ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​សំខាន់​រង​ការ​វាយប្រហារ ​ទោះ​ជា​មាន​បទ​ឈប់​បា.ញ់​គ្នា

3 ឆ្នាំ មុន

ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​និង​អា​មេ​នី ៖ ទីក្រុង​STEPANAKERT​រដ្ឋធានី​នៃ​តំបន់​បំបែក​ខ្លួន​ណា​ហ្គ័​រ​នី​កា​រា​៉​បាក់ ស្ថិ​ត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​បំបែក​ខ្លួន​អា​មេ​នី កាលពី​យប់​ថៃ្ង​ទី​១០​តុលា ជា​គោលដៅ​នៃ​ការ​បាញ់​ផ្លោង ក៏​ទោះបី​មាន​បទ​ឈប់​បាញ់​គ្នា ដែល​សម្រេច​បាន​ក្នុង​ការ​ចរចា​នៅ​ទីក្រុង​មូ​ស្គូ ដែល​អា​មេ​នី​និង​អា​ស៊ែ​បៃ​ហ្ស​ង់ បាន​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​រំលោភ​បំពាន​បទ​ឈប់​បាញ់​នោះ​។…

ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​និង​អា​មេ​នី ៖ ទីក្រុង​STEPANAKERT​រដ្ឋធានី​នៃ​តំបន់​បំបែក​ខ្លួន​ណា​ហ្គ័​រ​នី​កា​រា​៉​បាក់ ស្ថិ​ត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​បំបែក​ខ្លួន​អា​មេ​នី កាលពី​យប់​ថៃ្ង​ទី​១០​តុលា ជា​គោលដៅ​នៃ​ការ​បាញ់​ផ្លោង ក៏​ទោះបី​មាន​បទ​ឈប់​បាញ់​គ្នា ដែល​សម្រេច​បាន​ក្នុង​ការ​ចរចា​នៅ​ទីក្រុង​មូ​ស្គូ ដែល​អា​មេ​នី​និង​អា​ស៊ែ​បៃ​ហ្ស​ង់ បាន​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​រំលោភ​បំពាន​បទ​ឈប់​បាញ់​នោះ​។

ស្នូរ​ផ្ទុះ​ដ៏​ខ្លាំង​៧​លើក​ត្រូវ​បាន​ស្ដាប់​ឮ​នា​វេលា​ម៉ោង​២៣​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ដែល​ធ្វើ​ឲ្យ​ដី​ញ័រ​រង្គើរ​ក្នុង​ទីក្រុង​នោះ​ទាំងមូល​។ ភ្លាម​ៗ​ក្រោយ​ការ​ផ្ទុះ​នោះ ស្នូរ​ស៊ី​រ៉ែ​ន​ប្រកាស​អាសន្ន បាន​លាន់​ឮជា​ច្រើន​នាទី ដើម្បី​ឲ្យ​ប្រជាជនរ​ត់រក​ជម្រក​ក្រោម​ដី​។ បន្ទាប់​ពី​នេះ​ទីក្រុង​នោះ​ក្លាយជា​ស្ងាត់ជ្រងំ​វិញ ក្នុង​ភាព​ងងឹត​សូន្យសុង​ព្រះ​គ្មាន​ភ្លើងអគ្គិសនី​ទាំងស្រុង​។

ការ​បាញ់​ផ្លោង​គ្រាប់កាំភ្លើង​ធំ​ដាក់​ទីក្រុង​នោះ កើត​មាន ក៏​ទោះបី​មាន​បទ​ឈប់​បាញ់​គ្នា រវាង​អា​មេ​នី​និង​អា​ស៊ែ​បៃ​ហ្ស​ង់ ដែល​តាម​ទ្រឹស្ដី​ចូល​ជា​ធរមាន​ពី​ពាក់កណ្ដាល​ថ្ងៃ​ទី​១០​តុលា​ទៅ បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​២​ស​ប្ដា​ហ៍ នៅ​តំបន់​បំបែក​ខ្លួន​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់​។

ពួក​អ្នក​ដែល​ប្រទូស្ត​រ៉ា​យ​គ្នា បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​រំលោភ​បំពាន​បទ​ឈប់​បាញ់​នោះ នៅ​តាម​ខ្សែបន្ទាត់​រណសិរ្ស តែ​សភាពការណ៍​នៅ​តែ ស្ងប់ស្ងាត់​ខុស​ពី​ធម្មតា​នា​ថ្ងៃ​នោះ​៕​ដក​ស្រង់​ចេញពី​វេបសាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ