ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវាពលកម្មអន្តរជាតិ​០១ឧសភា​ ក្រសួងការងារ​នឹងរៀបចំប្រឡង​ជ្រើសរើស​កម្មការិនីសម្រស់ឯក

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្រសួងការងារនិង​បណ្តុះបណ្តាលវិជ្ជាជីវៈ​ នឹងរៀបចំអបអរសាទរ​ខួបអនុស្សាវរីយ៍​លើកទី១២៩​ទិវាពលកម្មអន្តរជាតិ​ ០១​ ឧសភា ក្រោម​ប្រធានបទ​ ” សាមគ្គីភាព ​ផលិតភាព​និងការងារ ” ​និងរៀបចំកម្មវិធីវប្បធ៌ម​ការប្រឡង​ជ្រើសរើស​កម្មការិនីសម្រស់ឯកផងដែរ ។

នេះបើយោង​តាមសេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈចុះថ្ងៃទី២២​ មេសា ២០១៥ ។

សេចក្តីប្រកាស​ដដែលក៍បានបញ្ជាក់ដែរថា ​ការរៀបចំកម្មវិធី​ខាងលើនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី០១ ​ឧសភា ២០១៥​ នៅទីស្តីការ​ក្រសួងការងារ​ដោយមានការ​ចូលរួមទូលំទូលាយ​ពីគ្រប់តំណាងភាគី​ពាក់ព័ន្ឋក្នុងវិស័យការងាររួមមាន៖​ តំណាងក្រសួង​-ស្ថាប័នរដ្ឋពាក់ព័ន្ឋ ​អង្គការវិជ្ជាជីវៈ​ កម្មករនិយោជិត និយោជក អង្គការអន្តរជាតិ​ខាងការងារ​ (ILO) ​និងអង្គការសង្គមស៊ីវិល ។

នៅក្នុងកម្មវិធី​អបអរសាទរខួប​អនុស្សាវរីយ៍លើកទី១២៩​ទិវាពលកម្មអន្តរជាតិ ០១​ ​ឧសភាខាងមុខនេះ​ ក្រសួងការងារ​ក៍នឹងរៀបចំវេទិកា​ការងារ សំដៅ​ពិភាក្សា​ ​និងស្វែងរកដំណោះស្រាយ​រួម​លើបញ្ហាកង្វល់ ​ឬ ​សំណូមពរជាអាទិភាព​របស់កម្មករនិយោជិត ​និង​និយោជកផងដែរ ៕