ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​សោកស្តាយ​! គ្រោះ​ធម្មជាតិ​ឆក់​យក​ជីវិត​សិល្ប​ការិនី​របាំ​បុរាណ​ស្រស់​ស្អាត​មួយ​រូប

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្ត​កំពង់ធំ​ ៖ ចាត់ទុកជា​ដំណឹង​ដ៏​សោកសៅ​សម្រាប់​អ្នកសិល្បៈ ​ក៏​ដូច​ជា​ប្រជាជន​កម្ពុជា បន្ទាប់​ពី​​សិល្ប​ការិនី​របាំ​បុរាណ​មួយ​រូប​បាន​បាត់បង់​ជីវិត​ទាំង​វ័យក្មេង ដោយសារ​តែ​គ្រោះ​មហន្តរាយ​ធម្ម​ជាតិ នៅ​ខេត្តកំពង់ធំ កាលពី​ពេល​ថ្មី​ៗ​នេះ ។ បើ​តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ទោ…

ខេត្ត​កំពង់ធំ​ ៖ ចាត់ទុកជា​ដំណឹង​ដ៏​សោកសៅ​សម្រាប់​អ្នកសិល្បៈ ​ក៏​ដូច​ជា​ប្រជាជន​កម្ពុជា បន្ទាប់​ពី​​សិល្ប​ការិនី​របាំ​បុរាណ​មួយ​រូប​បាន​បាត់បង់​ជីវិត​ទាំង​វ័យក្មេង ដោយសារ​តែ​គ្រោះ​មហន្តរាយ​ធម្ម​ជាតិ នៅ​ខេត្តកំពង់ធំ កាលពី​ពេល​ថ្មី​ៗ​នេះ ។

បើ​តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ទោ វ៉​ន សុ​ភ័​ណ អធិការរង​នគរបាល​ស្រុក​ស្ទោង នៃ​ខេត្ត​កំពង់ធំ​ បាន​ឲ្យ​ដឹង​ថា មាន​ករណី​ខ្យល់​កន្ត្រាក់​ បណ្តាល​ឲ្យ​រលំ​ផ្ទះ​សង្កត់​បាត់បង់​ជីវិត​មនុស្ស​ម្នាក់ ស្ថិត​នៅ​ភូមិ​ក្រសាំង ឃុំ​ពពក ស្រុក​ស្ទោង​ បណ្តាល​ឱ្យ​​បាត់​បង់​ជីវិត​​មនុស្ស​​ម្នាក់ ​និង​រង​​របួស​ម្នាក់។

ពាក់ព័ន្ធ​​នឹង​ករណី​រលំ​ផ្ទះ​សង្កត់​ស្លាប់​មនុស្ស​ខាងលើ​នេះ ​លោកអធិការរង​នគរបាល​ស្រុក​ស្ទោង បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ សួ​ស សម្ផស្ស ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​គោក​​ក្រសាំង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ស្លាប់​ដោយសារ​ផ្ទះ​រលំ​សង្កត់​​ចំ​ក្បាល ​និង​ដងខ្លួន និង​មាន​ប្តី​ឈ្មោះ ជា សុធា អាយុ​៤០​ឆ្នាំ មិន​មាន​រង​របួស​នោះ​ទេ។ ចំណែក​​កូនប្រុស​ឈ្មោះ ហួត សុធា​វិត អាយុ​៤​ឆ្នាំ ​(​របួសស្រាល​) បច្ចុប្បន្ន ក្រុម​គ្រួសារ​ជន​រង​គ្រោះ​​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​ធ្វើ​ចំការ​នៅ​ភូមិ​ឃុំ​ខាងលើ​។ ហើយ​ក្រោយ​កើតហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​។

យ៉ាងណាមិញ បើ​តាម​ប្រភព​ពី​អ្នកសិល្បៈ​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ គឺជា​សិល្ប​ការិនី​របាំ​បុរាណ​ល្បីឈ្មោះ​មួយ​រូប​នៅ​សៀមរាប តែ​បាន​ផ្លាស់​ទីលំនៅ​ទៅ​នៅ​ខេត្តកំពង់ធំ​ជាមួយ​ប្តី តែ​អកុសល​អី​សិល្ប​ការិនី​ស្រស់​ស្អាត​រូប​នេះ​បាន​រង​គ្រោះ​ស្លាប់ ដោយសារ​ខ្យល់​រលំ​ផ្ទះ​សង្កត់​លើ ។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ច័ន្ទ​ធឿ​ន ភ្លេងខ្មែរ ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​នៃ​ការ​បាត់បង់​អតីត​សិល្ប​ការិនី​ប្រចាំ​ភោជនីយដ្ឋាន​គូលែន ដោយ​គ្រោះ​ធម្មជាតិ​រលំ​ផ្ទះ​សង្កត់​គួរ​ឲ្យ
ស​ង្វែ​គ និង​បាន​បួងសួង​សូម​ឲ្យ​ព្រលឹង​ប្អូនស្រី​បាន​សុខ​ស្ងប់ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ មហាជន​ជា​ច្រើន​បាន​ចូលរួម​រំលែក​ទុក្ខ ​និង​បាន​ពោល​ពាក្យ​ថា «​ពិតជា​គួរ​អោយ​សោកស្ដាយ​ណាស់ ដែល​យើង​ត្រូវ​បាត់បង់​ធនធាន​ដ៏​ល្អ​ផូ​ផង់​មួយ​រូប សូម​វិញ្ញ​ណ​ក្ខ​ន្ធ​គាត់​ទៅ​កាន់​សុខ​គតិ​ភព​» និង​ខ្លះ​ទៀត​ក៏​បាន​សម្តែង​ការ​សោកស្តាយ​ណាស់​ចំពោះ​ការ​បាត់បង់​អ្នកសិល្បៈ​ដែល​មាន​ទេព​កោសល្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ