ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តែង​ៗ​សកម្មភាព​ឆក់​បុរស​កំពុង​បោស​សំរាម លុះ​សួរនាំ​បែកធ្លាយ​ច្រើន​ករណី​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់​បាន​ហើយ​ជនសង្ស័យ​ជា​មុខសញ្ញា​ជិះ​ម៉ូតូ​ឆក់​នៅ​តាម​ភូមិសាស្ត្រ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បើ​តាម​ចម្លើយ​សារភាព គឺ​ធ្លាប់​ប្រព្រឹត្ត​៤​ករណី​មក​ហើយ ។ តាម​ការ​បង្ហាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៨ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ចាប់​បាន​ហើយ​ជនសង្ស័យ​ជា​មុខសញ្ញា​ជិះ​ម៉ូតូ​ឆក់​នៅ​តាម​ភូមិសាស្ត្រ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បើ​តាម​ចម្លើយ​សារភាព គឺ​ធ្លាប់​ប្រព្រឹត្ត​៤​ករណី​មក​ហើយ ។

តាម​ការ​បង្ហាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​នាទី​ព្រឹក កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​ផ្លូវ​បេតុង បុរី​ហុ​ក​ឆេ​ង ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​​ទ្រព្យសម្បត្តិ​) ។

ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ឃាង វណ្ណៈ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​លោក​វរសេនីយឯក ប៊ុ​ន សត្យា នាយការិយា​ល័យ​​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា មាន​អំពើ​ឆក់​ខ្សែ​.​កមួយ​បាន​កើតឡើង​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២១៦​អា​អឺ​០ ផ្លូវ​លេខ​១៨២ ក្រុម​២៨ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ដែល​ជនរ​គ្រោះ​ឈ្មោះ ផាត់ ប៊ុ​ន​ធា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​លក់​គ្រឿង​រថយន្ត ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​បោស​សំរាម​នៅ​មុខ​ផ្ទះ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​ធ្វើ​សកម្មភាព​នោះ គឺ​ជនសង្ស័យ​មាន​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ជិះ​ម៉ូតូ​មួយ​គ្រឿង រួច​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​.​ក​ផ្លា​ក​ទី​ន​ទម្ងន់​៨​ជី ពី​ជន​រង​គ្រោះ​បាន​សម្រេច រួច​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច ដោយ​មានការ​ស្រាវជ្រាវ​តាម​កាមេរ៉ា​សុវត្ថិភាព កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ ទើប​១​ថ្ងៃ​ក្រោយមក​ក៏​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ចោរឆក់​ខ្សែ​.​ក​រូប​នោះ​បាន​តែ​ម្តង ។ ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា ធ្លាក់​ធ្វើ​សកម្មភាព​ឆក់​ចំនួន​៤​លើក​មក​ហើយ សុទ្ធតែ​បាន​សម្រេច ៖

លើក​ទី​១- ឆក់​ខ្សែ​.​ក​មាស​ទម្ងន់​៤​តម្លឹង​៥​ជី ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២ ផ្លូវ​លេខ​១៨២ កែង​ផ្លូវ​លេខ​២១៩ ក្រុម​២៣ ភូមិ​៥​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​៦​និង​៤៥​នាទី​រសៀល​ពី​ជន​រង​គ្រោះ​ឈ្មោះ អ៊ឹម ចាន់ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣១ ផ្លូវ​លេខ​៣ សង្កាត់​ចោម​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​ជា​យោធា ។

លើក​ទី​២- ឆក់​កាបូបស្ពាយ​ពណ៌​ទឹកសមុទ្រ​លាយ​ផ្កាឈូក ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​៣១០ កែង​ផ្លូវ​លេខ​២០១ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​១០​យប់ ពី​ជរង​គ្រោះ​ឈ្មោះ សេត ស៊ី​ដា​រេ​យ្យ ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤០​សេ​អឺ​០ ផ្លូវ​លេខ​២៨៨ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង មុខរបរ​លក់ដូរ បាត់បង់​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​អ៊ិ​ច​អេស​១១​ប្រូ ពណ៌​ខ្មៅ​១​គ្រឿង និង​ប្រាក់​ចំនួន​១៥០០​ដុល្លារ​អា​មេ​រិ​ក ។

លើក​ទី​៣- ឆក់​ខ្សែ​.​ក​ផ្លា​ក​ទី​ន​ទម្ងន់​៨​ជី ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៥ ផ្លូវលំ ផ្លូវលំ ក្រុម​៤ ភូមិ​ចំរើន​ផល​១ សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ កាលពី​ម៉ោង​៤​និង​៤០​នាទី ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ ២០២០ ពី​ជន​រង​គ្រោះ​ឈ្មោះ ច្រឹ​ក ថុ​ន ភេទ​ស្រី អាយុ​៥៥ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៥ ផ្លូវលំ ផ្លូវលំ ក្រុម​៤ ភូមិ​ចំរើន​ផល​១ សង្កាត់​បឹង​ទំពុន​១ ខណ្ឌ មាន​ជ័យ មុខរបរ​នៅផ្ទះ ។

និង​លើក​ទី​៤- គឺ​ឆក់​ខ្សែ​.​ក​ពី​ជន​រង​គ្រោះ​កំពុង​បោស​សំរាម​ម​មុខ​ផ្ទះ ដូច​មាន​ក្នុង​រូបភាព និង​សកម្មភាព​ជាក់ស្តែង​ខាងលើ​នេះ ។

ក្រោយ​ពី​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ពាក់ព័ន្ធ​បទល្មើស​ឆក់ (​លួច​មាន​ស្ថាន​ទម្ងន់​ទោស​) សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ