ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ស្មើ​ជាមួយ​ព័រ​ទុ​យ​ហ្គា​ល់​ ប៉ុន្តែ Mbappé ជា​អ្នក​សប្បាយ​ចិត្តខ្លាំង​ជាងគេ​បំផុត

3 ឆ្នាំ មុន

បារាំង ៖ កីឡាករ Kylian Mbappé ខ្សែប្រយុទ្ធ​កំពូល​ល្បឿន​របស់​ក្រុម PSG បាន​ធ្វើការ​បង្ហោះ​រូបភាព​មួយ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន ក្រោយ​បញ្ចប់​ការ​ប្រកួត ដែល​ក្រុម​ជម្រើសជាតិ​បារាំង…

បារាំង ៖ កីឡាករ Kylian Mbappé ខ្សែប្រយុទ្ធ​កំពូល​ល្បឿន​របស់​ក្រុម PSG បាន​ធ្វើការ​បង្ហោះ​រូបភាព​មួយ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន ក្រោយ​បញ្ចប់​ការ​ប្រកួត ដែល​ក្រុម​ជម្រើសជាតិ​បារាំង បាន​ត្រឹម​ស្មើ ០-០ ជាមួយ​ក្រុម​ភ្ញៀវ​ព័រ​ទុ​យ​ហ្គា​ល់​ក្នុង​ពានរង្វាន់ Nations League កាលពី​យប់មិញ​។

បើ​ទោះ​មិន​អាច​ជួយ​ប្រទេស​ខ្លួន​យក ៣​ពិន្ទុ​ពី​ជំនួប​មួយ​នេះ​ក៏​ពិតមែន ប៉ុន្តែ​ខ្សែប្រយុទ្ធ​បារាំង​វ័យ ២១​ឆ្នាំ​រូប​នេះ បាន​បង្ហោះ​រូបភាព​គេ​ជាមួយ​និមិត្តរូប​របស់​ខ្លួន​តាំងពី​នៅ​កុមា​រភាព គឺ​កីឡាករ Cristiano Ronaldo ចំនួន ២​សន្លឹក​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Instagram របស់​ខ្លួន ដោយ​ភ្ជាប់​ជាមួយ​ចំណង​ថា «Idol»​។

ក្រោយ​ការ​បង្ហោះ​មិន​បាន​ប៉ុន្មាន​ផង គេ​ឃើញ​វត្តមាន​របស់ C.Ronaldo បាន​ចូល​មក​បញ្ចេញមតិ​លើ​រូបភាព​នោះ ជាមួយ​រូប​កណ្តាប់ដៃ រួម​ទាំង​បាន​ចែករំលែក​រូបភាព​នោះ​ទៅ​ក្នុង History គណនី​របស់​ខ្លួន​ផង​ដែរ​។ ខណៈ​ដែល​រូបភាព​នោះ មាន​អ្នក​ចុច Like រហូត​ដល់​ជិត​៥​លាន​នាក់ និង​មានការ​បញ្ចេញមតិ​ជា​ច្រើន​ម៉ឺន​នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ