ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ទឹកជំនន់​លិច​ផ្លូវ​៥៧B​ថយ​​បន្តិច ខណៈ​​កន្លែង​ដទៃ​នៅ​តែ​ធ្ងន់​​ធ្ងរ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ អធិការ​នគរបាល​ស្រុក​ប​វេ​ល លោក សុខ សា​រិ​ន បាន​ផ្ដល់​ព័ត៌មាន​បឋម​ដល់​កោះសន្តិភាព ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ តុលា នេះ​ថា…

ខេត្តបាត់ដំបង ​៖ អធិការ​នគរបាល​ស្រុក​ប​វេ​ល លោក សុខ សា​រិ​ន បាន​ផ្ដល់​ព័ត៌មាន​បឋម​ដល់​កោះសន្តិភាព ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ តុលា នេះ​ថា កំណាត់​ផ្លូវជាតិ​លេខ​៥៧B ដែល​ឆ្លងកាត់​ស្រុក​ប​វេ​ល ឆ្ពោះទៅ​កាន់​ស្រុក​សំពៅ​លូន ដែល​ត្រូវ​ជំនន់​ទឹកភ្លៀង​វាយ​ប្រហារ​យ៉ាងធ្ងន់ធ្ងរ កាលពី​ម្សិលមិញ ពេល​នេះ ​ហាក់​បាន​ធូរស្រាល​បន្តិច​ហើយ​។ ប៉ុន្តែ​កន្លែង​ដទៃ​ទៀត នៅ​តែ​លិចលង់​ធ្ងន់ធ្ងរ​នៅឡើយ រាប់​ទាំង​កំណាត់​ផ្លូវ និង លំនៅ​ឋាន​របស់​ពលរដ្ឋ​នៅ​ម្ដុំ​ផ្សារ ចំ​កណ្ដាល​ទីរួមស្រុក​ប​វេ​ល​ផង​។

លោក​សុខ សា​រិ​ន បាន​ថ្លែង​ថា កំណាត់​ផ្លូវជាតិ​លេខ​៥៧B ដែល​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​ជាងគេ ​គឺ​នៅ​ចំណុច​អូរ​កញ្ចុះ ស្ថិត​នៅ​ក្នុងភូមិ​កំពង់ឆ្នាំង​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល​។ កំណាត់​ផ្លូវ​នេះ​ បាន​រង​គ្រោះ​ធ្ងន់ធ្ងរ​កាលពី​ម្សិលមិញ តែ​នៅ​ព្រឹក​នេះ (១៣ តុលា ២០២០) ហាក់​បាន​ធូរ​​ស្រាល​បន្តិច​ហើយ ​។ លោក​បាន​បញ្ជាក់​ថា ពេល​នេះ​ យានយន្ត​នានា អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ខ្លះ​ៗ​ហើយ តែ​ចំណែក​ខ្លះ​នៃ​ផ្លូវ​បាន​បាក់​ស្រុក​ដាច់​តែ​ម្ដង​។

ដោយឡែក​ នៅ​កន្លែង​ដទៃ​ទៀតនៃ​ស្រុក​ប​វេ​លនេះ បើ​តាម​លោក​សុខ សា​រិ​ន បាន​បញ្ជាក់​ថា កំពុង​លិចលង់​ធ្ងន់ធ្ងរ​នៅ​ឡើយ ​។ ដូច​ជា​នៅ​ម្ដុំ​ផ្សា​រប​វេ​ល លិច​ទាំង​ក្នុង​ផ្សារ លិច​ទាំង​កំណាត់​ផ្លូវ​រាប់រយ​ម៉ែត្រ​។ ចំណុច​ខ្លះ​ អាច​ធ្វើ​ដំណើរ​បាន តែ​ក​ន្កែ​ង​ខ្លះ​ត្រូវ​បាន​បិត​ជា​បណ្ដោះអាសន្ន​មិន​ឱ្យធ្វើ​ដំណើរ​ឆ្លងកាត់​ឡើយ ចៀសវាង​គ្រោះថ្នាក់​ដោយ​យថា​ហេតុ​។

សូម​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ​ស្រុក​ប​វេ​ល ហាក់​មិន​ធ្លាប់​ជួប​ប្រទះ​នូវ​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​ដូច​ឆ្នាំ​នេះ​ទេ​។ នេះ​បើ​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ស្រុក​ប​វេ​ល​។ សម្រាប់​ឆ្នាំ​នេះ ស្រុក​ប​វេ​លដែល​ជា​ស្រុក​មួយ មាន​ពលរដ្ឋ​ស្ទើរ​៩០% ពឹងផ្អែក​លើ​កសិ​កម្ម​ដំណាំ​ស្រូវ បាន​រង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ជំនន់​ទឹកភ្លៀង ហើយ​ពេល​នេះ​ដំណាំ​កសិកម្ម​ស្ទើរ​គ្រប់​ទីកន្លែង​អាច​ប្រឈម​នឹង​ការ​ខូចខាត​។

លោក​សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល បាន​បញ្ជាក់​ថា ពេល​នេះ ​លោក​កំពុង​ដឹកនាំ​កម្លាំង​អធិការ និងកម្លាំង​មូលដ្ឋាន​ផង ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅ​តាម​ដងផ្លូវ​នានា ដែល​កំពុង​លិចលង់ និងចុះ​ជួយ​សង្គ្រោះ​ពលរដ្ឋ​បន្ត​ទៀត នៅ​តាម​ឃុំ​មួយ​ចំនួន​ដែល​កំពុង​ប្រឈម​ខ្លាំង​នៅឡើយ ។

អត្ថបទសរសេរ ដោយ