ធនាគារ​ផង ។

ចំណែកឯ​អ្នកទោស​ចំនួន​១.៦០០​នាក់​នឹង​ត្រូវ​ជម្លៀស​ចេញពី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​ជា​ជំហាន​ដំបូង អ្នកទោស​៨០០​នាក់​ត្រូវ​ជ​ម្លៀ​ល​ទៅ​ដាក់​នៅ​ពន្ធនាគា​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា​នេះ​ផង​ដែរ​។

បើ​តាម​លោក​ប្រធាន​ពន្ធនាគារ​ខេត្ត​បាន​ប្រាប់​ថា ទឹកជំនន់​រយៈពេល​តែ​១​យប់​ត្រូវ​បាន​លិច​ពន្ធនា​គា​ខេត្តបន្ទាយមានជ័យ ដែល​មាន​អ្នកទោស​កំពុង​ជាប់​ឃុំ​ចំនួន​១,៦០០​នាក់ ក្នុង​នោះ​ស្រី​១០០​នាក់ ហើយ​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ត្រូវ​បាន​ជន់​លិច​ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយ​មានជ័យ ។ កាលពី​ឆ្នាំ​២០១០​លិច​ម្តង និង​កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៣ លិច​ម្តងទៀត នឹង​ត្រូវ​ជម្លៀស​ទៅ​ដាក់​ខេត្តបាត់ដំបង និង​ខេត្តឧត្តរមានជ័យ​។

លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៣ ខែតុលា​នេះ​ក៏​លិច​ម្តងទៀត ដែល​មាន​អ្នក​ជាប់​ឃុំ​ចំនួន​១,៦០០​នាក់ ហើយ​ជំហាន​ដំបូង​ជម្លៀស​ចំនួន​៨០០​នាក់ ដោយ​ត្រៀម​រថយន្ត​២០​គ្រឿង​ដឹក​អ្នកទោស​ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃ​ទី​១៣ តុលា​នេះ ហើយ​ដាក់​កម្លាំង​ការពារ​ដោយ​មាន​កម្លាំង​អនុរក្ស​ពន្ធនាគារ​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​រថយន្ត​ស៊ឺ​រ៉ែ​ន​ការពារ​សុវត្ថិភាព​អ្នកទោស​រហូត​ដល់ទី​កន្លែង និង​ថ្ងៃស្អែក​នេះ នឹង​ត្រៀម​បញ្ជូន​អ្នកទោស​ទៅ​ខេត្តកំពង់ធំ ចំនួន​២០០​នាក់​ទៀត​។

លោក អ៊ុ​ង ស៊ី​ផា​ន បាន​បញ្ជាក់​ថា ក្នុង​ថ្ងៃ​ទី​១៣ តុលា​នេះ​ដែរ ក៏​បាន​ដោះ​លែង​អ្នកទោស​ចំនួន​៤​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​ដែល​ផុតកំណត់​ទោស រីឯ​ទឹកជំនន់​កំពុង​បន្ត​ឡើង​រហូត​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ជិត​កន្លះ​ម៉ែត្រ និង​នៅ​ជុំវិញ​ពន្ធនាគារ​បរិវេណ​ខាងក្រៅ​កម្ពស់​ទឹក​ជិត​១​ម៉ែត្រ​ទៀត​ផង នេះ​ជា​ការ​ព្រួយបារម្ភ នឹង​ត្រូវ​ជម្លៀស​អ្នកទោស​ចេញ​ពន្ធនាគារ​ខេត្ត​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ