ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំទេ! បុរស​ជួប​គ្រោះ​បាក់​ស្រុត​បេតុង​សួន​​​មាត់​ទន្លេ​នោះ ពេល​នេះ​រក​ម៉ូតូ​ឃើញ​​ហើយ​(វីដេអូ)

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ម៉ូតូ​ម៉ាក​វ៉េវ​មួយ​គ្រឿង ដែល​មាន​តម្លៃ​ប្រមាណ​ជាង​២០០​ដុល្លារ បាន​ធ្លាក់​កប់​នៅ​ក្នុង​រណ្តៅ​លូ​ជាង​៦​ម៉ែត្រ រយៈពេល​មួយ​ខែ​មក​ហើយ​ទើប​ប្រទះ​ឃើញ ។ ម៉ូតូ​ដែល​ធ្លាក់​កប់​បាត់​ក្នុង​លូ ដោយសារ​តែ​ការ​បាក់​ស្រុត​កម្រាល​បេតុង​សួនច្បារ​មាត់ទន្លេ​ក្រុង​កំពង់ចាម ក្បែរ​ស្ពាន​​គី​ហ្សុ​៊​ណា…

ខេត្តកំពង់ចាម ៖ ម៉ូតូ​ម៉ាក​វ៉េវ​មួយ​គ្រឿង ដែល​មាន​តម្លៃ​ប្រមាណ​ជាង​២០០​ដុល្លារ បាន​ធ្លាក់​កប់​នៅ​ក្នុង​រណ្តៅ​លូ​ជាង​៦​ម៉ែត្រ រយៈពេល​មួយ​ខែ​មក​ហើយ​ទើប​ប្រទះ​ឃើញ ។ ម៉ូតូ​ដែល​ធ្លាក់​កប់​បាត់​ក្នុង​លូ ដោយសារ​តែ​ការ​បាក់​ស្រុត​កម្រាល​បេតុង​សួនច្បារ​មាត់ទន្លេ​ក្រុង​កំពង់ចាម ក្បែរ​ស្ពាន​​គី​ហ្សុ​៊​ណា នា​ពេល​កន្លង​មក ។ ទោះបីជា​បែប​ណា ក៏​អាច​ចាត់ទុកជា​សំណាង​មួយ​ក្នុង​មួយ​ម៉ឺន​គ្រោះថ្នាក់ ដែល​បុរស​ម្ចាស់​ម៉ូតូ​ចេះ​ស្រវារ​ឡើង​លើគោក​ចេញពី​ក្នុង​រណ្ដៅ​លូ​ដ៏​ជ្រៅ​នោះ​រួច​ក្រោយ​បាក់​ស្រុត​និង​បាត់​តែ​ម្តង ។

ពេល​នោះ​មន្ត្រី​ជំនាញ មន្ត្រី​សាធារណការ​ខេត្ត អះអាង​ថា​ដោយសារ​តែ​ប្រព័ន្ធ​លូ​សាងសង់​ក្នុង​សម័យ​បារាំង​ចាស់​ណាស់​ទៅ​ហើយ ទើប​បណ្ដាល​ឱ្យ​មានការ​ផុង​ស្រុត​បាក់​យ៉ាង​ដូច្នេះ ។

បុរស​រង​គ្រោះ​ឈ្មោះ នេន សុខ​ឃី​ន អាយុ​៤៤​ឆ្នាំ អ្នកលក់​បបរស​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ តុលា ២០២០​កន្លង​មក​ថា កាលពី​យប់​រំលង​អធ្រា​ត្រ​ថ្ងៃ​ទី​១២ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា ២០២០ គាត់​បាន​ជិះ​ម៉ូតូ​របស់​បងស្រី​នៅ​លើ​សួនច្បារ​មាត់ទន្លេ ក្បែរ​ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា ចៃដន្យ​ស្រាប់តែ​បេតុង​កម្រាល​លូ​ដ៏​ធំ​បង្ហូរ​ចូល​ទន្លេ​បាន​បាក់​ស្រុត សំណាងល្អ​មិន​បណ្ដាល​ឱ្យ​គ្រោះថ្នាក់ ដល់​អាយុជីវិត​នោះ​ទេ ប៉ុន្តែ​ម៉ូតូ​ម៉ាក​វ៉េវ​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ដី​លិច​បាត់ ។ ក្នុង​គ្រា​នោះ​មិន​មាន​អ្នក​ណា​ម្នាក់​នៅ​ក្បែរ​កន្លែង​បាក់​ស្រុត​រណ្ដៅ​នេះ​ទេ គឺ​មាន​តែ​គាត់​ម្នាក់​ប៉ុណ្ណោះ។

បុរស​ម្ចាស់​ម៉ូតូ​ជា​អ្នកលក់​បបរស មានផ្ទះ​ជួល​នៅ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម បាន​រៀបរាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដំបូង​គាត់​ឃើញ​កម្រាល​បេតុង​នេះ​បាន​បាក់​ស្រុត បន្តិច​តែ​ក្រោយមក​ក៏​បាន​បាក់​ស្រុត​កាន់តែ​ធំ​ឡើង ធ្វើ​ឱ្យ​ម៉ូតូ​ធ្លាក់​កប់​នៅ​ក្នុង​បាត​រណ្ដៅ​លូ ។ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា អាជ្ញាធរ​បាន​មក​ពិ​និត្យ​ និង​យាម​មិន​ឱ្យ​មនុស្ស​ម្នា​ទៅ​ក្បែរ​ព្រោះ​ខ្លាច​គ្រោះថ្នាក់ ។

ក្រោយមក​ទៀត​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​បាន​បញ្ជូន​កម្លាំង​ចុះ​មក​រៀបចំ​សាងសង់​ប្រព័ន្ធ​លូ​បង្ហូរទឹក​សា​ជា​ថ្មី​ជំនួស​នោះ​ចាស់​ដែល​បាន​បែកបាក់ ។

លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១២​តុលា​២០២០ ក៏​បានឃើញ​ម៉ូតូ​ដែល​កប់​នៅ​បាត​រណ្ដៅ​នោះ​ត្រូវ​បាន​គ្រឿងចក្រ​ជីក​រក​ឃើញ តែ​ម៉ូតូ​នោះ​ត្រូវ​ច្រែះ​ស៊ី​ប្រើ​លែង​កើត​ទៅ​ហើយ ។ ដោយ​មិន​អាចយ​ក មក​កែ​ច្នៃ​ដើម្បី​ជិះ​វិញ​បាន​នោះ​ទេ គឺ​មាន​តែ​លក់​ឲ្យ​អេ​ត​ចាយ​តែ​ប៉ុណ្ណោះ ។ ដោយសារ​តែ​កត្តា​ជីវភាព​របស់​គាត់​មិន​ធូរធា​នោះ​ទេ​ហើយ​ម៉ូតូ​ដែល​គាត់​ជិះ​នេះ គឺជា​ម៉ូតូ​របស់​បងស្រី​ដែល​ឲ្យ​ជិះ​គ្រាន់​នឹង​ទៅ​ផ្សារ ទិញ​បន្លែ​និង​ម្ហូប​មក​សម្រាប់​ធ្វើ​លក់​នៅ​ជិត​គល់​ស្ពាន​គី​ហ្ស៊ុ​ណា ដើម្បី​ដោះ​ស្រាយ​ជីវភាព​គ្រួសារ គាត់​បាន​សុំ​កា​រ​​ពី​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត សូម​ជួយ​ឧបត្ថម្ភ​ថវិកា​ខ្លះ ដើម្បី​ឱ្យ​គាត់​មាន​លទ្ធភាព​ទិញ​ម៉ូតូ​មួយ​គ្រឿង ក្នុង​តម្លៃ​ថោក​ល្មម​សម្រាប់​ធ្វើ​ជា​មធ្យោ​បាយ​ជិះ​ទៅ​ផ្សារ​ទិញ​របស់របរ​គ្រាន់​ហ្នឹង​មក​លក់ដូរ ។

លោក សុខ ស្រ៊ុ​ន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រព័ន្ធ​លូ​ធំ​សម្រាប់​បង្ហូរទឹក​សម្អុយ ចេញពី​តាម​បណ្ដា​លូ​ជា​ច្រើន​ខ្សែ ដោយ​បាន​ហូរ​កាត់​លូ​នេះ​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ ។ ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​បាក់​ស្រុត​បេតុង និង​មាន​រណ្ដៅ​ធំ​ទំហំ​៧​ម៉ែត្រ​បួន​ជ្រុង និង​ជម្រៅ​៦​ម៉ែត្រ ដោយសារ​តែ​បាក់​លូ​ចាស់ ដែល​មាន​សភាព​ទ្រុឌទ្រោម កសាង​ឡើង​តាំងពី​សម័យ​បារាំង ។

លោក​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ក្នុង​ពេល​ដែល​ឯកឧត្តម​អ៊ុ​ន ចាន់​ដា​អភិបាលខេត្ត អញ្ជើញ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នា​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា បាន​ណែនាំ​ដល់​ស្ថាប័ន​មន្ទីរ​សាធារណការ​ខេត្ត ឲ្យ​បញ្ជូន​ក្រុមបច្ចេកទេស​មក​សិក្សា​ជា​បន្ទាន់ និង​ត្រៀម​សាងសង់​ប្រព័ន្ធ​លូ​ស្តង់ដា​ថ្មី​ដែល​មានមុខ​កាត់​៨​តឹក​ចំនួន​៣​ខ្សែ មាន​លក្ខណៈ​ធំ​ទូលាយ​ជាង​លូ​ចាស់ ហើយ​បណ្ដោយ​ប្រវែង​៨០​ម៉ែត្រ ដើម្បី​សម្រួល​ក្នុង​ការ​បង្ហូរទឹក​សម្អុយ​ចេញពី​ក្នុង​ក្រុង ចូល​ទៅ​ទន្លេ​មេគង្គ ។ ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​លូ​តាម​លក្ខណៈ​បច្ចេកទេស​ថ្មី​ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​មានគុណ​ភាព និង​ប្រើប្រាស់​បាន​យូរអង្វែង​តទៅ​មុខ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ