ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់!មិន​ដល់១​ឆ្នាំ​ផង ទេព កញ្ញា​ បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​រហូត​ដល់​ទៅ​២នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ស្រី ទេព កញ្ញា ដែល​ទើបតែ​ទ​ទួ​រល​បាន​ប្រជាប្រិយភាព តាម​រយៈ​ការ​សម្តែង​រឿង​ជា​ច្រើន​កន្លង​មកនេះ បាន​ធ្វើ​អោយ​មហាជន​រន្ធត់​ចិត្ត និង​អាណិត​យ៉ាង​ខ្លាំង ក្រោយ​រូប​នាង​ជួប​ទុក្ខ​ផ្ទួន​ៗ បាត់បង់​មនុស្ស​ជាទី​ស្រលាញ់…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ស្រី ទេព កញ្ញា ដែល​ទើបតែ​ទ​ទួ​រល​បាន​ប្រជាប្រិយភាព តាម​រយៈ​ការ​សម្តែង​រឿង​ជា​ច្រើន​កន្លង​មកនេះ បាន​ធ្វើ​អោយ​មហាជន​រន្ធត់​ចិត្ត និង​អាណិត​យ៉ាង​ខ្លាំង ក្រោយ​រូប​នាង​ជួប​ទុក្ខ​ផ្ទួន​ៗ បាត់បង់​មនុស្ស​ជាទី​ស្រលាញ់ នៅ​ក្នុង​១​ ឆ្នាំ ជា​បន្តបន្ទាប់​។

ដោយឡែក កាលពី​ ខែសីហា ​កន្លងទៅនេះ តារា​សម្តែង​ស្រី​រូប​នេះ ទើបតែបានរបាត់បង់​ជីតា ​ជាទី​ស្រលាញ់​របស់​នាង ស្រាប់តែកាលពី​ពេល​ថ្មី​ៗ​នេះទៀតតារាស្រី ទេព កញ្ញា ស្រាប់នាងបានបាត់បង់ លោកតា ​របស់​នាងម្នាក់ទៀត ក្រោយពីលោកតានាងបាន​ចូល​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ ប៉ុន្តែ​មិន​ទាន់​បាន​ប៉ុន្មាន​ផង លោកតា​របស់​នាង ក៏​បាន​ទទួលមរណភាព​។

ដោយ​ការ​ទទួល​បាន​ដំណឹង​ដ៏​ក្រៀម​ក្រំ​មួយ​នេះ បាន​ធ្វើ​អោយ​រូប​នាង ក៏​ដូច​ជា​ក្រុម​គ្រួសារ​មានការ​សោកស្តាយ និង ក្តុកក្តួល​ជា​ខ្លាំង ដោយ​បាន​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ម្នាក់​ទៀត​នៅ​ក្នុង​ឆ្នាំ​តែ​មួយ​បែប​នេះ ទើប​តារា​សម្តែង​ស្រី ទេព កញ្ញា បាន​លើក​ឡើង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក យ៉ាង​គួរ​អោយ​សោកស្តាយ​ថា « កុង​របស់ខ្ញុំ​បាន​ទទួលមរណៈភាព​ហើយ ក្នុងឆ្នាំនេះ ខ្ញុំ​បាន​បាត់បង់​ជីតា​ដល់​ទៅ ២ នាក់ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​កុង​ទៅ​កាន់​សុខ​គតិ​ភព​» ។

យ៉ាងណាមិញ ក៏​មាន​មហាជន និង​អ្នកគាំទ្រ​របស់​នាង​ជា​ច្រើន​បាន​លើកទឹកចិត្ត​ចំពោះ​នាង​តាម​រយៈ​ការ​ខម​មិន នៅ​ក្នុង​ការ​បាត់បង់​នេះ និង​បាន​ត្រឹមតែ​ចូលរួម​រំលែក​ទុក្ខ​ពី​ចំងាយ ពីព្រោះ​តែ ពិធីបុណ្យ​ជីតា របស់ ទេព កញ្ញា មិន​បាន​រៀបចំ​នៅ​ក្នុង​ទីក្រុង ទើប​មិន​មាន​អ្នកសិល្បៈ​បាន​ចូលរួម ៕

កែសម្រួលដោយ