ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​របៀប​ដោះ​កៅអី​មុខ​រថយន្ត Chevrolet

8 ឆ្នាំ មុន

កៅអី​គឺជា​ផ្នែក​មួយ​ដែល​នាំ​មក​នូវ​ផាសុកភាព​ក្នុង​ការ​បើកបរ និង​ការ​ជិះ​ក្នុង​រថយន្ត​ពិសេស​កៅអី​មុខ​ដែល​ជា​ទូទៅ​គេ​តែង​ប្រើប្រាស់​វា​ជា​រឿយ​ៗ និង​ច្រើន​ជាងគេ ។ ដូចនេះ​សូម​ណែនាំ​ពី​វិធី​ដោះ​

កៅអី​គឺជា​ផ្នែក​មួយ​ដែល​នាំ​មក​នូវ​ផាសុកភាព​ក្នុង​ការ​បើកបរ និង​ការ​ជិះ​ក្នុង​រថយន្ត​ពិសេស​កៅអី​មុខ​ដែល​ជា​ទូទៅ​គេ​តែង​ប្រើប្រាស់​វា​ជា​រឿយ​ៗ និង​ច្រើន​ជាងគេ ។ ដូចនេះ​សូម​ណែនាំ​ពី​វិធី​ដោះ​កៅអី​មុខ​របស់​រថយន្ត Chevrolet Suburban ដូច​តទៅ​៖

១-​បើកទ្វារ​មុខ​រថយន្ត​ឱ្យ​ចំហ​ធំ​បន្តិច ។ ធ្វើ​បែប​នេះ​ដើម្បី​ប្រាកដ​ថា អ្នក​អាច​មាន​ទីធ្លា​គ្រប់គ្រាន់​ក្នុង​ការ​ដោះ​យក​កៅអី​ចេញពី​រថយន្ត​បាន ។

២-​រំកិល​កៅអី​អ្នកបើកបរ​ឆ្ពោះទៅ​មុខ​ដើម្បី​ឱ្យ​ផុត​គន្លឹះ​ឬ​ង៉ាំ​ខាំ​ជាប់​កៅអី ឬ​ក៏​ងាយ​មើលឃើញ​ប៊ូ​ទ្បុ​ង​មួល​ភ្ជាប់​របស់​វា ។ បន្ទាប់​មក​មួល​ដោះ​ក្បាល​ខ្ចៅ​ទាំងនោះ​ចេញ ។

៣-​រំកិល​កៅអី​នោះ​ទៅ​ក្រោយ​វិញ​ដោយ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​អ្នក​ដោះ​ខ្ចៅ​វា​ចេញ​រួចរាល់​ហើយ​នោះ ។ ពេល​មើលទៅ​ឃើញ​ថា វា​មាន​ទីធ្លា​គ្រប់គ្រាន់​និង​អាច​មួល​ដោះ​ខ្ចៅ​មុខ​ចេញ​ហើយ​នោះ តម​ក​ទៀត​មួល​ដោះ​វា​ចេញ​តែ​ម្តង ។

៤-​ផ្អៀង​ឬ​កាច់​កៅអី​ទៅ​ក្រោយ ហើយ​ផ្តាច់​ខ្សែ​សម្រាប់​គ្រប់គ្រង​ឬ​ពាក់ព័ន្ធ​នឹង​កៅអី​មុខនោះ ។ ប្រសិនជា​រថយន្ត​អ្នកមាន​បំពាក់​មក​ជាមួយ​ដោយ​ពោង​ខ្យល់​ការពារ​ការ​ប៉ះទង្គិច​ពី​ផ្នែក​ចំហៀង​នោះ ត្រូវ​ធានា​ថា ខ្សែ​អវិជ្ជមាន​ត្រូវ​បាន​ផ្តាច់​ចរន្ត​ពី​អា​គុយ​រួច​ស្រេច​ហើយ យ៉ាង​ហោច​ណាស់​១៥​នាទី​កន្លង​ផុត​ទៅ មុន​នឹង​ធ្វើការ​ដោះ​កៅអី​មុខ​នោះ​ចេញ ។

៥-​ចាប់​កញ្ឆក់​កៅអី​នោះ​ដោយ​ដៃ​ម្ខាង​កាន់​ខ្នើយ​កៅអី និង​ម្ខាង​ទៀត​កាន់​ក្រោម​កៅអី​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​លើក​វា​ថ្នម​ៗ ។

៦-​គ​ម្បី​អនុវត្ត​តាម​ប៉ុន្មាន​លក្ខខណ្ឌ​ខាងលើ​នេះ ប្រសិនជា​លោក​អ្នកធ្វើការ​ដោះ​យក​កៅអី​មុខ​របស់​អ្នកដំណើរ​ចេញពី​រថយន្ត ៕