ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​លោក ព្រាប សុ​វ​ត្តិ បរិច្ចាគ​​អង្ករ​ ២តោន​ដល់​ពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កំពូល​តារាចម្រៀង​ប្រុស​លោក ព្រាប សុវត្ថិ បាន​ធ្វើ​អោយ​មហាជន និង​អ្នកគាំទ្រ ជា​ពិសេស​បងប្អូន​រង​គ្រោះ​ដោយ​ទឹកជំនន់ មានការ​រំភើបចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពី​តារាចម្រៀង​ប្រុស​រូប​នេះ…

រាជធានី​ភ្នំពេញ​ ៖ កំពូល​តារាចម្រៀង​ប្រុស​លោក ព្រាប សុវត្ថិ បាន​ធ្វើ​អោយ​មហាជន និង​អ្នកគាំទ្រ ជា​ពិសេស​បងប្អូន​រង​គ្រោះ​ដោយ​ទឹកជំនន់ មានការ​រំភើបចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពី​តារាចម្រៀង​ប្រុស​រូប​នេះ ចូល​រូ​ម​បរិច្ចាគ​ជា​អង្ករ​ចំនួន ២ តោន​ជួយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ ។


កា​បរិច្ចាគ​មួយ​នេះ​នឹង​ផ្តល់​ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​តែ​ជួប​ទុក្ខ ដោយ​គ្រោះ​ធម្មជាតិ​មួយ​នេះ និង​បាន​បាត់បង់​សម្ភារៈ​មាន​តម្លៃ​ជា​ច្រើ​ន ដែល​សិ​ត្ថ​​ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ហេង ឡុ​ង ប្រធាន​សមាគម​សិល្បករ​កម្ពុជា ។

ដោយនៅ​ក្នុង លោក ហេង ឡុ​ង ក៏​បាន​បាន​សរសេរ​រៀបរាប់​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី១២ ខែតុលា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ថា ៖ «​សូម​គោរព​អរគុណ​ដល់​គ្រួសារ​តារាចំរៀង ព្រាប សុវត្ថិ បាន​ឧបត្ថម្ភ​អង្ករ ២ តោន ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង សូម​ជូនពរ​ដល់​ក្រុម​គ្រួសារ​បង ឲ្យ​ជួប​តែ​សេចក្តីសុខ និង​រីក​ចម្រើន​ដើម្បី​បន្ត​ចូលរួម​ជាមួយ​សង្គម​យើង​ទៀត​» ។


យ៉ាងណាមិញ ការ​ចូលរួម​បរិច្ចាគ​ពី​ថវិកា​ផ្ទាល់ខ្លួន​បន្តិចបន្តួច​បែប​នេះបាន​ធ្វើ​អោយ​មហាជន​មានការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង ដោយនៅ​ក្នុង​ក៏​មាន​អ្នកសិល្បៈ​ផ្សេង​ទៀត បាន​ចូលរួម​បួងសួង​អោយ​ប្រជាពលរដ្ឋ​រួច​ផុត​ពី​គ្រោះ​ធម្មជាតិ ដែល​កំពុង​តែ​កើត​មាន​ឡើង​នេះ​ផង​ដែរ ៕

កែសម្រួលដោយ