ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ប្រសាលោកនាយ​ឧត្តម​សេនីយ៍​សៅ សុខា នឹ​ង​ក្លាយជា​មេ​បញ្ជា​ការ​​ប៉េ​អឹម​​ខេត្ត​សៀម​រាប​​

8 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ ​បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ លោក​វ​រ​សេនីយ៍​ឯក ប៉ោ វណ្ណ​នឹ​ត នឹង​ឡើង​កាន់​តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ជំនួស​លោក​ឧត្តម​សេនីយ៍​ត្រី ម៉​ន សា​ម៉ុ​ន នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​។

ខេត្តសៀមរាប​ ៖ ​បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ លោក​វ​រ​សេនីយ៍​ឯក ប៉ោ វណ្ណ​នឹ​ត នឹង​ឡើង​កាន់​តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ជំនួស​លោក​ឧត្តម​សេនីយ៍​ត្រី ម៉​ន សា​ម៉ុ​ន នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​។​ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ខេ​ង ទី​តូ កាល​ពី​រសៀល​ថ្ងៃ​ទី​២២ មេ​សា ​២០១៥​នេះ​។

ទោះជា​យ៉ាង​ណា លោក​មិន​បាន​ប្រាប់ឲ្យ​ដឹង​ពី​កាលបរិ​ច្ឆេ​ទនៃ​ការ​ប្រកាស​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​នៅឡើយ​ទេ គ្រាន់តែ​​បញ្ជា​ក់ថា​ ក្រសួងការពារជាតិ​បាន​សម្រេច​ទៅ​លើ​លិ​ខិ​ត​ស្នាម​រួចរាល់​ហើយ ដោយ​ផ្ទេរ​លោក​ឧត្តម​សេនីយ៍​ត្រី ​ម៉​ន សា​ម៉ុ​ន ឲ្យ​ទៅ​កាន់​មុខតំណែង​ថ្មី ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​បន្ទុក​ខាង​ផ្នែ​ក​ហ្វឹក​ហ្វឺន ហើយ​លោក​វរ​សេនីយ៍​ឯក ប៉ោ វណ្ណ​នឹ​ត បច្ចុប្បន្ន​មាន​តួនាទី​ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​អ្នក​ជំនួស​តំណែង​របស់​លោក​​ឧត្តម​សេនីយ៍​ត្រី ​ម៉​ន សា​ម៉ុ​ន ។

ប្រភព​ពី​មន្ត្រី​ម្នាក់​បាន​បង្ហើប​ថា​ លោក​វ​រ​សេនីយ៍​ឯក ប៉ោ វណ្ណ​នឹ​ត ដែល​គ្រោង​នឹង​ឡើង​កាន់​តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ទើបតែ​មាន​អាយុ​ជាង​៣០ឆ្នាំ​​ប៉ុណ្ណោះ  ។ ​លោក​គឺជា​កូនប្រុស​បង្កើត​របស់​លោ​ឧត្តម​សេនីយ៍ ប៉ោ វណ្ណៈ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង និង​ជា​កូនប្រសា​របស់​លោកនាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កង​រាជអា​វុ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង​ដែរ​។

ចំណែក​លោក​ឧត្តម​សេនីយ៍​ត្រី ម៉​ន សា​ម៉ុ​ន ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​​ ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​ក្តាប់​មុខ​តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចាប់តាំងពី​ថ្ងៃ​បង្កើត​អង្គភាព​កងរាជអាវុធហត្ថ ក្នុង​ឆ្នាំ​១៩៩៥ មក​ម្ល៉េះ​។​លោក​បាន​ពង្រឹង​ និង​ក្តាប់​អំណាច​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ទីបញ្ជាការ​របស់​ខ្លួន​អស់​រយៈកាល​ជិត២០ឆ្នាំ ក៏​ប៉ុន្តែ​រយៈពេល​ប្រមាណ២ឆ្នាំចុង​ក្រោយ​នេះ​គេ​ឃើញ​មានការ​ផ្ទុះ​វិវាទ​ផ្ទៃក្នុង​យ៉ាង​ចម្រូងចម្រាស់​នៅ​ក្នុង​អង្គភាព​របស់​ខ្លួនរហូត​ដល់​មានការ​ប្តឹង​​​តទល់​គ្នាទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយថែម​ទៀត​៕ ​