ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nokia គ្រោង​ផលិត​ទូរស័ព្ទ​វិញ​នៅ​ឆ្នាំ​ក្រោយ

8 ឆ្នាំ មុន

យោង​តាម​គេហទំព័រ Re/Code ចេញ​ផ្សា​កាលពី​ថ្ងៃ​ទី​២០ មេ​សា ២០១៥ ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ Nokia នឹង​ងាក​មក​ផលិត​ស្មា​ត​ហ្វូ​ន​វិញ​នៅ​ឆ្នាំ​២០១៦ ក្រោយ​ពី​លក់​អាជ្ញាប័ណ្ណ​ទៅ

យោង​តាម​គេហទំព័រ Re/Code ចេញ​ផ្សា​កាលពី​ថ្ងៃ​ទី​២០ មេ​សា ២០១៥ ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ Nokia នឹង​ងាក​មក​ផលិត​ស្មា​ត​ហ្វូ​ន​វិញ​នៅ​ឆ្នាំ​២០១៦ ក្រោយ​ពី​លក់​អាជ្ញាប័ណ្ណ​ទៅ​ឱ្យ​ក្រុមហ៊ុន Microsoft ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ៧,១៧​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៣ ។

ក្រុមហ៊ុន Nokia ឱ្យ​ដឹង​ថា ខ្លួន​នឹង​ជ្រៀតចូល​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ជា​ថ្មី​ម្តងទៀត តែ​ក្នុង​លក្ខខណ្ឌ​មួយ​ស្ងប់ស្ងាត់ ។ ការ​វិល​ចូល​ក្នុង​សមរភូមិ​ប្រកួតប្រជែង​ស្មា​ត​ហ្វូ​ន​នេះ​ក្រុមហ៊ុន Nokia ត្រូវ​ពឹងផ្អែក​លើ​ក្រុមហ៊ុន​ដទៃ​ផ្សេង​ទៀត​ឱ្យ​គ្រប់គ្រង​ការ​ផលិត និង​ចែកចាយ​ទីផ្សារ​ផង​ដែរ ពោល​គឺ​ក្រុមហ៊ុន Nokia មិន​អាច​ចេញ​មុខ​ផលិត​ដោយ​ខ្លួនឯង​បាន​ទេ ព្រោះ​កំពុង​ស្ថិត​ក្នុង​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន Microsoft ។ នៅ​ដើមឆ្នាំ​២០១៥ Nokia បាន​បញ្ចេញ N1 ដែល​ជា​ប្រភេទ Tablet ស៊េរី​ដំបូង​គេ​បង្អស់​របស់​ក្រុមហ៊ុន ហើយ​លក់ដាច់​យ៉ាង​ខ្លាំង​នៅ​ចិន ៕