ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ប្រមូល​សំរាម​មាន​ហានិភ័យ​ច្រើន​ប៉ះពាល់​សុខភាព តែ​ប្រាក់​ចំណូល​ទាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​បាន​កំពុង​ជួប​បញ្ហា​សំរាម​គរ​នៅ​ពាស​វាល​ពាស​កាល គ្មាន​អ្នក​ប្រមូល​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយសារ​បុគ្គលិក​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​សំណង​មួយ​ចំនួន​ជា​អត្ថ​ប្រ​យោន៍​ការងារ ដែល​ពួក​គាត់​បាន​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​នេះ ១០ ឬ​២០​ឆ្នាំ​មក​ហើយ​នោះ ។…

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​បាន​កំពុង​ជួប​បញ្ហា​សំរាម​គរ​នៅ​ពាស​វាល​ពាស​កាល គ្មាន​អ្នក​ប្រមូល​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយសារ​បុគ្គលិក​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​សំណង​មួយ​ចំនួន​ជា​អត្ថ​ប្រ​យោន៍​ការងារ ដែល​ពួក​គាត់​បាន​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​នេះ ១០ ឬ​២០​ឆ្នាំ​មក​ហើយ​នោះ ។

កម្មករ​ប្រមូល​សំរាម​មួយ​ចំនួន​បាន​ចែករំលែក​ពី​បទ​ពិសោធន៍​ការងារ​របស់​ពួក​គាត់​ឲ្យ​ពលរដ្ឋ​បានដឹង​នៅ​ពេល​នេះ ។ អ្នក​ប្រមូល​សំរាម បាន​ត្អូញត្អែរ​ការងារ​ប្រមូល​សំរាម​ជា​ប្រភេទ​ការងារ​ដែល​មាន​ហានិភ័យ​ខ្ពស់​មាន​គ្រោះថ្នាក់​ច្រើន​ប៉ះពាល់​សុខភាព ដោយសារ​កាក​សំណល់​ដែល​ពួក​គាត់​ប្រមូល​មាន​ចម្រុះ និង​មាន​ក្លិនស្អុយ​មាន​មេរោគ ។ បើ​តាម​អ្នកស្រី ស្រី​មុំ ជា​បុគ្គលិក​ស៊ិ​ន ទ្រី ខាង​បោស​សំរាម​តាម​ផ្លូវ​ដែល​មាន​វ័យ​ជាង​៥០​ឆ្នាំ ។​អ្នកស្រី​បាន​ធ្វើការ​ប្រមូល​សំរាម​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ។ ពេល​ចូល​ធ្វើការ​ដំបូង គាត់​ទទួល​បាន​ប្រាក់ខែ​តែ​៣ ម៉ឺន​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​ខែ ។ បច្ចុប្បន្ន​អ្នកស្រី ទទួល​បាន​ប្រាក់​បៀរ​វត្ស​៥៩​ម៉ឺន​រៀង​ក្នុង​មួយ​ខែ ដែល​ជិត​ជា​ប្រាក់​ដុល្លារ​ជិត​១៥០​ដុល្លារ ។ ពាក់​អាវយឺត​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ស្លៀកខោ​ខ្មៅ​ជើងវែង ស្ត្រី​ដែល​មាន​សប្បុល​ស្រអែម បាន​រៀបរាប់​ពី ហានិភ័យ​ការងារ​ដែល​គាត់​ប្រឈម​នា​ពេល​កន្លង​មក​ថា គាត់​ត្រូវ​ក្រោក​មក​ធ្វើការ​តាំងពី​ម៉ោង​៤​ទៀប​ភ្លឺ ។ «​ខ្ញុំ​ក្រោក​ពី​ផ្ទះ​មក​ធ្វើ​ការងារ​ទាំង​សភាព​ស្ងាត់ ។ មនុស្ស​ជា​ទូទៅ​គេ​នៅ​គេង​នៅឡើយ​ទេ​។ ពេលធ្វើការ ខ្ញុំ​ប្រឈម​គ្រោះថ្នាក់​ណាស់ ពីព្រោះ​អ្នក​ធ្វើ​ដំណើរ​នៅ​ពេល​ទៀប​ភ្លឺ​នោះ បើកបរ​លឿន​ៗ​ណាស់ ។ មិន​គោរព​ភ្លើងស្តុប​ឡើយ ។ យើង​អាច​ត្រូវ​គេ​បុក​បើ​មិន​ប្រយ័ត្ន​» ។

ជា​ទម្លាប់ អ្នកស្រី ស្រី​មុំ ធ្វើការ​ពី​ម៉ោង​៤​ទាប​ភ្លឺ ដល់​ម៉ោង​៩​ព្រឹក នៅ​ពេល​ព្រឹក​ចំណែក​ពេល​រសៀល​គាត់​ចូល​ធ្វើការ​ពី​ម៉ោង​១២​ថ្ងៃត្រង់​ដល់​ម៉ោ​៣​រសៀល ។ «​ខ្ញុំ​ធ្វើការ​រាល់ថ្ងៃ​មិន​ពិបាក​ប៉ុន្មាន​ទេ តែ​អ្វី​ដែល​ព្រួ​បារម្ភ​នោះ គឺ​ខ្លាច​គ្រោះថ្នាក់​ចរាចរណ៍ ។ គេ​បើក​មក​បុក​យើង ។ ខ្ញុំ​ធ្លាប់​ម៉ូតូ​បុក​បាក់ជើង​ម្តង​។ អ្នកធ្វើការ​ផ្នែក​បោក​សំរាម​តាម​ផ្លូវ​ខ្លះ​ទៀត​ក៍​ជួប​មាន​គ្រោះថ្នាក់​ដូច​ខ្ញុំ​ដែរ ព្រោះ​ពួក​យើង​ត្រូវ​ក្រោក​មក​ធ្វើការ​ពី​ព្រលឹម​ៗ ដែល​អ្នក​ធ្វើ​ដំណើរ គេ​បើកបរ​លឿន​ៗ ហើយ​មាន​អ្នកខ្លះ​នៅ​ស្រវឹង​ផង »​។

អ្នកស្រី ស្រី​មុំ ថា​គាត់​បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី បាន​ជាង​១០​ឆ្នាំ​ហើយ ។ ប្រាក់ខែ ត្រូវ​បាន​ដំ​ឡើងជា​បន្តបន្ទាប់ ម្តង​៥​ម៉ឺន ម្តង​១០​ម៉ឺន ទំ​រាំ​បាន​ជិត​១៥០​ដុល្លារ​ដូច​ពេល​នេះ​ប្រើ​ពេល​ច្រើន​ឆ្នាំ ។ «​ពេល​ខ្ញុំ​ធ្វើការ​ដំបូង​ៗ ខ្ញុំ​បាន​ប្រាក់ខែ​តែ​៣​ម៉ឺន​រៀល​ទេ ។ បន្ទាប់​មក​ឡើង​ជាង​៨​ម៉ឺន​រៀល ហើយ​ឡើង​ជាង​១០​ម៉ឺន​រៀល មក​ដល់​បច្ចុប្បន្ន​នេះ​បាន​៥៩​ម៉ឺន​រៀល ។ តែបើ​យើង ធ្វើការ​នៅ​ថ្ងៃ បុណ្យ​ថ្ងៃ​ឈប់​នឹង​យើង​បាន​ច្រើន​ជាង​នេះ​បន្តិច ដោយសារ​ក្រុមហ៊ុន​បន្ថែម​ប្រាក់​ឲ្យ​» ។

ចំណែក​លោក ឈឿ​ង ណុ​ប កម្មករ​ប្រមូល​សំរាម​ដាក់​ក្នុង​ឡាន​វិញ​ថា ការងារ​គាត់​កាន់តែ​ប្រឈម​គ្រោះថ្នាក់​ជាង​អ្នក​ប្រមូល​សំរាម​ឆ្ងាយ​ណាស់ ។ គ្រោះថ្នាក់​របស់​អ្នក​លើក​សំរាម ដាក់​ឡាន គឺ​ត្រូវ​ប៉ះពាល់​នឹង​សំរាម​ឬ​ស្បោង​សំរាម​ដោយ​ផ្ទាល់​ដៃ ។ ជា​ទូទៅ​សំរាម​ដែល​ពលរដ្ឋ​បោះចោល​ជា​កាក​សំណល់​រឹង និង​រាវ​គ្រប់​ប្រភេទ មាន​សំណល់​ផ្ទះបាយ​របស់របរ​ផ្សេង​ៗ មាន​ខោ​ទឹកនោម ខោ​លាមក របស់​ទារក និង​មនុស្ស ហើយ​ក៏​មាន​ដែល​ខ្មោច​ឆ្កែ ខ្មោ​ឆ្មា ជាដើម​នោះ ។

លោក​ណុ​ប បាន​កត់​សម្គាល់ថា សំរាម​ខ្លះ​ពលរដ្ឋ​មិន​បាន​ទុកដាក់​វេច​ខ្ចប់ កាក​សំណល់​របស់​ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ ។ «​ទោះ​វា​ជា​ប្រភេទ​សំរាម​អ្វី​ក៏​ដោយ​ខ្ញុំ​កាន់​វា​ដោយ​ពេញ​ៗ​ដៃ ។ វា​មាន​ក្លិន​មិនល្អ ពី​ដំបូង​ៗ​ខ្ញុំ​ចង់​ក្អួត​តែ​យូរ​ទៅ​បាន​ស៊ាំ​ទៅ​ហើយ «​លោក ឈឿ​ង ណុ​ប បាន​និយាយ​ទាំង​ទឹកមុខ​ស្ងួត ។ លោក​បន្ថែម​ថា ជា​ទម្លាប់​លោក​ចេញ​ប្រមូល​សំរាម​ពេល​ម៉ោង​ជិត​ភ្លឺ ហើយ​ពេល​ខ្លះ​ពេល​កណ្តាល​យប់​តាម វេន ឈ្លាស់​គ្នា ។ លោក ឈឿ​ង ណុ​ប មានកូន​៥​នាក់​ក្នុង​បន្ទុក ។ លោក​ធ្វើការ​ដំបូង​បាន​ប្រាក់ខែ​២៥​ម៉ឺន​រៀល ១០​ឆ្នាំ​ក្រោយមក​នៅ​ពេល​នេះ​លោក​ទទួល​បាន​ប្រាក់ខែ​៦០​ម៉ឺន​រៀល ស្មើ​១៥០​ដុល្លារ​ក្នុង​មួយ​ខែ ។

អ្នក​ប្រមូល​សំរាម​រូប​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្រៅពី​ប្រឈម​ក្លិនស្អុយ ដែល​សំរាម​អាច​ជា​ប្រភព​មេរោគ​ផង​នោះ ពេល​ខ្លះ​អាច​មាន​គ្រោះថ្នាក់​ដោយសារ​អំបែង​ដប ដែក ដែល​នៅ​ក្នុង​សំរាម​ទៀត​ផង ។ «​យើង​ប្រើ​ដៃ​ទៅ​ប្រមូល កើប​សំរាម ពេល​ខ្លះ​បាន​មុត នឹង​អំបែង​ដប ទៀត​» និយាយ​ដល់​ចំនុច​នេះ លោក ឈឿ​ង ណុ​ប​បាន​បង្ហាញ​ដៃ​របស់​គាត់ ហើយ​បាន​និយាយ​ថា “​មុត​ដល់​ថ្នាក់​សោះ​សាច់​ហើយ​» ។ ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​បាន​បោះចោល​សំរាម រាវ រឹង ក្នុង​មួយ​ថ្ងៃ​ប្រមាណ​៣​ពាន់​តោន ។

បុគ្គលិក​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី បាន​ធ្វើ​កូដកម្ម​តាំងពី​ថ្ងៃ​ទី​២ តុលា​មក ដើម្បី​ទាមទារ​អត្ថប្រយោជន៍​ការងារ ដោយ​ពួក​គាត់​បារម្ភ​ថា នៅ​ពេល​រាជធានី​ភ្នំពេញ​ធ្វើការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ប្រមូល​សំរាម​ថ្មី ដែល​អាច​មាន​ក្រុមហ៊ុន​លើស​ពី​១ នៅ​ចុងខែ​តុលា​នេះ ធ្វើ​ឲ្យ​ពួក​គាត់​បង់ប្រាក់​អត្ថប្រយោជន៍​នានា ពិសេស​ប្រាក់​អតីតភាព​កា​ងារ​នោះ ។

ការ​មិន​ចេញ​ប្រមូល​សំរាម​របស់​បុគ្គលិក​ស៊ិ​ន​ទ្រី បាន​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​ពោល​ពេញ​ដោយ​សំរាម មាន​ក្លិនស្អុយ រុយ​រោម សឹង​គ្រប់​ទិស​ទៅ ។ មាន​ពលរដ្ឋ​ខ្លះ នៅ​ពេល​សំរាម​នៅផ្ទះ​របស់​ខ្លួន​ធុំ​ក្លឹ​ន​ស្អុយ នៅ​ពេល​ឃើញ​ទី​សាធារណ​មាន​សុទ្ធតែ​សំរាម ក៍​បា​នឹកឃើញ​ដល់​អ្នក​ប្រមូល​សំរាម ដែល​មួយ​ថ្ងៃ​ៗ ពួក​គាត់​នៅ​ជាមួយ​កាក​សំណល់​ដែល​គេ​បោះចោល​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ