ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG G4 នឹង​មិន​អាច​លក់ដាច់​ជាង G3 ទេ

8 ឆ្នាំ មុន

ស្មា​ត​ហ្វូ​ន​ស៊េរី​ចុង​ក្រោយ​របស់​ក្រុមហ៊ុន LG គឺ LG G4 នឹង​លេច​រូបរាង​នៅ​ថ្ងៃ​ទី​២៨ មេ​សា ២០១៥ ជាមួយ​ក្តី​សង្ឃឹមថា នឹង​អាច​ដណ្តើម​ទីផ្សារ​ស្មា​ត​ហ្វូ​ន​បាន​យ៉ាង​ងាយ តែ​ទោះជា​យ៉ាងណា​ក៏​

ស្មា​ត​ហ្វូ​ន​ស៊េរី​ចុង​ក្រោយ​របស់​ក្រុមហ៊ុន LG គឺ LG G4 នឹង​លេច​រូបរាង​នៅ​ថ្ងៃ​ទី​២៨ មេ​សា ២០១៥ ជាមួយ​ក្តី​សង្ឃឹមថា នឹង​អាច​ដណ្តើម​ទីផ្សារ​ស្មា​ត​ហ្វូ​ន​បាន​យ៉ាង​ងាយ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​អ្នកវិភាគ​ក្រុមហ៊ុន​វិនិយោគ និង​សន្តិសុខ IBK មាន​មូលដ្ឋាន​ក្នុង​ក្នុង​ទីក្រុង​ស៊េ​អូ​ល ព្យាករ​ថា LG G4 នឹង​មិន​អាច​វ៉ា​ដាច់ LG G3 ទេ ។ LG G3 គិត​ចាប់តាំងពី​ថ្ងៃ​ដាក់​លក់​កាលពី​ខែឧសភា ២០១៤ រហូត​មក​ទល់​ពេល​នេះ​គឺ​លក់​បាន​១០​លាន​គ្រឿង​ទៅ​កាន់​ទីផ្សារ​ពិភពលោក ។

លក្ខណៈ​ពិសេស LG G4 ទំហំ​៥.៥​អីុ​ញ អេ​ក្រង់​ប្រភេទ True HD-IPS + LCD ។ RAM ៣​ជី​ហ្គា​បៃ CPU Quad-Core ល្បឿន​១.២​ជី​ហ្គា​ហឺត ។ កាមេរ៉ា​មុខ​៨​មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​១៦​មេ​ហ្កា​ភិ​ច​ស៊ែ​ល ។

ស្មា​ត​ហ្វូ​ន LG G4 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រត្តិបត្តិការ Android OS Lollipop 5.0 និង​ថាមពល​ថ្ម​៣០០០​មី​ល្លី​អំពែ ។ ពេល​បណ្តោះអាសន្ន​នេះ​ពុំ​មាន​ព័ត៌មាន​អះអាង​បញ្ជាក់​ពី​តម្លៃ​នោះ​ទេ តែ​ស្មា​ត​ហ្វូ​ន​ជំនាន់​មុន LG G3 មាន​តម្លៃ​២៨១​ដុល្លារ ៕