ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួបកំណើត​ស្រីស្អាត ហេង កែវ​នី​តា ឆ្នាំ​នេះអធិកអធម​ណាស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពិធីការិនី​ស្រី​ដ៏​មាន​ប្រជាប្រិយ​មួយ ដែល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ កញ្ញា ហេង កែវ​នី​តា តែងតែ​ទទួល​បានការ​ការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់មហាជន ចំណែកឯរូបសម្រស់ទៀតសោតគឺនៅតែស្រស់ស្អាតក្មេងជាងវ័យតែម្តង ។ ពិធីការិនីស្រស់ប្រិយមិត្តរូបនេះ…

រាជធានី​ភ្នំពេញ​៖ ពិធីការិនី​ស្រី​ដ៏​មាន​ប្រជាប្រិយ​មួយ ដែល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ កញ្ញា ហេង កែវ​នី​តា តែងតែ​ទទួល​បានការ​ការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់មហាជន ចំណែកឯរូបសម្រស់ទៀតសោតគឺនៅតែស្រស់ស្អាតក្មេងជាងវ័យតែម្តង ។


ពិធីការិនីស្រស់ប្រិយមិត្តរូបនេះ ក្រៅពីភាពល្បីល្បាញក្នុងពិភពសិល្បៈ នាងក៏ជាមនុស្សស្រីដែលរាក់ទាក់និងរួសរាយគួរឲ្យស្រលាញ់ ហេតុដូច្នេះហើយទើប កញ្ញា ហេង កែវ​នី​តា សំបូរអ្នកគាំទ្រនិងមានមិត្តភាពជាមួយអ្នកសិល្បៈជាច្រើន ។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ឃើញ​ថា តារា​ស្រី​រូប​នេះ មាន​មិត្តភក្ដិ​ស្និទ្ធស្នាល និង​អ្នកសិល្បៈ​រួម​អាជីព​ទាំង​រៀម​ច្បង​ជា​ច្រើនរូប ​មានដូចជា អ្នក​នាង សុខ សោ​ម៉ា​វ​ត្តី អ្នក​នាង ស៊ឹ​ម សូលី​កា លោក យឹ​ម ណា​រ៉ា កញ្ញា ណា សា​ឌី បាន​នាំ​គ្នា​រៀបចំ​កម្មវិធី ពញ្ញាក់​អារម្មណ៍​របស់ ហេង កែវ​នី​តា នៅ​មុខ​ថ្ងៃកំណើត យ៉ាង​សប្បាយ​រីករាយ​តែ​ម្តង​។


ដោយនៅ​ក្នុង​នោះ​មហាជន​សង្កេត​ឃើញ​ថា ក្រៅពីទទួលបាននូវការ​បង្ក​បរិយាកាស​សប្បាយ​រី​រាក​យ​នោះ តារា​ស្រី​រូប​នេះក៏​ទទួល​បានការ​ជូនពរ​ជា​ច្រើន ពី​សំណាក់​អ្នក​ចូល​រូ​ម ជា​ពិសេស​កាដូ​របស់​មាន​តម្លៃ ជាមួយនឹង​បាច់ផ្កា​ជា​ច្រើន និង​ទទួល​បាន​លុយ​មួយ​បាច់​ធំ​ផង​ដែរ​។


យ៉ាងណាមិញ បើ​ទោះបីជា​ថ្ងៃ​ខួបកំណើត​មិន​ទាន់​ឈាន​ចូល​មក​ដល់ រូប​នាង​ទទួល​បានការ surprise យ៉ាងច្រើន​ដល់​ថ្នាក់​នឹង​ទៅ​ហើយ​ទំ​រាំ​តែ​ដល់​ថ្ងៃ​ទៀត​នោះ នេះ​ក៏​ព្រោះតែ​ពិធី​ការិនី​ស្រី​រូប​នេះ នៅ​ក្នុង​សិល្បៈ​ទទួល​បានការ​ស្រលាញ់​រាប់អាន​ច្រើន ពី​អ្នក​រួម​អាជីព ៕

កែសម្រួលដោយ