ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​លាង​សម្អាត​ផ្នែក​ខាងក្នុង​របាំងភក់​រថយន្ត​ឱ្យ​ដូច​បំណង

8 ឆ្នាំ មុន

ផ្នែក​ខាងក្នុង​របាំងភក់​រថយន្ត គឺជា​តំបន់​ដែល​ម្ចាស់​រថយន្ត​ភាគច្រើន​អាច​មើល​រំលង​វា​ដែល​ជា​កត្តា​នាំ​ឱ្យ​កម្ទេចធូលី​ប្រមូលផ្តុំ​កកកុញ​នៅ​ទីនោះ​រហូត​នាំ​គុណវិបត្តិ​ក៏​ដូច​ជា​បាត់បង់​សោភ័ណ

ផ្នែក​ខាងក្នុង​របាំងភក់​រថយន្ត គឺជា​តំបន់​ដែល​ម្ចាស់​រថយន្ត​ភាគច្រើន​អាច​មើល​រំលង​វា​ដែល​ជា​កត្តា​នាំ​ឱ្យ​កម្ទេចធូលី​ប្រមូលផ្តុំ​កកកុញ​នៅ​ទីនោះ​រហូត​នាំ​គុណវិបត្តិ​ក៏​ដូច​ជា​បាត់បង់​សោភ័ណ​ភាព​ដល់​រថយន្ត ។ ដោយ​មើលឃើញ​ពី​ភាព​អវិជ្ជមាន​ទាំងនេះ សូម​លើកយក​នូវ​វិធី​លាង​សម្អាត​ផ្នែក​ខាងក្នុង​របាំងភក់​រថយន្ត​ដូច​តទៅ​៖

១-​ចត​រថយន្ត​ក្នុង​តំបន់​ដែល​មាន​ម្លប់ ហើយ​ទុក​វា​ឱ្យ​ត្រជាក់​ឬ​ចុះ​កម្តៅ​បន្តិច​សិន ។ ការ​លាង​សម្អាត​រថយន្ត​នៅ​ពេល​វា​មាន​កម្តៅ​ឧណ្ហ​ៗ​អាច​នាំ​ឱ្យ​បំផ្លិចបំផ្លាញ​ទៅ​នឹង​តំបន់​បរិវេណ​ជុំវិញ​រង្វង់​កង់ ។

២-​បាញ់​ទឹក​ចូល​ក្នុង​រង្វង់​កង់​រថយន្ត​និង​បរិវេណ​ផ្នែក​ខាងក្រៅ​ជាមួយនឹង​សម្ពាធ​នៃ​កម្លាំង​ទឹក​បាញ់​មក​ខ្លាំង ដែល​ចេញពី​ក្បាល​ទុយោ ។ អនុវត្ត​បែប​នេះ​នឹង​ជម្រះ​នូវ​ធូលី និង​កាក​សំណល់​ផ្សេង​ៗ​ចេញពី​ប្លុក​នោះ​បាន​យ៉ាង​ស្អាត ហើយ​វា​ថែម​ទាំង​ការពារ​នូវ​សាច់​ថ្នាំ​រថយន្ត​ពីសារ​ធាតុគីមី​នៅ​តំបន់​នោះ​ទៀត​ផង​។

៣-​បាញ់​សម្អាត​ផ្ទៃ​ខាងក្រៅ​នៃ​រង្វង់​កង់​ជាមួយនឹង​ឧបករណ៍​លាង​សម្អាត ឬ​ជម្រះ​ជាតិ​គីមី​ដែល​កកើត​នៅ​តំបន់​នោះ ។

៤-​ពាក់​ស្រោមដៃ​កៅស៊ូ​ធ្វើការ​លាង​សម្អាត ដោយ​ដាក់​ឧបករណ៍​នោះ​បាញ់​សម្អាត​នៅ​ប្លុក​របាំងភក់ និង​ប្រើប្រាស់​អេ​ប៉ុង​ជំនួយ​ផង​ដែរ ។

៥-​ដាក់​ឧបករណ៍​លាង​សម្អាត ឬ​បាញ់​ទឹក​ទុក​ចោល​ក្នុង​តំបន់​របាំងភក់​ប្រមាណ​ជា​៥​ទៅ​១០​នាទី ។

៦-​បាញ់​ទឹក​នៅ​របាំងភក់ និង​ទីតាំង​ជុំវិញ​នោះ​លាង​សម្អាត​តែ​ម្តង ដើម្បី​ជម្រះ​កាក​សំណល់​ដែល​នៅ​សេសសល់​ជា​ការ​ស្រេច ៕