ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិច​គ្នា​រវាង​អ្នកគាំទ្រ​ និង​កម្លាំងប៉ូលិស ក្រោយ​ការ​ឈ្នះ​ជើង​ឯក​របស់​ក្រុម LA Lakers

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុម​អ្នកគាំទ្រ​រាប់​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា ដើម្បី​ធ្វើការ​អបអរ​នៅ​តាម​ដងផ្លូវ បន្ទាប់​ពី​ក្រុម Los Angeles Lakers បាន​ឈ្នះ​ជើងឯក​ក្រប​ខណ្ឌ​បាល់បោះ NBA…

សហរដ្ឋអាមេរិក ៖ ក្រុម​អ្នកគាំទ្រ​រាប់​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា ដើម្បី​ធ្វើការ​អបអរ​នៅ​តាម​ដងផ្លូវ បន្ទាប់​ពី​ក្រុម Los Angeles Lakers បាន​ឈ្នះ​ជើងឯក​ក្រប​ខណ្ឌ​បាល់បោះ NBA ជា​លើក​ទី​១៧ របស់​ពួក​គេ​។

កម្លាំង​ប៉ូ​លី​ស​ប្រឆាំង​កុបកម្ម ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ដងផ្លូវ​ច្រើន​កន្លែង​ក្នុង​ទីក្រុង Los Angeles ខណៈ​ដែល​ក្រុម​អ្នកគាំទ្រ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ STAPLES Center បន្ទាប់​ពី​ជ័យជម្នះ ៤-២ (Series Win) លើ​ក្រុម Miami Heat កាលពី​យប់​ថ្ងៃអាទិត្យ (​ពេលវេលា​នៅ​សហរដ្ឋអាមេរិក​)​។ ព្រមទាំង​មានការ​ជិះ​បង្ហែរ ដើម្បី​អបអរ​ក៏​ដូច​ជា​ឧទ្ទិស​ជោគជ័យ​នេះ ដល់​វិញ្ញាណក្ខន្ធ​វីរបុរស​បាល់បោះ Kobe Bryant ដែល​បាន​បាត់បង់​ជីវិត រួម​ជាមួយ​កូនស្រី​ គឺ​នាង Gianna និង​មនុស្ស ៧​នាក់​ផ្សេង​ទៀត ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​ខែមករា ដើមឆ្នាំ​២០២០​កន្លង​ទៅ​។

របាយការណ៍​ពី​រដ្ឋ Los Angeles បានឱ្យ​ដឹង​ថា ការ​អបអរ​របស់​អ្នកគាំទ្រ បាន​ឈាន​ដល់​មានការ​ប៉ះទង្គិច​គ្នា​មួយ​ចំនួន ជាមួយ​កងកម្លាំង​ការពារ ខណៈ​ដែល​សហរដ្ឋអាមេរិក​កំពុង​រឹត​បន្តឹង​ច្បាប់​ការ​ជួបជុំ​គ្នា ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស Covid-19​។

សូម​បញ្ជាក់​ថា នេះ​ជា​ការ​ឈ្នះ​ជើងឯក​លើក​ដំបូង​សម្រាប់​ក្រុម Los Angeles Lakers ក្រោយ​ខកខាន​អស់​រយៈពេល​១០​ឆ្នាំ ហើយ​ក៏​ជា​ការ​ឈ្នះ​លើក​ទី​១៧ ដោយ​បាន​តាម​ស្មើ​កំណត់​ត្រា​ក្រុម Boston Celtics ក្នុង​នាម​ជា​ក្រុម​ឈ្នះ​ម្ចាស់​ជើងឯក NBA ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​៕

https://www.youtube.com/watch?v=4m1w3gRtkhc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ