ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ត្រូវ​ទឹក​កួច​បាត់​ស្រមោល​នៅ​ស្ទឹង​ព្រែក​ត្នោត

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវទឹកកួច​ទៅបាត់ ខណៈ​កំពុង​សាមង កើតឡើងកាលពី​វេលា​​ម៉ោង០២ និង៣០​នាទី​ស្ថិតនៅ​ចំណុច ស្ទឹង​ព្រែក​ត្នោត ភូមិពន្លឺ ឃុំលំហាច​ ស្រុក​អង្គស្នួល…

ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវទឹកកួច​ទៅបាត់ ខណៈ​កំពុង​សាមង កើតឡើងកាលពី​វេលា​​ម៉ោង០២ និង៣០​នាទី​ស្ថិតនៅ​ចំណុច ស្ទឹង​ព្រែក​ត្នោត ភូមិពន្លឺ ឃុំលំហាច​ ស្រុក​អង្គស្នួល ​ខេត្តកណ្តាល ។ សេចក្តីរាយការណ៍ឱ្យដឹងថា ជន​រង​គ្រោះ​​​ឈ្មោះ ម៉ែ​ន
សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្រុក​កំណើត​ភូមិវាល​ស្បូវ ឃុំមាន​ជ​យ័ ស្រុក​ឈូក ខេត្តកំពត បច្ចុប្បន្ន ស្នាក់​នៅ​ភូមិ​ពន្លឺ ឃុំ​លំហាច​ស្រុក​អង្គស្នួល​ខេត្តកណ្តាល។

ប្រភបន្តថា ​នៅ​មុន​ពេល​កើតហេតុ បុរស២នាក់ ក្នុងនោះ​មានជន​រង​គ្រោះ​​​បាន​ចុះ​ទៅ​សា​មង នៅក្នុង​ស្ទឹង​ព្រែក​ត្នោត ដែល​ស្ថិត​នៅ​ក្នុងភូមិ​ពន្លឺ ឃុំ​លំហាច ស្រុក​អង្គស្នួល
ខេត្តកណ្តាល បាន​ចុះ​ទៅ​ក្នុង​ស្ទឹង​ដោយ​មានទឹក​ជ្រៅត្រឹម​ចង្កេះ ។ ហើយពេល​នោះ​ អ្នក​ទាំង​២សារ​មង​នៅទន្ទឹម​គ្នា ស្រាប់តែទឹកបាន​កួច​ឈ្មោះ ម៉ែ​ន សុភ​ក្ត្រ័ ទៅ ហើយ ឈ្មោះ ឆេ​ង ផានិត ឃើញ​ក៏​ស្ទុះ​ជួយ​ចាប់ដៃ​ទាញ​មក​វិញ ប៉ុន្តែ​ត្រូវ​ទឹក​កួច​ខ្លាំង​ពេក​ហើយ​ត្រូវ​ឈ្លក់ទឹក​ផង ឈ្មោះ​ឆេ​ង ផានិត ក៏​លែងដៃ ពី​ជន​រង​គ្រោះ​តែ​ម្តង​ទៅ ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​ទឹក​កួច​យក​ទៅ​បាត់ ។

ពេល​នោះ ​ឈ្មោះ ឆេ​ង ផានិត​ ក៏​ហែល​ទឹកមក​ខាង ហើយ​មក​រាយការណ៍ ជូន​អ្នក​ធ្វើ​ការ រត់​តុ​នៅ​ហាង​ឲ្យ​ជួយ ។ បន្ទាប់​មក ​អ្នកស្រុក​ភូមិ​ជា​ច្រើន​បានចុះ​ទៅ​ជួយ រាវរក តែ​រក​មិនឃើញ ។

មក​ទល់ម៉ោង១០ព្រឹកថ្ងៃទី​១៣ តុលា ​នេះ​ មិនដឹង​សាកសព​ជន​រង​គ្រោះ​អណ្តែត​ដល់​ទីណា​នោះ​ទេ​ ។ តែ​សមត្ថកិច្ច និង​អាជ្ញាធរបន្ត​តាម​ឃ្លាំ រក​មើល​សាកសពជន​​រង​​គ្រោះ​ហើយ ។

អត្ថបទសរសេរ ដោយ