ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ស​ង្ស័យ​ផ្តាច់ជីវិត​មិត្ត​ភ​​ក្តិ​​នៅ​ស្រុក​កោះធំ ​ត្រូវតុលាការ​សម្រេច​ហើយ​

3 ឆ្នាំ មុន
  • កណ្តាល

​ខេត្ត​កណ្ដាល ៖ ​កាលពី​​ល្ងាច​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០ លោក អាត ច​ន្ទ័​ដា​រា ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជន​ស​ង្ស​យ័​ម្នាក់​​ផ្តាច់ជីវិត​មិត្ត​ភ​ក្តិ​ម្នាក់​…

​ខេត្ត​កណ្ដាល ៖ ​កាលពី​​ល្ងាច​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០ លោក អាត ច​ន្ទ័​ដា​រា ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជន​ស​ង្ស​យ័​ម្នាក់​​ផ្តាច់ជីវិត​មិត្ត​ភ​ក្តិ​ម្នាក់​ នៅ​ស្រុក​កោះធំ ផ្តើម​ឡើង​ដោយសារ​កា​រ​ជក់​គ្រឿងញៀន ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​ «​ឃាតកម្ម» តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ ។

ជន​ត្រូវ​ចោទ​ឈ្មោះ​វិច ឆៃ ភេទ​ប្រុស​.​អាយុ​២៣​ឆ្នាំ សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​។

ជន​រង​គ្រោះ​ឈ្មោះ ផ​ន សុខ​ខន (​ហៅ អឹ​ប​) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​។

គួរ​រំលឹក​ថា​ មុន​នឹង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​ខាងលើ​នេះ កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​បាត់​ជន​រង​គ្រោះ ដោយ​ពុំ​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ស្វែងរក​។

បន្ទាប់​ពី​បាន​ពាក្យបណ្ដឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រួច កម្លាំង​នគរបាល​ស្រុក​កោះធំ រាយការណ៍​បន្ត​ទៅ​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល រួច​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​អស់​រយៈពេល​ជាង​៨​ខែ ជា​លទ្ធផល​ដឹង​ថា ជន​រង​គ្រោះ​​បាត់បង់ជីវិត​ដោយ​អំពើ​ឃាតកម្ម រួច​កំណត់​មុខសញ្ញា​ជន​ដៃដល់​ជា​ឃាតករ​ព្យាយាម​ទៅ​រស់នៅ​ខេត្តតាកែវ ​។

បន្ទាប់មក​​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រួម​ទាំង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​កោះធំ និង​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ក្រោម​ការ​ច​ង្អុរ​​បង្ហាញ​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន​សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ និង​លោក ទិន សុចិ​ត្រា ព្រះរាជ​អ​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​បាន​នៅ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​សែន​បន ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​ រួច​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ហើយ​យក​ជនសង្ស័យ​នោះ​មក​ធ្វើ​ត្រាប់​ពី​សកម្មភាព​ដែល​ខ្លួន​បាន​​ផ្តាច់ជីវិតជនរងគ្រោះ ​។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​ចូលរួម​ធ្វើ​សកម្មភាព​ផ្តាច់ជីវិត​ជន​រង​គ្រោះ​ឈ្មោះ ផ​ន សុខ​ខន (​ហៅ អឹ​ប​) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល និង​បាន​អូស​យកសព​ទៅ​កប់​ចោល​នៅ​ក្នុង​ចម្ការ​ស្វាយ​ត្រង់​ព្រំប្រទល់​ដី​របស់​ឈ្មោះ សល់ និង​ឈ្មោះ ប្រុស ស្ថិត​នៅ​ខាងកើត​ទំនប់​ទទឹងថ្ងៃ រំលង​៣ក្បាលដី ស្ថិត​ក្នុងភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ប្រាកដ​មែន ។

ការ​​ផ្តាច់ជីវិត​ជនរងគ្រោះ​ឈ្មោះ ផ​ន សុខ​ខន នោះ​គឺ​មិត្តភក្តិ​របស់​​ឈ្មោះ ដូ​យ ផៃ (​ហៅ​និល​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នក​​ផ្តាច់ជីវិត​នៅ​ពេល​ដែល​ពួក​គេ​ទាំង​៣​នាក់ កំពុង​ជក់​គ្រឿងញៀន​ជាមួយ​គ្នា ដោយ​កាលនោះ​គឺ​ឈ្មោះ ដូ​យ ផៃ បាន​ខឹង​ជនរងគ្រោះ​និយាយ​ថា បឺត​ជក់​យូរ​ជាងគេ រួច​ក៏​បាន​ចាប់​សក់​ក្បាល​ជនរងគ្រោះ​បោក​ទៅ​ក្រោយ​បុក​ទៅ​នឹង​គល់​​ស្វាយ បណ្ដាល​ឲ្យ​​បាត់បង់ជីវិត​តែ​ម្ដង​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ