ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​យ៉ៃ​ឆ្លើយឆ្លង​គ្នា​ជុំវិញ​រឿង​ក្តាម​ស្ងោរ​ផ្អើល​ពេញ​ផ្សា​រលើ ទីបំផុត​អ្នក​ស្ងោរ​ក្តាម​ចេញ​មុខ​តប​បែប​នេះ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ថ្មី​ៗ​នេះ​មានការ​ចែកចាយ​នូវ​វី​ដេ​អូ​ឃ្លី​ប​មួយ​ដែល​អតិថិជន​មួយ​រូប​បាន​ទិញ​ក្តាម​ញី​ទាំងអស់ ហើយ​យក​ទៅ​ស្រុះ ដឹង​អី​ស្រាប់តែ​ក្តាម​ញី​ប្រែកាយ​ក្លាយទៅជា​ក្តាម​ឈ្មោល រហូត​ម្ចាស់​ក្តាម​ខឹង​ចិត្ត​ពេក​មក​តវ៉ា​ឈ្លោះ​គ្នា​ផ្អើល​ផ្សា​រលើ នៅ​ខេត្ត​ព្រះ​សីហ​នុ ។ ក្រោយ​ការ​ភ្ញាក់ផ្អើល និង​មានការ​ចែកចាយ​ចង់​ផ្ទុះ​បណ្តាញ​សង្គម​ដោយ​អ្នកខ្លះ​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ ថ្មី​ៗ​នេះ​មានការ​ចែកចាយ​នូវ​វី​ដេ​អូ​ឃ្លី​ប​មួយ​ដែល​អតិថិជន​មួយ​រូប​បាន​ទិញ​ក្តាម​ញី​ទាំងអស់ ហើយ​យក​ទៅ​ស្រុះ ដឹង​អី​ស្រាប់តែ​ក្តាម​ញី​ប្រែកាយ​ក្លាយទៅជា​ក្តាម​ឈ្មោល រហូត​ម្ចាស់​ក្តាម​ខឹង​ចិត្ត​ពេក​មក​តវ៉ា​ឈ្លោះ​គ្នា​ផ្អើល​ផ្សា​រលើ នៅ​ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​ការ​ភ្ញាក់ផ្អើល និង​មានការ​ចែកចាយ​ចង់​ផ្ទុះ​បណ្តាញ​សង្គម​ដោយ​អ្នកខ្លះ​ថា អ្នក​ស្ងោរ​ក្តាម​បន្លំ​ដាក់​ក្តាម​អន់​ៗ​ឲ្យ​គេ​វិញ ពេល​នេះ​ស្ត្រី​ដែល​ជា​អាជីវករ​រកស៊ី​លក់​ក្តាម​នៅ​ផ្សា​រលើ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​មក​បកស្រាយ និង​ច្រានចោល​ទាំងឡាយ​ចំពោះ​ការ​ចោទប្រកាន់​របស់​អតិថិជន ដែល​បាន​ចោទ​គាត់​ថា បាន​លួច​ប្តូរ​ក្តាម​អន់​ៗ​នៅ​ពេល​ដែល​អ្នកទិញ​ទុក​ឲ្យ​ស្រុះ​។

ការ​ចេញ​មុខ​មក​បកស្រាយ​នេះ បាន​កើត​មាន​ឡើង​ក្រោយ​ពី​មាន​បុរស​ម្នាក់ និង​ក្រុម​គ្រួសារ បាន​ទៅ​ទិញ​ក្តាម​នៅ​ផ្សា​រលើ​ក្រុងព្រះសីហនុ និង​បាន​ចោទ​ថា ស្ត្រី​អាជីវករ​លក់​ក្តាម​លួច​ប្តូរ​ក្តាម អន់​ៗ​ឲ្យ​គាត់ នៅ​ពេល​ដែល​គាត់​បាន​ទុក​ឲ្យ​ស្រុះ ដោយ​ជាប់​ទៅ​ទិញ​ទំនិញ​ផ្សេង​ទៀត​។

វី​ដេ​អូ​ឈ្លោះ​ទាស់​គ្នា​ផ្អើល​ពេញ​ផ្សា​រលើ ក្រុងព្រះសីហនុ​នេះ ត្រូវ​បាន​គេ​ចែកចាយ​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ខ្លាំង កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២០ និង​មានការ​បញ្ចេញ​មតិយោបល់​ផ្សេង​ៗ ដោយ​អ្នកខ្លះ​គាំទ្រ​អ្នកទិញ និង​អ្នកខ្លះ​ទៀត​ការពារ​អ្នកលក់​។

ក្រោយ​មាន​ហេតុការណ៍​ឈ្លោះ​ទាស់ទែង​បែកផ្សែង​បែប​នេះ និង​ត្រូវ​បាន​គេ​ចែកចាយ​វី​ដេ​អូ​តាម​បណ្តាញ​សង្គម​យ៉ាង​ផុល ទ្រាំ​លែង​បាន​អភិបាលខេត្ត​ព្រះ​សីហ​នុ លោក គួ​ច ចំរើន បាន​ណែនាំ​មន្ត្រី​ភ្លាម​ៗ សហការ​ជាមួយ​ប្រធាន​ផ្សារ អញ្ជើញ​ស្ត្រី​អាជីវករ និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ជម្លោះ​ទាំងនោះ មក​សួរនាំ និង​ធ្វើការ​បកស្រាយ​ឡើង​វិញ​ពី​ដំណើ​រឿង​។

យោង​តាម​ការ​បកស្រាយ​បំភ្លឺ​នៅ​ចំពោះ​មុខ​លោក រស់ សុ​គី​ម ប្រធាន​ផ្សារ​ក្រុងព្រះសីហនុ ដោយ​មាន​កំណត់ហេតុ​ភ្ជាប់ បាន​ឲ្យ​ដឹង​ថា អតិថិជន​ដែល​ទិញ​ក្តាម​គាត់​នោះ គឺ​ច្រឡំ​យក​ថង់​ក្តាម​ផ្សេង មិនមែន​ជា​ក្តាម​ដែល​គាត់​ទិញ​នោះ​ឡើយ ហើយ​រហូត​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល ទើប​អតិថិជន​រូប​នោះ​ត្រឡប់​មក​វិញ ដើម្បី​រករឿង​តែ​ម្តង ព្រោះ​នៅ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ តុលា មាន​ភ្ញៀវ​ចំនួន​២​នាក់​បាន​យក​ក្តាម​មក​ឱ្យ​ស្ងោរ ហើយ​បាន​ឈរ​ចាំ​រហូត​ស្ងោ​ឆ្អិន បន្ទាប់​មក​ភ្ញៀវ​នោះ​បាន​ភ្ញៀវ​ក្តាម​នៅ​តូប​របស់​គាត់​ដោយ​ដើរ​ទិញ​ទឹកត្រី​បន្ថែម ស្រប​ពេល​ជាមួយ​គ្នា​នោះ​ក៏​មាន​ភ្ញៀវ​ទៀត​បាន​មក​ស្ងោ​ក្តាម​ដូច​គ្នា ហើយ​បាន​ដាក់ ថង់​ក្តាម​នៅ​ជិត​គ្នា នៅ​ពេល​ពួក​គាត់​ទាំង​មក​វិញ​ក៏​យក​ថង់​ក្តាម​របស់​ភ្ញៀវ​ផ្សេង ហើយ​បាន​ដើរ​ចេញ​បាត់​ទៅ រហូត​នៅ​រសៀល​ថ្ងៃ​ដដែល​ទើប​ពួក​គាត់​យក​ក្តាម​មក​បោះ​នៅ​តូប​របស់​គាត់​ហើយ​ចោទ​ថា ពួក​គាត់​រកស៊ី​បោកប្រាស់​ភ្ញៀវ​ដូចនេះ គាត់​សូម​បដិសេធ​ថា វា​ជា​រឿង​មិន​ពិត​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។

ជុំវិញ​ករណី​នេះ បានអោយ​មានការ​ចាប់​អារ​ម្ម​ណ៏​យ៉ាង​ខ្លាំង លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ពុំ​មាន​នរណា​ម្នាក់ អាច​វាយតម្លៃ​ថា ភាគី​ណា​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​ភាគី​ម្ខាង​ៗ​សុទ្ធតែ​អះអាង​យក​ត្រូវ​រៀង​ៗ​ខ្លួន ប៉ុន្តែ​ឆ្លងកាត់​ករណី​មួយ​នេះ​រួច គឺជា​មាន​រៀន​មួយ​ដ៏​ល្អ​សម្រាប់​គ្រប់​ភាគី ទាំង​ភាគី​ម្ចាស់ ឥ​វ៉ា​ន់ នឹង​ភាគី​អ្នក​ទទួល​សេវា​ស្ងោរ ត្រូវ​ពិនិត្យ​អោយ​បាន​ច្បាស់ មុន​នឹង​អោយ​គេ​បំរើសេវា​កម្ម និង​យក​ចេញពី​តូប​នោះ ។

សូម​រម្លឹក​ថា រឿងរ៉ាវ​ចោទប្រកាន់​ថា​បន្លំ​ក្តាម​ល្អ​របស់​ភ្ញៀវ ហើយ​ឲ្យ​គេ​វិញ​នូវ​ក្តាម​អន់​ៗ​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​តែ​ម្តង ព្រោះ​គេ​ឃើញ​អតិថិជន​តវ៉ា​នឹង​អាជីវករ​ស៊ីឈ្នួល​ស្រុះ​ក្តាម​នៅ​ផ្សា​រលើ (​កំពង់សោម​) រហូត​ក្លាយជា​ជម្លោះ​តឹង​សរសៃ​.​ក​ដាក់​គ្នា សឹងតែ​ក្លាយជា​ហិង្សា​ទៅ​ហើយ ។

យ៉ាងណាមិញ បើ​តាម​បងប្រុស​ម្នាក់​ដែល​អះអាង​ថា គាត់​ជា​ជន​រង​គ្រោះ​នៃ​ការ​ការ​លួច​បន្លំ​ក្តាម​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​ក៏​បាន​ទិញ​ក្តាម​ញី​សុទ្ធ​ល្អ​ៗ៣​គីឡូ (​ស្មើ ១២ ម៉ឺន​រៀល​) ពី​កន្លែង​តូប​ផ្សេង និង​យក​មក​ស្រុះ​នៅ​កន្លែង​មួយ​ដែល​ធ្លាប់​មក​ស្រុះ​រាល់ដង ហើយ​ពេល​ស្រុះ​រួច​ក៏​ស្រាប់តែ​រក​ឃើញ​លួច​បន្លំ​ដូច​ៗ​មុន​តែ​ម្តង ដោយ​ក្តាម​ញី​ប្តូរ​ទៅ​ជា​ក្តាម​ឈ្មោល​ទាំងអស់ ទើប​ទ្រាំ​មិន​បាន​ត្រូវ​តែ​ទារ​យក​ក្តាម​ញី​ល្អ​ៗ​របស់​ខ្លួន​វិញ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​បង្ហោះ និង​ចែកចាយ​ពេញ​ហ្វេ​ស​ប៊ុ​ក បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ពេល​មក​តវ៉ា អ្នក​ស្រុះ​ក្តាម​បាន​ប្រកែក​ថា គាត់ (​អតិថិជន​) យក​ក្តាម​ស្រុះ​រួច​ផ្សេង​ច្រឡំ​ដោយ​ខ្លួនឯង ប៉ុន្តែ​គាត់​ក៏​បាន​បញ្ជាក់​ទៅ​វិញ​ថា គាត់​យក​ពី​អ្នក​ស្រុះ​ហុច​ឲ្យ​ដោយ​ផ្ទាល់​ដៃ ច្បាស់​ណាស់ កុំ​ចង់​មក​ប្រកែក​​ថា​ច្រឡំ​ឲ្យ​សោះ ព្រោះ​លួច​បន្លំ​ច្រើន​ដង​ហើយ តែ​គាត់​មិន​មាត់​។ គាត់​ថា « ៣ គីឡូ ទេ វា​មិន​ណាស់ណា​ទេ ប៉ុន្តែ គាត់​ស្អប់​អាទ​ង្វើ​លួច​បន្លំ​ហ្នឹង​…» ។ ចុង​ក្រោយ គេ​ក៏​បានឃើញ​ថា ម្ចាស់​តូប​ស្រុះ​ក្តាម​ក៏​ព្រម​សង​លុយ​ទៅ​បុរស​ជា​ម្ចាស់​ក្តាម​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ