ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​ចិន​ស្រវឹង​ជោ​ក​ជាំ​បើក​រថយន្ត​បុក​ខឿន​ពុះ​ចែក​ផ្លូវ​រង​ការ​ខូច​ខាត

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖​ រថយន្ត​មួយ​គ្រឿង​ម៉ាក​ស្កា​រិច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២A៥៥១៦ បើក​បរ​ដោយ​បុរស​ជន​ជាតិ​ចិន​ម្នាក់​ក្នុង​ស្ថាន​ភាព​ស្រវឹង​ជោក បាន​បើកបោះ​ពួយ​បុក​ខឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​​ត្រង់​ចំណុច​ផ្លូវកែង​អតីតតុលាកា​រចាស់

ខេត្ត​ព្រះ​សីហ​នុ ៖​ រថយន្ត​មួយ​គ្រឿង​ម៉ាក​ស្កា​រិច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២A៥៥១៦ បើក​បរ​ដោយ​បុរស​ជន​ជាតិ​ចិន​ម្នាក់​ក្នុង​ស្ថាន​ភាព​ស្រវឹង​ជោក បាន​បើកបោះ​ពួយ​បុក​ខឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​​ត្រង់​ចំណុច​ផ្លូវកែង​អតីតតុលាការ​ចាស់ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​២​ និង​១៥​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​២៣​ មេ​សា ២០១៥ ​។

យោង​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​ចរាចរ​ណ៍​ផ្លូវគោក​ខេត្ត​ព្រះ​សីហ​នុ បានឱ្យដឹង​ថា រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​នេះ​​​បើកបរ​ដោយ​បុរសជនជាតិ​ចិន​ឈ្មោះ​waing bai hai  អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ រួម​ដំណើរ​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​យក​បុរស​ជនជាតិ​ចិន​ទៅ​ការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោក​ដើម្បី​វាស់​សារធាតុ​ស្រវឹង ហើយ​បាន​រក​ឃើញ​មាន​សារជាតិ​ស្រវឹង​រហូត​ដល់​0.51​មីល្លិ​លី​ត្រ​ខ្យល់ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​​ទុក​នៅ​ការិយាល័យ​រង់​ចាំ​​ដោះស្រាយ​តាម​ផ្លូវច្បាប់​ បើ​ទោះបី​មិន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​​​ក៏​ដោយ​។

ជុំវិញ​ករណី​នេះ​សាក្សី​ដែល​បានឃើញ​ហេតុ​ការ​ណ៍បាន​អះអាង​ថា​ នៅ​មុន​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​នេះ​បើកបរ​លើ​ដងផ្លូវ​ឯករាជ្យ​​ ជា​ច្រើន​សារ​ក្នុង​ល្បឿន​ដូច​ហោះ​ លុះ​ដល់​ម៉ោង​កើតហេតុ​ដោយ​សារ​រថយន្ត​បើក​លឿន​ពេក​ហើយ​កន្លែង​កើតហេតុ​ជា​ចំណុច​ផ្លូវ​កោង​ផង​ធ្វើ​ឱ្យ​រថយន្ត​បត់​មិន​ទាន់​ក៏​ជ្រុល​​ទៅ​បុក​ខឿន​ពុះ​ចែក​ផ្លូវ​តែ​ម្តង​ ។

ដោយឡែក​យោង​តាម​ការ​អះអាង​ពី​ស្ត្រី​បរើ​ការ​នៅ​ខារ៉ាអូខេ ឃី​ង​ផា​រ៉ូ​បានឱ្យដឹង​ថា បុរស​ជនជាតិ​ចិន​ដែល​បើករថយន្ត​បុក​ខឿន​ចែកផ្លូវ​នេះ​សុ​ទ្ធតែ​ស្រវឹង​ជោក​ជាំ​ខ្លាំង​ណាស់ ​ព្រោះ​ពួក​គេ​បាន​ផឹកស្រា ហ្គោ​ល អស់​ចំនួន​១១​ដប ក្នុង​ចំណោម​មនុស្ស​​​៧​ទៅ​៨​នាក់​​​​ ហើយ​បាន​គិតលុយ​ចាកចេញពី​ហាង​មុន​កើតហេតុ​ប្រមាណ​ជាង​កន្លះ​ម៉ោង​​ប៉ុណ្ណោះ ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព