ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង្គ្រោះ​ពលករ​ខ្មែរ​ពី​ទឹក​ដី​​ថៃ​ដែល​​ឆ្លង​អូរ​ព្រំដែន​​មិន​​រួច

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ កម្លាំង​យោធភូមិ​ទី​៥ជួរ​មុខ​បាន​និង​កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​ជួយ​ចម្លង​ពលរដ្ឋ​ខ្មែរ​រាប់​សិប​នាក់ ដែល​ឆ្លង​ដែន​ទៅ​ធ្វើ​​ការ​ ដោយ​ខុសច្បាប់​ក្នុង​ទឹកដី​ប្រទេស​ថៃ ហើយ​ឆ្លង​អូរ​ព្រំដែន​មិន​រួច​ ពេល​វិល​ត្រប់​ចូល​មក​កាន់​ប្រទេស​កំណើត​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ តុលា​នេះ…

ខេត្តបាត់ដំបង​ ៖ កម្លាំង​យោធភូមិ​ទី​៥ជួរ​មុខ​បាន​និង​កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​ជួយ​ចម្លង​ពលរដ្ឋ​ខ្មែរ​រាប់​សិប​នាក់ ដែល​ឆ្លង​ដែន​ទៅ​ធ្វើ​​ការ​ ដោយ​ខុសច្បាប់​ក្នុង​ទឹកដី​ប្រទេស​ថៃ ហើយ​ឆ្លង​អូរ​ព្រំដែន​មិន​រួច​ ពេល​វិល​ត្រប់​ចូល​មក​កាន់​ប្រទេស​កំណើត​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ តុលា​នេះ តាម​ច្រករបៀង​មួយ​កន្លែង ត្រង់​ចំណុច​ភូមិ​គីឡូ​១៣ ឃុំ​សន្តិ​ភាព ស្រុក​សំពៅ​លូន​។

នេះ​បើ​តាម​ការ​ផ្ដល់​ព័​ត៌មាន​បឋម​ពី​មន្ត្រី​យោធភូមិ​ភាគ​ទី​៥ ដែល​កំពុងធ្វើការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​។ មន្ត្រី​យោធា​បាន​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិ​បត្តិការ​ជួយ​សង្គ្រោះ​នោះ ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​យ៍​​ទោ ច័ន្ទ រ​ដ្ឋា មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ ទ​ទូល​បន្ទុក​ការងារ​ព្រំដែន​។

បើ​តាម​ប្រភព​ដដែល​បាន​ប្រាប់​ថា ពលករ​ខ្មែរ​មាន​ប្រុស មាន​ស្រី​ទាំងនោះ មាន​រាប់​សិប​នាក់ដែល​បាន​លួច​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ទឹក​ថៃ ដោយ​គ្មាន​ច្បាប់ លុះដល់​ថ្ងៃ​វិល​ត្រឡប់​មក​ស្រុក​វិញ ក៏​ជួបនឹង​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​ហក់​ឡើង​ខ្លាំង​តាម​អូរ​ព្រំដែន ទើប​មិន​អាច​ឆ្លង​រួច​ជាប់​គាំង​នៅ​ត្រើយម្ខាង នៃ​ទឹកដី​ថៃ ហើយ​ត្រូវ​បាន​កម្លាំង​យោធភូមិ​ភាគ​ទី​៥ ជួរ​មុខ​រក​វិធី​ជួយ​សង្គ្រោះ​បាន​ដោយ​សុ​វត្តិភាព​ជា​បន្តបន្ទាប់​។

គិត​ត្រឹម​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​នេះ បើ​តាម​មន្ត្រី​ផ្នែក​ព័​ត៌​​មាន នៃ​យោធភូមិ​ភាគ​ទី​៥ បាន​ឲ្យ​ដឹង​ថា កម្លាំងយោធា បាន​ជួយ​ចម្លង​ពលករ​ខ្មែរ​ដែល​ជាប់​គាំង​ទាំងនោះ បាន​ចំនួន​២០​នាក់​ហើយ តែ​នៅ​រាប់​សិប​នាក់​ទៀត មិន​ទាន់​អាច​ឆ្លង​រួច ព្រោះ​ទឹកអូរ​ព្រំដែន​កំពុង​ជោ​ជន់​ខ្លាំង​នៅឡើយ​។ ប៉ុន្តែ​មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ពលករ​ខ្មែរ​ដែល​នៅ​សេសសល់​ជាប់​គាំង​នៅ​ត្រើយម្ខាង នៃ​ទឹកដី​ថៃ ពេល​នេះ​លោក​ឧត្តម​សេនី​យ៏​ទៅ ច័ន្ទ រ​ដ្ឋា កំពុង​ទំនាក់ទំនង​ទៅ​ខាង​សមត្ថកិច្ច​ថៃ ដើម្បី​សុំ​ជួ​យស​ម្រូ​ល​ឲ្យ​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ទាំងនោះ ចេញ​តាម​ច្រក​អន្តរជាតិ « ភ្នំ​ដី​» ស្រុក​សំ​លូនវិញ​។

ពាក់ព័ន្ធ​នឹង​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់ កំពុង​ជាប់​គាំង​នៅ​ទឹកដី​ថៃ ដោយសារ​ជំនន់​ទឹកភ្លៀង​តាម​អូរ​ព្រំដែន​ខាងលើ​នេះ បើ​តាម​ប្រភព​ព័​ត៏​មាន​ថា ក្រុម​ពលរដ្ឋ​ខ្មែរ​ទាំងនោះ បាន​លួច​ឆ្លង​ដែន​ចេញ​ទៅ​ធ្វើការ​នៅ​ទឹកដី​ថៃ តាម​ច្រករបៀង​នានា តាំងពី​អំឡុង​មិន​ទាន់​មាន​ទឹកជំនន់​តាម​អូរ​ព្រំដែន ដោយ​មានការ​ឃុំ​ឃិ​ត​ពី​មន្ត្រី​ការពារ​ព្រំដែន ប្រចាំ​តាម​ច្រករបៀង​ទាំងនោះ​។

ប៉ុន្តែ​ពេល​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ តាម​ច្រករបៀង​ដដែល​នេះ ឆ្លង​អូរ​ព្រំដែន​មិន​រួច ស្រាប់តែ​បាត់​មុខមន្ត្រី​ការពារ​ច្រករបៀង​ទាំងនោះ​អស់ បែរជា​លេចមុខ​កម្លាំង​យោធភូមិ​ភាគ​ទី​៥ ចុះ​អន្តរា​គម​ន៏​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ទៅ​វិញ ? ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ពេល​នេះ​កម្លាំង​យោធភូមិ​ភាគ​ទី​៥ កំពុង​ព្យាយាម​រក​វិធី​ដោះស្រាយ​ជាមួយ​ភាគី​ថៃ ដើម្បី​ជួយ​អន្តរា​គម​ន៏​ជួយ​រំដោះ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ ដោយ​សុវត្ថិភាព​។

អត្ថបទសរសេរ ដោយ