ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ ស្ថានភាព​​ទឹកជន់លិច​ដូចជា​ទឹក​ស្ទឹង​ក្នុង​ខណ្ឌ​​២ (វីដេអូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមនាព្រឹកថ្ងៃទី​១២ តុលា ​ឆ្នាំ​២០២០ នេះ​បាន​ឱ្យ​ដឹង​ថា ​នៅ​ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាក្តីខ្មែរក្រហម ស្ថិត​ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣…

​​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមនាព្រឹកថ្ងៃទី​១២ តុលា ​ឆ្នាំ​២០២០ នេះ​បាន​ឱ្យ​ដឹង​ថា ​នៅ​ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាក្តីខ្មែរក្រហម ស្ថិត​ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ​​គេសង្កេតឃើញ​ថា មានការ​ជន់លិច​​ប្រមាណជា​កន្លះ​ខែ​មកហើយ ​មិនទាន់ស្រកនៅឡើយទេ​ ខណៈ​មានភ្លៀង​ធ្លាក់​​កាលពី​ថ្ងៃទី​១១ តុលា ឆ្នាំ​២០២០ ធ្វើ​ឱ្យ​ចំណុចខាងលើនេះមានការជន់លិច​កាន់តែ​ខ្លាំង ។​

តាមសេចក្តីការណ៍បាន​បន្ត​ថា ទឹកភ្លៀង​បានជន់លិច​​​តាម​ផ្លូវជាតិលេខ​​​៤ មានចម្ងាយ​ប្រមាណ​ជា​​ង​​២គីឡូម៉ែត្រ គឺ​លិច​ចាប់ពីម្តុំមុខ​ផ្សារកំបូល សង្កាត់​កំបូល​ ខណ្ឌកំបូល​ រហូត​ដល់​ភូមិ​កន្ទោក​ជើង សង្កាត់កន្ទោក ខណ្ឌ​កំបូល ដោយគេសង្កេតឃើញ​ថា ការជន់​លិច​នៅ​ចំណុចទាំង​នេះ​មើលទៅ​ដូចជា​ទឹកស្ទឹងទៅហើយ ។​

តាមសេចក្តីរាយការណ៍បានបន្តទៀត​ថា ដោយឡែកនៅ​​តាម​ផ្លូវ​បេតុងផ្សេងៗ និង​តាមភូមិ-សង្កាត់​ក្នុង​ខណ្ឌ​កំបូល និង​ខណ្ឌពោធិសែនជ័យ​ ​ដែលមិនធ្លាប់​មានការ​ជន់​លិច​ពីមុនមក​​​ ត្រូវបាន​ទឹកជន់លិចស្ទើរគ្រប់ទីកន្លែង ​បន្ទាប់ពីមានភ្លៀង​ធ្លាក់​កាលពី​វេលាម៉ោង​​ជាង​២រសៀលរហូត​ដល់​យប់​ថ្ងៃទី​​​​​​១១ តុលា កន្លងមកនេះ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ